យុវវ័យជិះម៉ូតូធំ ច្រើនតែរងការរិះគន់ថាមានឥរិយាបទមិនល្អ?
ទំនោរថ្មីក្នុងចំណោមយុវវ័យខ្មែរសព្វថ្ងៃ ហាក់ដូចជាកំពុងតែមានការចាប់អារម្មណ៍ខ្លាំងនឹងការប្រើប្រាប់ម៉ូតូធំៗ ហើយកន្លងមក ក៏ឃើញមានការបង្កើតជាក្រុមម៉ូតូធំ ផ្សេងៗជាច្រើន។ ទន្ទឹមនឹងការប្រមូលផ្ដុំជាក្រុមម៉ូតូធំ ក្រុមយុវវ័យជិះម៉ូតូធំទាំងនោះ ហាក់ទទួលរងនូវព្យុះរិះគន់ពីសំណាក់សាធារណៈជនថា មានឥរិយាបថមិនល្អ ក្នុងការបើកបរ ខ្លះទៀតថា ភាគច្រើនជាក្រុមក្មេងទំនើងជាដើម។