- 2020-07-10 08:31:22
- ព័ត៌មាន
ថា Pokémon Go លែងសូវមានអ្នកលេង ប៉ុន្តែឃើញលុយរកបានឆ្នាំមុន ទើបភ្ញាក់ផ្អើល
- 2020-07-10 08:31:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថា Pokémon Go លែងសូវមានអ្នកលេង ប៉ុន្តែឃើញលុយរកបានឆ្នាំមុន ទើបភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
កាលពីខែកក្កដា ឆ្នាំ ២០១៦ ហ្គេម Pokémon Go បានធ្វើឲ្យកក្រើកពាសពេញពិភពលោក ដោយមានមនុស្សរាប់លាននាក់សម្រុកលេងវា ហើយច្រើនឆ្នាំកន្លងផុតទៅ ប្រជាប្រិយភាពនៃហ្គេម បានថយចុះបន្តិចម្ដងៗ។ យ៉ាងណាក្ដីនៅមានមនុស្សច្រើនលាននាក់នៅបន្តលេងហ្គេម Pokémon Go ហើយពួកគេបានចំណាយលុយលើហ្គេមនេះទៀតផង។
គិតចាប់ពីខែកក្កដាឆ្នាំ ២០១៦ មកដល់ខែកក្កដាឆ្នាំនេះ អ្នកលេងហ្គេម Pokémon Go បានចំណាយទឹកប្រាក់អស់ជិតប្រមាណ ៣,៦ពាន់លានដុល្លារលើហ្គេម។ នេះបើតាមទិន្នន័យចេញផ្សាយដោយក្រុមហ៊ុន Sensor Tower។ រឹតតែគួរឲ្យភ្ញាក់ផ្អើលនោះគឺ ២០១៩ ជាឆ្នាំដែលហ្គេម អាចរកចំណូលបានច្រើនបំផុត គឺប្រមាណ ១ពាន់លានដុល្លារ ដែលបានពីការចំណាយរបស់អ្នកលេង។
ហ្គេម Pokémon Go គឺជាហ្គេមដែលដាក់ឲ្យលេងឥតគិតថ្លៃ ប៉ុន្តែគេអាចរកចំណូលបានតាមរយៈការដាក់លក់របស់ក្នុងហ្គេម។ របស់ទាំងនោះអាចស្វែងរកបានតាមរយៈការលេងហ្គេម ប៉ុន្តែមានអ្នកលេងមួយចំនួនចំណាយលុយទិញ ដើម្បីបានដោយងាយៗមិនចំណាយពេលលេង៕