• 2019-10-17 04:03:52
  • ព័ត៌មាន

ក្រុម​ជិះម៉ូតូ ៦​ប្រទេស នឹង​មក​ជួបជុំគ្នា​នៅ​ទឹកដី​អង្គរ​នៅ​ចុង​ឆ្នាំ​នេះ

  • 2019-10-17 04:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូរ៉ាដ អង្គរ ហ្វេស្ទីវ៉ល ២០១៩ (Motorrad Angkor Festival 2019) គឺ​ជា​ព្រឹត្តិការណ៍​ជួប​ជុំ​ដែល​បង្កើត​ឡើង​ដើម្បី​ឲ្យ​ក្រុម​អ្នក​​ម៉ូតូ​ក្នុង​ស្រុក​ទាំងអស់ ជួប​ជា​មួយ​នឹង​ក្រុម​ម៉ូតូ​មក​ពី​ប្រទេស​ជិត​ខាង​នានា ដែល​​មាន​ការ​ចូល​រួមពីក្រុមម៉ូតូមកពីប្រទេសថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡស៊ី និង​ប្រទេស​ចិន។ កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅ​ទល់​មុខ សណ្ឋាគារ​សុខា​សៀមរាប​រីសត ខេត្តសៀមរាប។

លោក អ៊ុំ ប៊ុនរ៉េត ជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍ ម៉ូតូរ៉ាដ ហ្វេស្ទីវ៉ល បាន​ប្រាប់ Sabay ថា​ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ដើម្បីលើកកម្ពស់វិស័យកីឡាយានយន្ត ជា​ពិសេស​ម៉ូតូ​ធំ​គ្រប់​ប្រភេទ ដែលបានបង្កើតជាក្រុមចុះបញ្ជីឈ្មោះក្រោមសហព័ន្ធកីឡាយានយន្តកម្ពុជាក្តី មិន​ទាន់​បាន​ចុះ​ឈ្មោះ​ក្តី ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ សិលធម៌ក្នុងការប្រើប្រាស់ផ្លូវថ្នល់ជាមួយគ្នា និង​ការចែករំលែកបទពិសោធន៍បច្ចេកទេសរវាងអ្នកចូលចិត្តម៉ូតូធំជាដើម។

ព្រឹត្តិការណ៍ម៉ូតូរ៉ាដ អង្គរ ហ្វេស្ទីវ៉ល ២០១៩ ក៏​មានរៀបចំជាកម្មវិធីប្រណាំងម៉ូតូត្រៃ (Enduro race) ប្រកួតម៉ូតូធំបែបផ្សងព្រេង (Adventure contest) ការតាំងពិពរណ៍ផលិតផល (៦ធ្នូ ដល់១២ធ្នូ) ការ​ប្រគំតន្ត្រី ការបង្ហាញម៉ូតូហោះ។

លោក​បន្ត​ថា​ ព្រឹត្តិការណ៍​នេះ​ នឹង​ចូល​រួម​ធ្វើ​ការ​រៃអង្គាសថវិការដើម្បី​ប្រមូល​ពី​សប្បុរស​ជន​ក៏​ដូច​ជា​អ្នក​ចូល​រួម​ដើ​ម្បើ​យក​ទៅ​ជួយ​ដល់​ការងារសង្គម និងមនុស្សធម៌។​ព្រឹត្តិការណ៍​នេះ​ក៏​ចូល​រួម​ដើរ​តួនាទី​សំខាន់​ក្នុងការលើកស្ទួយវិស័យសណ្ឋាគារ និងផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា ទៅ​កាន់​ប្រទេសនានា​ក្នុងតំបន់ ក៍ដូចជាក្នុងសកលលោក៕

សម្រាប់​ព័ត៌មាន​លម្អិត​ពី​ព្រឹត្តិការណ៍ អង្គរ ហ្វេស្ទីវ៉ល ២០១៩ (Motorrad Angkor Festival 2019) អាច​ទំនាក់​ទំនង លោក អ៊ុំ ប៊ុនរ៉េត ទូរសព្ទ​លេខ 078888323 / 0975555055។​​

អត្ថបទ៖ ម៉េងងី

មតិយោបល់