• 2018-06-21 03:04:47
  • គន្លឹះ

អ្នកប្រើ Huawei ស៊យ​ធំ ភ្លេច​កូដ​មុខ​អេក្រង់ មានវិធីដោះស្រាយ មិន​បាច់​រត់​ទៅ​ជាង

  • 2018-06-21 03:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ភាគ​ច្រើន រមែង​ធ្លាប់​ជួប​បញ្ហា​ភ្លេច​កូដ​មុខ​អេក្រង់​ឬ​ការ​វាយ​បញ្ចូល​កូដ​ខុស​ច្រើន​ដង​រហូត​ជាប់​គាំង ហើយ​ទាមទារ​ឲ្យ Restore ម៉ាស៊ីន​ថ្មី។ កន្លង​មក Sabay ធ្លាប់​​បង្ហាញពី​ដំណោះស្រាយ​លើ​ប្រភេទ​ទូរសព្ទ iPhone និង SAMSUNG ថ្ងៃ​នេះ​នឹង​បន្ត​ចែករំលែក​ដល់​ម្ចាស់​ស្មាតហ្វូន Huawei ទុក​ជា​ចំណេះដឹង​ទៅ​ថ្ងៃ​ក្រោយ។

សឹង​ត្រកូល​ស្មាតហ្វូន Huawei គ្រប់​ម៉ូឌែល អ្នក​ប្រើប្រាស់​ត្រូវ​ដោះស្រាយ​តាម​វិធី Hard Reset ម៉ាស៊ីន ប៉ុន្តែ​ត្រូវ​ចាំ​រាល់​ឯកសារ (វីដេអូ, រូបភាព, បញ្ជី​ឈ្មោះ​លេខ​ទូរសព្ទ) នឹង​ត្រូវ​បាត់បង់​ទាំង​ស្រុង ហើយ​ក៏​គ្មាន​វិធី​អាច​ធ្វើ​ការ Backup បាន​ដែរ។

+វិធី Hard Reset លើ​ស្មាតហ្វូន Huawei:

  • ចុច​ប៊ូតុង Power ធ្វើ​ការ​បិទ​ម៉ាស៊ីន​ជា​ធម្មតា
  • សង្កត់​លើ​ប៊ូតុង Power + Volume Up ប្រហែល ៥ វិនាទី
  • រហូត​លោត​ចេញ Logo Huawei ធ្វើ​ការ​ព្រលែង​ម្រាម​ដៃ​ចេញ​ពី​ប៊ូតុង​ទាំង​អស់
  • លោត​ផ្ទាំង​ចម្លែក​មួយ សូម​ធ្វើ​ការ​បញ្ជា​តាម​រយៈ Touchscreen ឬ​ប្រើ​ប៊ូតុង Volume លើ​ក្រុម និង - Power សម្រាប់​យល់​ព្រម ទៅ​លើ​មុខងារ Wipe data/factory reset
  • រង់​ចាំ​រហូត​ដំណើរការ > យក​ពាក្យ Reboot System Now ជា​ការ​ស្រេច។

ប្រភព: http://www.hardreset.info/devices/huawei/huawei-nova-3e/hardreset/first-method/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់