- 2018-07-11 01:49:24
- គន្លឹះ
ល្បិចថ្មី មានវិធីបន្ថយទំហំ "System" លើ iPhone ឲ្យសល់មេមូរីច្រើន មិនជឿសាកបាន
- 2018-07-11 01:49:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចថ្មី មានវិធីបន្ថយទំហំ "System" លើ iPhone ឲ្យសល់មេមូរីច្រើន មិនជឿសាកបាន
ចន្លោះមិនឃើញ
លើឧបករណ៍ iDevice ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 11 គេឃើញមាន "System” នៅក្នុង Storage Settings ដែលមានប្រើប្រាស់ទំហំផ្ទុកច្រើនបំផុត ដោយលើឧបករណ៍ខ្លះមានទំហំ ៧ GB, ១០ GB, ១៥ GB និង ២៥ GB ជាដើម។
ល្បិចខាងក្រោមនេះអាចជួយកាត់បន្ថយទំហំ "System” ដើម្បីសល់ទំហំមេមូរីច្រើនលើឧបករណ៍ដែលប្រើ iOS 11 ៖
១. បើកម្មវិធី iTunes លើកុំព្យូទ័រ
២. ដោយ iPhone ឬ iPad របស់អ្នកជាមួយកុំព្យូទ័រ
៣. ដោះលេខកូដប្រសិនបើមានដាក់ និងចុចយក "Trust” លើ iPhone ឬ iPad ប្រសិនបើ iPhone ឬ iPad របស់អ្នកមិនធ្លាប់ភ្ជាប់ជាមួយកុំព្យូទ័រពីមុនមក
៤. ដោតទូរសព្ទជាប់កុំព្យូទ័រចោលប៉ុន្មាននាទី ដោយមិនបាច់ធ្វើអ្វីនោះទេ
៥. ចូលទៅកាន់ "Settings” រួចចុចលើ "General” និង ចូលទៅកាន់ "Storage” អូសដល់ System អ្នកនឹងឃើញទំហំមានការថយចុះ
៦. ដក iPhone ឬ iPad ចេញពីកុំព្យូទ័រ ជាការស្រេច