- 2024-04-25 02:52:33
- គន្លឹះ
ឡានចេញផ្សែងមិនមែនជារឿងធម្មតា ហើយពណ៌ផ្សែងនីមួយៗសុទ្ធតែបញ្ជាក់ពីរោគសញ្ញារបស់វា
- 2024-04-25 02:52:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានចេញផ្សែងមិនមែនជារឿងធម្មតា ហើយពណ៌ផ្សែងនីមួយៗសុទ្ធតែបញ្ជាក់ពីរោគសញ្ញារបស់វា
ចន្លោះមិនឃើញ
ពេលបញ្ឆេះរថយន្តម្តងៗ ឃើញមានផ្សែងចេញពីបំពង់ស៊ឺមាំង ទោះតិចឬច្រើនក៏ដោយ សូមកុំគិតថា វាជារឿងធម្មតារបស់រថយន្តឱ្យសោះ ពោលគឺវាសុទ្ធតែជាការបញ្ចេញរោគសញ្ញានូវភាពមិនប្រក្រតីណាមួយរបស់ម៉ាស៊ីនរថយន្តហើយ។ ជាងនេះទៅទៀត លោកអ្នកក៏ត្រូវកត់សម្គាល់ពីពណ៌របស់ផ្សែងនោះទៀតផងដែរ ព្រោះថាពណ៌របស់វាអាចបញ្ជាក់ពីបញ្ហាមួយចំនួនសម្រាប់រថយន្តសាំងដូចខាងក្រោម ៖
ពណ៌ស៖ ក្នុងករណីមានអាកាសធាតុត្រជាក់ គឺវាអាចជាផ្សែងដែលកើតចេញពីចំហាយទឹកក្នុងបំពង់ស៊ឺមាំងដែលប៉ះគ្នាជាមួយចំហេះសាំង នៅពេលម៉ាស៊ីនរថយន្តដំណើរការ។ សម្រាប់ករណីនេះ គឺវាបញ្ចេញផ្សែងតិចៗមួយសន្ទុះប៉ុណ្ណោះ មិនមានបញ្ហាអ្វីទេ។ ប៉ុន្តែបើវាចេញផ្សែងច្រើនខ្លាំង គឺជារឿងដែលត្រូវបារម្ភនិងត្រូវយកទៅឆែកនៅហ្គារ៉ាស់ជាបន្ទាន់ ព្រោះវាអាចជាសញ្ញានៃការឆ្លងរ៉ងគុយឡាស់ ដែលធ្វើឱ្យទឹកស្អំលេចជ្រាបចូលប្រេងម៉ាស៊ីន។
ពណ៌ខៀវ៖ វាអាចពាក់ព័ន្ធនឹងការអស់ក្រវាត់ប៊ិស្តុង ការខូចរ៉ងការពារជម្រាបសាំង ឬបញ្ហាទាក់បូជាដើម។
ពណ៌ខ្មៅ៖ អាចជាចំហេះឥន្ធនៈច្រើនពេកដែលត្រូវបានដុត ឬអាចជាបញ្ហាតម្រងខ្យល់ ឬបញ្ហាប្រព័ន្ធប៊ិចសាំង។
ពណ៌ប្រផេះ៖ ចាក់ប្រេងម៉ាស៊ីនលើស ដែលនាំឱ្យចេញផ្សែងច្រើនខ្លាំងពេលបញ្ឆេះដំបូង ឬអាចជាការខូចវ៉ាល់ PCV (វ៉ាល់ហ៊ើយ) ឬអាចជាការលេចជ្រាបប្រេងប្រអប់លេខចូលក្នុងប្លុកម៉ាស៊ីនផងដែរ៕