- 2018-07-12 02:51:22
- ចំណេះដឹង
ជិះយន្តហោះលើកដំបូង មិនបាច់ឆ្ងល់សញ្ញាទាំងនេះទេ
- 2018-07-12 02:51:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិះយន្តហោះលើកដំបូង មិនបាច់ឆ្ងល់សញ្ញាទាំងនេះទេ
ចន្លោះមិនឃើញ
ដំណើរតាមយន្តហោះពិតជានាំបទពិសោធន៍ដ៏អស្ចារ្យទាំងអារម្មណ៍រំភើប និងភ័យបុកពោះ។ អ្នកមិនសូវថ្នឹកឬទើបមានឱកាសជិះយន្តហោះលើកដំបូងអាចអារម្មណ៍មិនស្ងប់ នៅពេលបណ្តែតខ្លួននៅលើអាកាសដោយសារស្ថានភាពធ្វើដំណើរខុសពីនៅលើដី។
ប៉ុន្តែការធ្វើដំណើរតាមយានជើងមិនជាប់ដីនេះមានសុវត្ថិភាពជាង ការធ្វើដំណើរដោយមធ្យោបាយដឹកជញ្ជូនដទៃទៀត។ យ៉ាងណា រឿងចៃដន្យមិនអាចស្មានទុកមុនបានទេ។ នៅពេលអ្នកធ្វើដំណើរលើយន្តហោះ តែងតែទទួលការណែនាំពីវិធីបង្ការ ពេលស្ថិតនៅក្នុងគ្រាអាសន្ន។
នៅពេលអ្នកចូលទៅក្នុងទូយន្តហោះ មុនពេលយន្តហោះចេញដំណើរ នឹងមានការពន្យល់ណែនាំពីវីធីបង្ការក្នុងគ្រាអាសន្ន ដើម្បីអ្នកដំណើរបានដឹងនិងត្រៀមខ្លួនជាមុន។
នៅជុំវិញកៅអីអង្គុយ អ្នកនឹងឃើញមានអក្សរ ឬសញ្ញាណែនាំនិងបម្រាមមួយចំនួនដែលត្រូវដឹងត្រូវចៀសវាង ដូចជាការជក់បារី, ការពាក់ខ្សែក្រវាត់នៅពេលយន្តហោះរៀបហោះចេញ ចុះចតឬក្នុងស្ថានភាពយន្តហោះមានភាពញ័រខ្លាំង, អាវពោងសុវត្ថិភាពនៅខាងក្រោមកៅអីអង្គុយ រួមទាំងខ្យល់អុកស៊ីហ្សែនក្នុងករណីយន្តហោះស្ថិតនៅក្នុងគ្រាអាសន្ន៕
អានអត្ថបទបន្ត