• 2024-03-22 08:00:53
  • ព័ត៌មាន

Tim Cook បើកទ្វារសម្ពោធហាង Apple ដ៏ធំបំផុត​នៅសៀងហៃ ខណៈមាន​មនុស្សតម្រង់ជួរចូលយ៉ាងច្រើនភ្លូកទឹកភ្លូកដី (មានវីដេអូ)

  • 2024-03-22 08:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បានបើកដំណើរការ​ជាផ្លូវការនូវហាងលក់រាយ​ដ៏ធំបំផុតមួយ​របស់ខ្លួន​ នៅក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ​២០២៤។

នាយកប្រតិបត្តិ Apple លោក Tim Cook គឺ​ជាអ្នកបើកទ្វារហាងសម្ពោធផ្ទាល់តែម្តង ខណៈ​មានមនុស្សយ៉ាងច្រើន​កុះករ បានដេករង់ចាំ​តម្រង់ជួរដើម្បីបាន​ចូលហាង Apple នេះ។

ទីតាំង​ហាង Apple នេះ គឺស្ថិតនៅទល់​មុខប្រាសាទដ៏ល្បីល្បាញ Jing’an និងជាហាងទី៨ នៅសៀងហៃ និងជាហាងទី៥៧ក្នុងប្រទេសចិន។ មិនតែប៉ុណ្ណោះ វាគឺហាង​ធំបំផុតទី២ បន្ទាប់ពីហាងនៅក្នុងទីក្រុងញ៊ូវយ៉ក។

លោក Tim Cook បាន​បង្ហាញ​ក្តីរីករាយ​ចំពោះការបើកហាងទី៨របស់ក្រុមហ៊ុន នៅក្នុងទីក្រុងសៀងហៃ ដែលលោកបានចាត់ទុកថា ជាទីក្រុងដ៏ល្អបំផុតមួយ​នៅក្នុងពិភពលោក។ លោកបន្តថា «យើងមិនអាចរង់ចាំ ក្នុងការស្វាគមន៍​មនុស្សយ៉ាងច្រើនកុះករ​ ចូលមកក្នុងហាងនេះឡើយ។ សម្រាប់យើង វាគឺជាអ្វីដែលយើងអាចផ្តល់ឱ្យមនុស្សធ្វើរឿងជាច្រើន ដែលពួកគេមិនអាចធ្វើបានឡើយ ប្រសិនបើគ្មានបច្ចេកវិទ្យារបស់យើងទេនោះ»៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សំភី

មតិយោបល់