- 2018-02-26 10:26:00
- ព័ត៌មាន
ភ្លេចៗខ្លួន!ក្រុមអ្នកជិះម៉ូតូធំ BMW កម្ពុជាសមាជិក BMW ពិភពលោកបង្កើតបាន ៣ ឆ្នាំហើយ
- 2018-02-26 10:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លេចៗខ្លួន!ក្រុមអ្នកជិះម៉ូតូធំ BMW កម្ពុជាសមាជិក BMW ពិភពលោកបង្កើតបាន ៣ ឆ្នាំហើយ
ចន្លោះមិនឃើញ
ក្រុមម៉ូតូធំ BMW កម្ពុជា ដែលជាក្រុមម៉ូតូធំមួយដែលមានឈ្មោះក្នុងសមាជិកអន្តរជាតិនៃក្រុមម៉ូតូធំ BMW Motorcycle Club លើពិភពលោក នឹងតែងតែធ្វើកម្មវិធីសប្បុរសធម៌ជារៀងរាល់ឆ្នាំ នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍនានារួមទាំងប្រទេសកម្ពុជាខ្លួនឯងផងនោះ មកទល់ថ្ងៃនេះបង្កើតបាន ៣ ឆ្នាំហើយ។
តាមការឲ្យដឹងពីតំណាងក្រុមម៉ូតូធំ BMW កម្ពុជា បាននិយាយថា "ក្រុមរបស់ពួកយើងបង្កើតបាន ៣ ឆ្នាំជាមួយនឹងអនុស្សាវរីយ៍រាប់មិនអស់ តែបើក្រឡេកទៅដំបូងឡើយ ក្រុមម៉ូតូធំនេះគ្រាន់តែជុំគ្នាធ្វើដំណើរកំសាន្តទៅតាមរមណីយដ្ឋាននានាប៉ុណ្ណោះ មិនមែនជាក្រុមតំណាងប្រទេសអីនោះទេ"។
លោកបន្ថែមទៀតថា គោលបំណងធំរបស់ក្រុមម៉ូតូធំ BMW កម្ពុជាគឺ ត្រូវធ្វើយ៉ាងណាឲ្យមានការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ទាំងក្នុងដំណើរកំសាន្តនានា ឬការធ្វើសកម្មភាពជួយសង្គមមិនថាទាំងក្នុងស្រុក និងប្រទេសជិតខាងដូចជា រៀតណាម ថៃ ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរីជាដើម។
ជាងនេះទៀត ក្រុមម៉ូតូធំ BMW កម្ពុជាក៏មានគម្រោងនឹងរៀបចំកន្លែង និងអញ្ជើញអ្នកមានបទពិសោធន៍ហ្វឹកហាត់ជិះម៉ូតូប្រភេទធំៗដូចជា BMW GS ដើម្បីត្រៀមខ្លួនចូលរួមជាមួយសមាគមម៉ូតូ BMW អន្តរជាតិដែលមានការប្រកួតប្រជែង ជារៀងរាល់មួយឆ្នាំម្ដង។
លោកក៏បានសង្ឃឹមដែរថា ទៅថ្ងៃខាងមុខនឹងមានសមាជិកពីប្រទេសកម្ពុជា បានលើកទង់ជាតិតំណាងប្រទេសក្នុងការប្រកួតអន្តរជាតិនេះ។
រំឮកផងដែរថា ក្រុមម៉ូតូធំ BMW កម្ពុជាមិនត្រឹមតែជាសមាគមម៉ូតូធំគំរូប៉ុណ្ណោះទេ ថែមបានចុះឈ្មោះជាសមាជិកកីឡាយានយន្តកម្ពុជា(CMSF) ដែលនៅក្រោមជាមួយគណៈកម្មការអូឡាំពិចជាតិ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕