• 2018-06-07 10:23:46
  • ប្រវត្តិបច្ចេកវិទ្យា

មាន​ចាំ​ទេ ថ្ងៃ​ទី ៧ ខែ​មិថុនា ដប់​ឆ្នាំ​មុន​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ iPhone?

  • 2018-06-07 10:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 770

ចន្លោះមិនឃើញ

ចាប់​តាំង​ពី iPhone បាន​បង្ហាញ​ខ្លួន​មក នា​ថ្ងៃ ២៩ មិថុនា ឆ្នាំ ២០០៧ រួច​មក ពិភព​លោក​ទាំង​មូល​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន ជាមួយ​ទូរសព្ទ​ប្រភេទ Touch Screen ពេញ​ដំបូង​គេ​បង្អស់​របស់ Apple ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ដ៏​ល្អ​មួយ​ក្នុង​លោក​គឺ iPhone OS ដែល​បាន​ប្ដូរ​ឈ្មោះ​មក​ជា iOS វិញ​នា​ពេល​សព្វ​ថ្ងៃ​នេះ។

នា​ថ្ងៃ​ទី ៧ ខែ​មិថុនា ឆ្នាំ ២០១០ ជា​ពេល​ដែល Apple បាន​ប្រកាស​បញ្ចេញ​ទូរសព្ទ​ដៃ​កាល​នោះ​គឺ iPhone 4 ។ គេ​អាច​និយាយ​បាន​ថា iPhone 4 ជា​អ្នក​បើក​សករាជ​ថ្មី និង​ត្រួសត្រាយ​ផ្លូវ​ដល់ iPhone ជំនាន់​ក្រោយ​ ព្រោះ​ការ​អភិវឌ្ឍ​ចេញ​ពី iPhone 3GS មក​កាន់ iPhone 4 នេះ​ពិត​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង​មែន​ទែន។ បើ​និយាយ​ពី​នៅ​ក្នុង​ស្រុក​ខ្មែរ​វិញ ពេល iPhone 4 ចេញ​ភ្លាម​មាន​អ្នក​គាំ​ទ្រ​ច្រើន​លើស​លប់ រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ខ្លះ​នៅ​កាន់ iPhone 4 នេះ​ប្រើប្រាស់​នៅ​ឡើយ​ទេ។

ម៉្យាង​ទៀត iPhone 4 ក៏​ជា​ទូរសព្ទ​ដំបូង​ក្នុង​ត្រកូល iPhone ដែល​ប្រើប្រាស់​អេក្រង់​ម៉ត់​ស្អាត​ប្រភេទ Retina និង​បំពាក់​កាមេរ៉ា​ពីរ មុខ​មួយ ក្រោយ​មួយ​​ខុស​ពី iPhone 3GS ដែល​មាន​តែ​កាមេរ៉ា​ក្រោយ​តែ​មួយ​គ្រាប់។ ត្រកូល​ឈីប​ដែល​ប្រើ​លើ iPhone ក៏​បាន​កែ​ឈ្មោះ​ពី Samsung មក​ជា A ស៊េរី​ដែរ គឺ​ឈីប Apple A4 និង​បន្ត​ដល់ Apple A11 លើ iPhone 8, iPhone 8 Plus និង iPhone X ដល់​សព្វ​ថ្ងៃ។

iPhone 4 ក៏​ជា​ទូរសព្ទ​ដំបូង​ក្នុង​ត្រកូល​របស់​ខ្លួន ដែល​ប្រើប្រាស់​ស៊ុម​ដែក និង​ខ្នង​ក្រោយ​កញ្ចក់​ដែរ ដែល​វា​ពិត​ជា​ពេញ​និយម​ខ្លាំង​នា​សម័យ​កាល​នោះ រហូត​មក​ដល់​ពេល​នេះ iPhone ជំនាន់​ចុង​ក្រោយ ទាំង ៣ ស៊េរី​បក​មក​ប្រើ​ខ្នង​កញ្ចក់​វិញ ដើម្បី​គាំ​ទ្រ​ការ​សាក​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ។

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ

មតិយោបល់