• 2018-06-11 08:55:00
  • ផលិតផលថ្មី

G7 និង G7+ កំពូល​ស្មាតហ្វូន​ចុង​ក្រោយ​ LG មក​ដល់​ខ្មែរ​ តែ​តម្លៃឡើង​កប់!

  • 2018-06-11 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LG G7 ដែល​បាន​ប្រកាស់​ចេញ​ក្នុង​អំឡុង​ខែមេសាជាកំពូល​ស្មាតហ្វូន​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន LG ដែល​មាន​អេក្រង់ឆក​ដើរ​តាម​លំនាំ iPhone X។

រូភាពពីហាង V Store

LG G7 ប្រើ​ប្រាស់​អេក្រង​ប្រភេទ​ LCD មាន​ទំហំ​ ៦,១ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ៣១២០ x ១៤៤០ ភីកសែល។ ស្រោប​ដោយ​សារធាតុ​អាលុយមីញ៉ូម​ផ្ទាំង​កញ្ចក់​ Gorilla Glass 5 កម្រិត​ធន់​នឹង​ទឹក IP68 ជា​មួយ​និង​ថាមពល​ ៣០០០ mAh ប្រភេទUSB Type-C សាក​ថ្ម​បាន​លឿន​ Quick Charge 3.0។

LG G7 ប្រើ​បន្ទះ​ឈីប​ Snapdragon 845 RAM ទំហំ​ ៦ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១២៨ GB អាច​បន្ថែម​មេមូរី​កាត។ កាមេរ៉ាទំហំ ១៦ MP Aperture ទំហំ​ f/1.6 និង​មាន​បច្ចេកវិទ្យា​ទប់​​លំនឹង​ OIS រួម​ទាំង​ Phase Detection និង Laser Autofocus ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Android Oreo 8.0 ​និង​មាន​ជម្រើស​ពណ៌ Aurora Black, Moroccan Blue និង​ Raspberry Red។

តាម​ប្រភព​ពី​ហាង V Store LG G7 ThinQ ទំហំ 64GB មាន​តម្លៃ ៧៩៩ ដុល្លារ និង LG G7+ ThinQ ទំហំ 128GB មាន​តម្លៃ ៨៩៩ ដុល្លារ

រូបភាពពីហាង V Store

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់