Google អំពាវនាវឱ្យអ្នកជំនាញក្នុងស្រុករួមគ្នាកែលម្អគុណភាពបកប្រែភាសាខ្មែរលើអ៊ីនធឺណិត
នាសិក្ខាសាលាស្ដីអំពីបច្ចេកវិទ្យា Google Translate ក្រោមប្រធានបទ "ស្រឡាញ់ភាសាខ្មែរយើង (Love Your Language: Khmer)” ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) លោកស្រី Amy Kunrojpanya ប្រធានទំនាក់ទំនងនិងកិច្ចការសាធារណៈសម្រាប់ទីផ្សារថ្មីរបស់ក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសសិស្សនិស្សិតនិងអ្នកជំនាញផ្នែកខេមរភាសាទាំងអស់ ឱ្យរួមគ្នាកែលម្អគុណភាពបកប្រែភាសាខ្មែរលើប្រព័ន្ធអ៊ីនធឺណិតឱ្យកាន់តែប្រសើរឡើង ដើម្បីជាការផ្សព្វផ្សាយវប្បធម៌និងភាសាខ្មែរទៅកាន់ពិភពលោក។