- 2016-02-11 19:05:30
- ព័ត៌មាន
Google ផ្ដល់ជូនទំហំផ្ទុកបន្ថែម 2GB ឥតគិតថ្លៃគ្រាន់តែឆែកសុវត្ថិភាពគណនី Google Drive
- 2016-02-11 19:05:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google ផ្ដល់ជូនទំហំផ្ទុកបន្ថែម 2GB ឥតគិតថ្លៃគ្រាន់តែឆែកសុវត្ថិភាពគណនី Google Drive
ចន្លោះមិនឃើញ
ក្នុងឱកាសនៃទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ ២០១៦ ក្រុមហ៊ុន Google បានបន្ថែមទំហំផ្ទុក ២ GB បន្ថែមទៀតដោយឥតគិតថ្លៃក្នុងគណនី Google Drive របស់ប្រិយមិត្តដោយគ្រាន់តែត្រួតពិនិត្យសុវត្ថិភាពក្នុងគណនី Google។
Security Checkup ជាព័ត៌មានដែលប្រិយមិត្តត្រូវត្រួតពិនិត្យសុវត្ថិភាព ដើម្បីទទួលបានការថែមជូន៖
Google Drive ជាសេវាកម្មផ្ទេរ និង ផ្ទុកទិន្នន័យសម្រាប់បម្រើការងារក្នុងការិយាល័យបានយ៉ាងល្អដែលមានទំហំ 15 GB គ្រប់គ្រាន់សម្រាប់រក្សាទុកទិន្នន័យទំហំតូចៗ ប៉ុន្តែប្រិយមិត្តក៏អាចបន្ថែមទំហំគណនីនេះ បានផងដែរតាមរយៈការបន្ថែមជូននេះ និងមានវិធីសាស្រ្តជាច្រើនទៀត៕
បន្តអាន៖ Chrome អាប់ដេតថ្មី ការពារអ្នកប្រើប្រាស់ពីវិបសាយបោកប្រាស់
អត្ថបទ៖ រក្សា