• 2018-06-18 05:00:00
  • ចំណេះដឹង

៦ ​ចំណុច​អ្នក​គួរ​រៀន​សូត្រ​តាម កុំ​ឲ្យ​ខក​ចិត្ត​ពេល​ថត​រូប​ច្រើន​ តែអត់​ច្បាស់​

  • 2018-06-18 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថតរូប​ច្រើន​កន្លែង​ តែ​ពេល​មក​ដល់​ផ្ទះ​ មើល​ស្រងាក​ចិត្ត​ ដោយ​រូបភាព​បែរ​ជា​បង្ហាញ​មក​ព្រាល​ ដោយ​មិន​ដឹង​មូលហេតុ​។ ប៉ុន្មាន​ចំណុច​នេះ​ជួយ​អ្នក​ដឹង​ជា​មុន​ អាច​បង្ការ​កុំ​ឲ្យ​ខកចិត្ត​ ខាត​បង់​ពេលវេលា​។

១) Shutter Speed យឺត​ពេក​

ប្រភព​បង្ក​ដំបូង​ភាគច្រើន​ ដោយសារ​ Shutter Speed យឺត​ពេក​។ នេះ​អាច​មក​ពី​ការ​ប្រើ​ Automatic ឬ​ Semi-automatic shooting mode ឬ​កំណត់​ Shutter speed ខ្លួន​ឯង​មិន​សមស្រប​តាម​ស្ថានភាព​។​

ចំណុច​នេះ​កើតឡើង​ ពេល​ថត​កំឡុង​ពេល​ Golden Hour ឬ​ ពេលវេលា​ផ្សេង​ទៀត​មាន​ពន្លឺ​តិច​។

ដូច្នេះ​ វិធី​ល្អ​ មិន​គួរ​ប្រើ​ Shutter speed យឺត​ជាង​កម្រិត​ Focal length នោះ​ទេ​ ឧទាហរណ៍​ Lens 14mm មិន​គួរ​ប្រើ​ Shutter speed យឺត​ជាង​ 1/14 sec ហើយ​សម្រាប់​ Lens 200mm គួរ​ជៀសវាង​ប្រើ​ Shutter speed យឺត​ជាង​ 1/200 sec ដោយ​មិន​មាន​ប្រើ​ Tripod។

វិធី​ផ្សេង​ទៀត​ អាច​បង្កើន​កម្រិត​ ISO និង​ប្រើ​ Aperture ទំហំ​ធំ​ ដើម្បី​ទទួល​បាន​ Shutter speed រហ័ស​។ គួរ​ដឹង​ផង​ដែរ​ ការ​បង្កើន​ ISO និង​ បើក​ចំហ​ Aperture ក៏​មាន​ប៉ះពាល់​ដល់​គុណភាព​រូបភាព​ផង​ដែរ​។

២) Aperture មិន​ត្រឹមត្រូវ

ពេល​ប្រើ​ Aperture ដូចជា​ f/2.8 កម្រិត​ច្បាស់​ទាំងស្រុង​នឹង​ថយ​ចុះ​ជាង​ ពេល​ថត​ប្រើ​ Aperture f/13។

នៅ​កម្រិត​ f/2.8 ចំណុច​មុខ​គេ​ នឹង​ច្បាស់​ខ្លាំង​ ខណៈ​ក្រៅ​ពី​នោះ​បង្ហាញ​ព្រាល​។ ពេល​ប្រើ​ Aperture រួម​តូច​ដូចជា​ f/22 កម្រិត​ច្បាស់​ទាំងស្រុង​នឹង​ថមថយ​។

ដូច្នេះ ពេល​ថត​ទិដ្ឋភាព​ គួរ​ប្រើ​បច្ចេកទេស​ដូចជា​ Focus stacking ដែល​រួម​បញ្ចូល​គ្នា​រវាង​រូបភាព​ប្រើ​កម្រិត​ Focus ខុសគ្នា​ មួយ​ Focus នៅ​ផ្ទៃ​ខាង​មុខ​ និង​មួយ​ទៀត​ Focus នៅ​ផ្ទៃ​ខាងក្រោយ​។

៣) ធ្វើ​ឲ្យ​កាមេរ៉ា​រង្គើ

ពេល​ចុច​ប៊ូតុង​ថត​របស់​កាមេរ៉ា​ អាច​បង្កើត​កម្រិត​រង្គើ​ចំនួន​តូច​ ដែល​ប្រហែល​អាច​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ទិដ្ឋភាព​ព្រាល​ ពេល​ថត​ប្រើ​ Shutter speed យឺត​។

ដូច្នេះ​គួរ​ប្រើ​ Remote shutter release ចុច​ថត​ពី​ចម្ងាយ​ដោយ​មិន​ប៉ះ​នឹង​កាមេរ៉ា​ ឬ​ប្រើ​មុខងារ​ថត​ស្វ័យប្រវត្តិ​ក្នុង​រយៈពេល​មួយ​មាន​ស្រាប់​លើ​កាមេរ៉ា​ ពេល​ដាក់​កាមេរ៉ា​លើ​ Tripod។

៤) Tripod ញ័រ

Tripod តម្លៃ​ធូរ​ថ្លៃ​ អាច​ប្រើ​បាន​ តែ​មិន​អាច​ទប់​លំនឹង​កាមេរ៉ា​ ពេល​ថត​នៅ​ក្បែរ​សមុទ្រ​ ឬ​ទន្លេ​នោះ​ឡើយ​។

បើ​អាច​ គួរ​វិនិយោគ​លើ​ Tripod គុណភាព​ល្អ​បន្តិច​ ឬ​អាច​ប្រើ​របស់​មួយ​ទឹក​បាន​ ជួយ​ទប់​លំនឹង​កាមេរ៉ា​ធ្ងន់​ ឬ​ស្រាល​ពី​ចលនា​ខ្យល់​ប៉ះ​ត្រូវ​។

៥) ប្រើ​ Lens គុណភាព​ទាប

អ្នក​ប្រហែល​ធ្លាប់​លឺ​ អ្នក​ជំនាញ​ថា​ គួរ​វិនិយោគ​លើ​ Lens ជៀស​ជាង​កាមេរ៉ា​។ Lens ប្រើ​បាន​ស្ថិតស្ថេរ​ យូរ​ជាង​កាមេរ៉ា​ ហើយ​ក៏​ជា​ចំណុច​ស្លាប់​រស់​ លើ​ភាព​ច្បាស់​រូបភាព​ផង​ដែរ​។

Lens តម្លៃ​ធូរ​ថ្លៃ​ អាច​ប្រើ​បាន​ តែ​លទ្ធផល​បង្ហាញ​ចេញ​មក​ខុសគ្នា​ ទាក់ទង​នឹង​កម្រិត​ច្បាស់​។ បើ​អ្នក​ទិញ​ពីរ​ មួយ​ថ្លៃ​ និង​មួយ​ធូរ​ថ្លៃ​ មក​សាក​ នឹង​ឃើញ​ចំណុច​ខុសគ្នា​ដ៏​ធំ​។

៦) បញ្ហា​ Manual

ការ​ Focus ដោយ​ខ្លួនឯង​ មើល​ទៅ​សាមញ្ញ​ តែ​មិន​ស្រួល​ដូច​ថា​នោះ​ទេ​ ដោយ​ការ​រំកិល​ខុស​តែ​បន្តិច​ រូបភាព​នឹង​ព្រាល​។ មាន​ពីរ​ករណី​ អាច​កើតឡើង​៖

  • Autofocus មិន​ដំណើរការ​៖ Autofocus ល្អ​ និង​ងាយស្រួល​ប្រើ​លើ​កាមេរ៉ា​ តែ​មិន​តែងតែ​ដំណើរការ​បាន​ល្អ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ​ ជាពិសេស​ពេល​ប្រើ​ក្នុង​ស្ថានភាព​ងងឹត​ ដែល​កាមេរ៉ា​ពិបាក​រក​ចំណុច​ Focus បាន​ត្រឹមត្រូវ​។
  • អ្នក​កំណត់​ Focus មិន​ត្រឹមត្រូវ​៖ នេះ​ជា​វិធី​ល្អ​ អាច​សារេ​កំណត់​កម្រិត​ Focus ដោយ​ខ្លួនឯង​ តែ​បើ​ Focus ឆ្ងាយ​ពេក​ចេញ​ ឬ​ចូល​ កម្រិត​ច្បាស់​ទិដ្ឋភាព​នឹង​ថយ​ចុះ​។ ចំណុច​នេះ​ត្រូវ​ការ​ពេលវេលា​ សាកល្បង​ច្រើន​ដង​ ដើម្បី​ឲ្យ​សាំ​។

Live View ជា​ជំនួយ​ដ៏​ល្អ​ ពេល​ចង់​កំណត់​ Focus ដោយ​ខ្លួនឯង​ ដោយ​អាច​ពង្រីក​មើល​ពិនិត្យ​មើល​ចំណុច​ Focus រហូត​ដល់​ឃើញ​ច្បាស់​បំផុត​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ petapixel ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់