• 2024-04-18 03:35:28
  • ផលិតផលថ្មី

ចេញហើយ តម្លៃរថយន្ត Toyota Camry 2025 នៅទីផ្សារអាមេរិក! ទាបបំផុត ២ម៉ឺន ៨ពាន់ដុល្លារ

  • 2024-04-18 03:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ Toyota បាន​បង្ហាញ​ចេញរថយន្ត Camry 2025 កាលពីខែវិច្ឆិកា ឆ្នាំ​២០២៣មក ពេលនេះទើបតែបញ្ចេញ​តម្លៃ​សម្រាប់ទីផ្សារអាមេរិក។ រថយន្ត​នេះ គឺមានតែ​ជម្រើសប្រើម៉ាស៊ីន Hybrid តែមួយគត់ មកជាមួយ Option ចំនួន៤ ដូចខាងក្រោម៖

LE: តម្លៃ ២៨ ៤០០ដុល្លារ។ option នេះ មាន​យ៉ាន់កង់ ១៦អ៊ីញ, កុងទ័រឌីជីថល ៧អ៊ីញ, អេក្រង់ថាច់ស្គ្រីន ៨អ៊ីញ, ចង្កៀង Bi-LED, សាកថ្មឥតខ្សែ និង​ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ADAS suite។

SE: តម្លៃ ៣០ ៧០០ដុល្លារ។ option នេះ បន្ថែមយ៉ាន់កង់ ១៨អ៊ីញ និង​បន្ថែម​រាងបែបស្ព័រ។

XLE: តម្លៃ ៣៣ ៤០០ដុល្លារ។ option នេះ បំពាក់ពូកស្បែកពិសេស កុងទ័រឌីជីថល និងអេក្រង់ថាច់ស្គ្រីនជាប់គ្នា ទំហំ ១២,៣អ៊ីញ។

XSE: តម្លៃ ៣៤ ៦០០ដុល្លារ។ option នេះ បំពាក់យ៉ាន់កង់ ១៩អ៊ីញ, ដំបូល Panoramic, Speaker JBL ៩គ្រាប់, អេក្រង់ Head up ទំហំ ១០អ៊ីញ។

រថយន្ត​នេះ ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ និងបំពាក់ម៉ូទ័រអគ្គិសនី ដែលផលិតបានកម្លាំងសរុប ២២៥សេះ (ប៉ុង១) និង ២៣២សេះ (ប៉ុង២) ដំណើរការ​ជាមួយប្រអប់លេខ eCVT៕

អត្ថបទ៖ សំភី

មតិយោបល់