• 2018-07-01 07:05:35
  • គន្លឹះ

ជ្រុល​ផ្ញើ​អ៊ីមែល​ចេញ​ ចង់​ទាញ​មក​វិញ​ គួរ​ធ្វើ​ដូចម្ដេច​?

  • 2018-07-01 07:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 43

ចន្លោះមិនឃើញ

ធម្មតា ពេល​ផ្ញើ​អ៊ីមែល​ចេញ​ទៅ​នរណា​ម្នាក់​ មិន​អាច​ទាញ​មក​វិញ​បាន​ទេ​។ នេះ​អាច​ជា​បញ្ហា​ដែរ​ ពេល​ចុច​ច្រឡំ​ផ្ញើ​ចេញ​ ទាំង​មិន​ទាន់​បាន​សរសេរ​ពេញលេញ​ ឬ​ផ្ញើ​ទៅ​មនុស្ស​ខុស​។

លើ​ Gmail មាន​មុខងារ​ អាច​ទាញ​អ៊ីមែល​មក​វិញ​បាន​ មិន​ឲ្យ​ឃើញ​ក្នុង​ Inbox នរណា​ម្នាក់​ មុន​ពេល​បញ្ហា​មាន​ច្រើន​ជាង​នេះ​។

១) ពិនិត្យ​មើល​ Unsend settings

ពី​មុន​ ត្រូវ​ចូល​ទៅ​បើក​ជម្រើស​ Unsend ដើម្បី​អាច​ទាញ​អ៊ីមែល​ Gmail មក​វិញ​ តែ​ Google បាន​បង្កើត​មុខងារ​នេះ​ ជា​ស្តង់ដារ​សម្រាប់​ Gmail តែងតែ​បើក​ជានិច្ច​។

យ៉ាង​ណា​មិញ​ គួរ​ពិនិត្យ​មើល​ ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​។

Sign In ចូល​ Gmail ជាមួយ​គណនី​អ្នក​ > ជ្រើសរើស​ icon Gear នៅ​ជ្រុង​លើ​ខាងស្ដាំ​ នៅ​ពី​លើ​បញ្ជី​អ៊ីមែល​ > ពី​ Menu នេះ​ ជ្រើសរើស​ Settings។

២) កែប្រែ​ Settings បើ​ចាំបាច់​

Settings menu ក្ដោប​រាល់​មុខងារ​ពិសេសៗ​ អាច​បើក​ប្រើ​ ឬ​កែប្រែ​ក្នុង​ Gmail បាន​។ អូស​ចុះក្រោម​ ត្រង់​ Tab ឈ្មោះ​ General រហូត​ឃើញ​ផ្នែក​ Undo Send។ ត្រង់​នេះ​ នឹង​ឃើញ​មាន​ជម្រើស​អាច​កែប្រែ​ Send cancellation period ដោយ​អាច​ជ្រើសរើស​រយៈពេល​ទាញ​អ៊ីមែល​មក​វិញ​ត្រឹម​ ៥,១០, ២០ ឬ​ ៣០ វិនាទី​ ក្រោយ​ផ្ញើ​ចេញ​។

បើ​បារម្ភ​ពី​ការ​ផ្ញើ​អ៊ីមែល​ខុស​មនុស្ស​ អាច​កំណត់​រយៈពេល​ យ៉ាង​ហោច​ណាស់​ ១០ វិនាទី​ ព្រោះ​ត្រឹម​ ៥ វិនាទី​ ខ្លី​ពេក​ ទម្រាំ​ដឹង​ពី​កំហុស​ និង​ចុច​លើ​ជម្រើស​ Unsend។

ពេល​ចប់​ការ​កែប្រែ​ អូស​ចុះ​ក្រោម​នៃ​ផ្នែក​ Settings រួច​ចុច​ប៊ូតុង​ Save Changes។

គួរ​ដឹង​ផង​ដែរ​ អ៊ីមែល​ប្រហែល​បង្ហាញ​ក្នុង​ Inbox អ្នក​ទទួល​ ខណៈ​ជម្រើស​ Unsend បង្ហាញ​។ ការ​ទាញ​អ៊ីមែល​មក​វិញ​ នឹង​ធ្វើ​ឲ្យ​សារ​បាត់​ តែ​អាច​ទៅ​រួច​ អ្នក​ទទួល​អាច​បើក​អាន​បាន​។ ដូច្នេះ​ ជា​ការ​សំខាន់​ ត្រូវ​ប្រយ័ត្ន​ និង​រហ័ស​។

៣) សាកល្បង​​ផ្ញើ​អ៊ីមែល​

ចុច​លើ​ Compose > ដាក់​អាសយដ្ឋាន​អ៊ីមែល​ទៅ​កាន់​ខ្លួន​ឯង​ ពេល​រួច​រាល់​ ចុច​ប៊ូតុង​ Send។

ភ្លាមៗ​ នៅ​ជ្រុង​ក្រោម​ខាងឆ្វេង​ ផ្ទាំង​ Gmail នឹង​ឃើញ​មាន​ផ្ទាំង​ Notification បង្ហាញ​ជាមួយ​សារ​ Message sent ហើយ​ក្នុង​នោះ​ក៏​មាន​ជម្រើស​បើក​មើល​សារ​ ឬ​បង្កើត​ថ្មី​មួយ​ទៀត​ ហើយ​នៅ​កណ្ដាល​មាន​ជម្រើស​ Undo។

បើ​ទុកចោល​ ជម្រើស​ Undo នឹង​បាត់​ មាន​ន័យ​ថា​រយៈពេល​ទាញ​យក​អ៊ីមែល​មក​វិញ​ ហួស​ពេល​ហើយ​។

ចុច​លើ​ជម្រើស​ Undo ក្នុង​ការ​ទាញ​អ៊ីមែល​មក​វិញ​ បើ​ត្រូវការ​ ហើយ​អាច​ធ្វើការ​កែប្រែ​អ៊ីមែល​បន្ត​ ឬ​លុបចោល​ ហើយ​ចាប់ផ្ដើម​អ៊ីមែល​ថ្មី​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់