- 2018-05-31 01:31:06
- ចំណេះដឹង
៣ វិធីអាចធ្វើឲ្យម៉ាស៊ីនត្រជាក់ឡាន ត្រជាក់បានលឿន មិនសូវស៊ីសាំងទៀត
- 2018-05-31 01:31:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ វិធីអាចធ្វើឲ្យម៉ាស៊ីនត្រជាក់ឡាន ត្រជាក់បានលឿន មិនសូវស៊ីសាំងទៀត
ចន្លោះមិនឃើញ
រដូវក្ដៅមកដល់ មិនថារថយន្តរបស់អ្នកបានចតនៅក្នុងម្លប់ទៅហើយក្ដី នៅពេលដែលអ្នកទុកចោលយូរ វានឹងឡើងកម្ដៅជាក់ជាមិនខាន ហើយបើនិយាយពីរថយន្តដែលចតក្រោមកម្ដៅថ្ងៃវិញគឺចប់តែម្ដង ក្ដៅដូចឡដុតឥដ្ឋអ៊ីចឹង។
លើសពីនេះទៅទៀត ដោយសារតែរថយន្តមានបង្អួចកញ្ចក់ វាបង្កើតបានជាឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឲ្យកម្ដៅចូលមកក្នុងរថយន្តបាន តែចេញក្រៅវិញមិនបាន ជាហេតុធ្វើឲ្យក្នុងរថយន្តមានសីតុណ្ហភាពក្ដៅជាងខាងក្រៅទៅទៀត គឺ ក្ដៅជាងប្រហែល ១០ អង្សារ (ពេលទុកចោលយូរ)។
ដោយហេតុថា ក្នុងរថយន្តក្ដៅខ្លាំងយ៉ាងនេះ ហើយទើបមានអ្នកប្រើប្រាស់មួយចំនួន បើកម៉ាស៊ីនត្រជាក់មួយកប់លេខ។ ប៉ុន្តែ វិធីសាស្ត្រនេះ មិនសូវមានប្រសិទ្ធភាពទេ ដែលវាអាចចំណាយពេលដល់ទៅជាង ៥ នាទី ឯណោះល្មមបានសីតុណ្ហភាពត្រជាក់តាមចិត្តចង់។ ខាងក្រោមនេះ ជាវិធី ៣ យ៉ាងធ្វើឲ្យម៉ាស៊ីនត្រជាក់រថយន្តអ្នក ធ្វើការបានលឿន មិនសូវប្រឹងខ្លាំង និងជួយឲ្យវាស៊ីសាំងតិចជាងមុនផងដែរ។
១. ឲ្យខ្យល់ក្ដៅចេញពីរថយន្តឲ្យអស់សិន
វិធីងាយៗដើម្បី ឲ្យខ្យល់ក្ដៅចេញពីរថយន្តគឺ ត្រូវទម្លាក់កញ្ចក់ទាំង ៤ ចោល ១នាទីសិន មុនពេលចូលទៅក្នុងរថយន្ត ឬក៏ចំហកញ្ចក់ចោលពេលចូលបើកបរប្រហែល ៣០វិនាទី សឹមបើកម៉ាស៊ីនត្រជាក់។ បើសិនឡានអ្នកមានដំបូលបើក នោះវារឹតតែជាការល្អ ព្រោះខ្យល់ក្ដៅមានមាឌធំ ទម្ងន់ស្រាល អាចហោះឡើងទៅលើបានលឿន។
វិធីមួយទៀតគឺ យើងបើកកញ្ចក់ខាងអ្នកអង្គុយទាំង ៣ (មុខ ១ ជាប់អ្នកបើកបរ និងក្រោយ ២ កន្លែងអ្នកដំណើរ) ទុកខាងអ្នកបើកបរ ហើយទាញទ្វារខាងអ្នកបើកបរ បិទ បើកៗ ចំនួន ៥ ដង។ វិធីនេះគឺដូចជាប្រើទ្វារខាងអ្នកបើកបរធ្វើជាស្នប់នាំយកខ្យល់ខាងក្រៅចូល និងយកខ្យល់ខាងក្នុងដែលក្ដៅចេញ។
២. ពេលចាប់ផ្ដើមបើកម៉ាស៊ីនត្រជាក់ភ្លាម កុំបើកវាអស់លេខ
មនុស្សភាគច្រើនយល់ច្រឡំថា ការបើកម៉ាស៊ីនត្រជាក់កប់លេខអាចឲ្យរថយន្តត្រជាក់បានលឿន។ ផ្ទុយទៅវិញ ការបើកម៉ាស៊ីនត្រជាក់ខ្លាំងផុតលេខ វាត្រូវប្រើខ្យល់ក្នុងរថយន្តសុទ្ធដែលជាខ្យល់ក្ដៅជាងខាងក្រៅ។ បើបើកម៉ាស៊ីនត្រជាក់ត្រឹមកម្រិតទាបល្មម វាងាយនឹងទាញយកខ្យល់ខាងក្រៅខ្លះៗ ដែលជាខ្យល់ត្រជាក់ជាងខាងក្នុងជាហេតុធ្វើឲ្យវាត្រជាក់បានលឿន។ ម៉្យាងទៀត ការបើកម៉ាស៊ីនត្រជាក់ខ្លាំង ក៏នាំឲ្យម៉ាស៊ីនប្រឹងខ្លាំង ស៊ីសាំងច្រើនជាងមុនផងដែរ។
៣. ឧស្សាហ៍ពិនិត្យមើលហ្គាសរបស់ម៉ាស៊ីនត្រជាក់
ប្រសិនបើអ្នកអនុវត្តតាមវិធីខាងលើ អស់ហើយម៉ាស៊ីនត្រជាក់របស់អ្នកនៅដំណើរការយឺតដដែល ឬមិនត្រជាក់តែម្ដង នេះអាចមកពីការលេចធ្លាយហ្គាសត្រជាក់ ដែលជ័រកៅស៊ូសម្រាប់ទប់កុំឲ្យហ្គាសហើរចេញនោះ វាអាចចាស់ រឹងមិនស្វិតដូចមុន អាចឲ្យមានការលេចធ្លាយបាន។ ប្រការល្អ គួរឲ្យជាងពិនិត្យមើលលើបញ្ហានេះ ឬអាចប្ដូរចេញតែម្ដង។
ចុចអាន៖