• 2021-12-13 05:02:02
  • គន្លឹះ

កុំឱ្យជិះចូលផ្លូវកំពុងស្ទះ បើកមុខងារនេះលើ Google Maps ដឹងស្ថានភាពផ្លូវជាមុន

  • 2021-12-13 05:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីជៀសផុតពីផ្លូវមានចរាចរណ៍កកកុញ ឬផ្លូវស្ទះ អ្នកអាចបើកមុខងារ Traffic លើ Google Maps ដើម្បីដឹងថាផ្លូវណាមួយ កំពុងមានមនុស្សចរាចរណ៍តិច បង្គួរ និងច្រើន។

ដើម្បីបើកមុខងារមើលចរាចរណ៍លើ Google Maps៖

  • បើកម្មវិធី Google Maps > ចុចលើសញ្ញា Map Type ដូចមានបង្ហាញក្នុងរូប
  • ត្រង់ចំណុច Map details ជ្រើសយក Traffic។ នោះអ្នកនឹងឃើញ ខ្សែបន្ទាត់ជាពណ៌ដូចជា បៃតង លឿង ក្រហម និងក្រហមដិត ដែលបញ្ជាក់ថាផ្លូវនោះមានចរាចរណ៍តិច ឬច្រើន៕

អត្ថបទ៖ កុសល

មតិយោបល់