• 2018-05-17 05:06:35
  • ចំណេះដឹង

គួរ​ដឹង​! អ្នក​ចង់​រៀន​តាម​ Online មាន​ទាំង​ផល​ល្អ​ និង​មិន​ល្អ​

  • 2018-05-17 05:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​មាន​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​ ខណៈ​តម្លៃ​ប្រើប្រាស់​អ៊ីនធឺណិត​សមរម្យ​ មាន​វិធី​កាន់​តែ​ងាយស្រួល​ក្នុង​ការ​រៀន​សូត្រ​។ មាន​ត្រឹម​អ៊ីនធឺណិត​ ដល់​ណា​ ក៏​រៀន​បាន​ដែរ​ តែ​ក៏​មិន​ល្អ​ទាំងស្រុង​នោះ​ដែរ​។

គុណសម្បត្តិ

-រៀនបាន​គ្រប់​ទី​កន្លែង

រៀន​តាម​ Online ទោះ​ដល់​ទីណា​ក៏​អាច​រៀន​បាន​​ឲ្យ​តែ​មាន​អ៊ីនធឺណិត​ ហើយ​ចំណេញ​ពេលវេលា​ថែម​ទៀត​។ ពេល​ដល់​ម៉ោង​ គ្រាន់តែ​បើក​កុំព្យូទ័រ​ ឬ​ស្មាតហ្វូន​ ភ្ជាប់​ជាមួយ​នឹង​អ៊ីនធឺណិត​​ជា​ការ​ស្រេច។

-ជួប​មនុស្ស​ថ្មីៗ​

ការ​រៀន​តាម​ Online (Video Conference) មាន​ឱកាស​បាន​ជួប​ជជែក​ជាមួយ​មនុស្ស​ថ្មីៗ​​ចម្រុះជាតិសាសន៍​ ចែករំលែក​បទពិសោធន៍​គ្នា​ និង​អាច​ពង្រឹង​ភាសា​បរទេស​បាន​​ទៀត​ផង​។

គុណវិបត្តិ

-ត្រូវ​ម្ចាស់ការ​លើ​ខ្លួន​ឯង

មិន​ដូច​រៀន​​ក្នុង​ថ្នាក់​ដែលមាន​មិត្តភ័ក្កិ​ជុំជិត ការ​រៀនតាមអនឡាញ​អ្នកត្រូវ​ម្ចាស់​ការ​ និង​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ ទើប​អាច​រៀន​បាន​ជោគជ័យ​​។​

-ចំណេះដឹង​បច្ចេកវិទ្យា​មិន​អាច​ខ្វះ​បាន

បើមិន​ចេះប្រើប្រាស់​កុំព្យូទ័រ ឬ​មាន​ចំណេះដឹង​បច្ចេកវិទ្យា​ក៏​រៀ​ន​មិនកើត​ដែរ ពីព្រោះ​ការ​ទំនាក់ទំនង​​​និង​ការ​រៀន​​ស្ទើរ​តែ​​ផ្សាភ្ជាប់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំង​អស់។

-ភាសា​អង់គ្លេស​ជា​គ្រឹះ​សម្រាប់ទំនាក់ទំនង​

វគ្គ​សិក្សា​ភាគច្រើន​ប្រើ​ប្រាស់​ភាសា​​អង់គ្លេស​ ចង់​មិន​ចង់​ត្រូវ​តែ​ចេះ​ លើកលែង​ទាក់ទង​នឹង​មុខវិជ្ជា​ក្នុង​ស្រុក​​ដែល​រៀន​ជា​ភាសាជាតិ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ discover ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់