• 2020-06-09 05:51:51
  • ចំណេះដឹង

ភាសាកូដ ១០ រកប្រាក់ខែបានច្រើនជាងគេ ហើយនេះវិធីរៀនដោយមិនអស់លុយ

  • 2020-06-09 05:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ HackerRank ​បាន​ធ្វើ​ការ​ស្ទង់មតិ​លើ​អ្នក​អភិវឌ្ឍន៍ Software និង​សិស្សានុសិស្ស​ ជាង ១១ ម៉ឺន​នាក់ ​ដើម្បី​​ដឹង​ថា​ភាសា​កូដ​ណា​ដែល​អាច​​រក​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​លើ​សកល​លោក។ ខាង​ក្រោម​នេះ​មាន​បង្ហាញ​អំពី​ប្រាក់​ចំណូល​ជា​មធ្យម​​នៃ​​ការងារ​ទាក់ទង​នឹង​ភាសា​កូដ​ខុស​គ្នា​ចំនួន ១០ ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ ដោយ​គិត​ជា​ឆ្នាំ៖

​​​​១. ​ការងារ​ទាក់ទង​ភាសា ​Perl ៖ ជា​មធ្យម ៨៤ ០២៥​ដុល្លារ

កន្លែង​សម្រាប់​រៀន ៖ មាន​ថ្នាក់​រៀន​ភាសា​ Perl លើ​អនឡាញ​ជា​ច្រើន ទាម​ទារ​ឲ្យ​អ្នក​រៀន​ត្រូវ​មាន​ចំណេះ​ដឹង​មូលដ្ឋាន​នៃ​ការ​សរសេរ​កូដ។ ប្រសិន​បើ​អ្នក​មិន​មាន​បទពិសោធន៍​សរសេរ​កូដ អាច​​ពិនិត្យ​មើល​ថ្នាក់ "Perl for Newbies” នេះ ឬ​អាច​រៀន​វគ្គ​​ឥត​គិត​ថ្លៃ​លើ​ភាសា​ដែល​គេ​និយម​រៀន​ដូច​ជា Python ឬ JavaScript មុន​ចាប់​ផ្ដើម​រៀន​ភាសា Perl។ ប្រសិន​បើ​មាន​ការ​យល់​ដឹង​អំពី​ការ​សរសេរ​កូដ​ហើយ អាច​ពិនិត្យ​មើល​វិបសាយ TutorialsPoint.comLearnPerl.org បាន។

២. ការងារ​ទាក់ទង​ភាសា​ Scala ៖ ជា​មធ្យម​ ៧៧ ១៥៩​ដុល្លារ

កន្លែង​សម្រាប់​រៀន ៖ វិបសាយ​ CognitiveClass.ai មាន​ផ្ដល់​ជូន​ការ​បង្រៀន​វគ្គ​ដំបូង​ដ៏​អស្ចារ្យ ហើយ​អ្នក​ក៏​អាច​ចូល​មើល​វិបសាយ ​scala-exercises.org បាន​ផង​ដែរ។

៣. ការងារ​ទាក់ទង​ភាសា​ Go ៖ ជា​មធ្យម ៧២ ៦៩១ដុល្លារ

កន្លែង​សម្រាប់​រៀន ៖ E-Book មួយ​នេះ​គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​ចំណេះ​ដឹង​មូលដ្ឋាន​អំពី​ការ​សរសេរ​កូដ។ អ្នក​ទើប​ចាប់​ផ្ដើម​រៀន​ដំបូង​ក៏​អាច​ពិនិត្យ​មើល​ ថ្នាក់​រៀន​អនឡាញ​នេះ ឬ​ថ្នាក់​រៀន​នៅ Udemy ដែល​មាន​តម្លៃ ១២​ដុល្លារ។

៤. ការងារ​ទាក់ទង​ភាសា​ Ruby ៖ ជា​មធ្យម​ ៧២ ១៤៦​ដុល្លារ​

កន្លែង​សម្រាប់​រៀន ៖ វិបសាយ Codecademy មាន​ថ្នាក់​រៀន​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម​ដំបូងៗ ហើយ​​ FreeCodeCamp.org វិញ​គឺ​មាន​អ្នក​ពន្យល់​យ៉ាង​ក្បោះ​ក្បាយ​តាម YouTube។

៥. ការងារ​ទាក់ទង Objective-C ៖ ជា​មធ្យម​ ៦៦ ៦៩៧​ដុល្លារ

កន្លែង​សម្រាប់​រៀន ៖ Udacity មាន​ថ្នាក់​រៀន​ឥត​គិត​ថ្លៃ​សម្រាប់​ភាសា​នេះ ហើយ Turtorials Point វិញ​មាន​ការ​ណែនាំ​កម្រិត​ខ្ពស់​ផង​ដែរ។

៦. ការងារ​ទាក់ទង​ភាសា Swift ៖ ជា​មធ្យម ៦៥ ១៧១​ដុល្លារ

កន្លែង​សម្រាប់​រៀន ៖ FreeCodeCamp.org មាន​វីដេអូ​​ជា​ភាគ​​ទាក់ទង​នឹង​ភាសា​នេះ ហើយ Hacking with Swift ក៏​មាន​ថ្នាក់​រៀន​អនឡាញ​ដ៏​មាន​ប្រយោជន៍​ផង​ដែរ។

៧. ការងារ​ទាក់ទង​ភាសា​ Pascal ៖ ជា​មធ្យម ៦២ ៧៧៣​ដុល្លារ

កន្លែង​សម្រាប់​រៀន ៖ Pascal Programming មាន​ការ​បង្រៀន​តាម​អនឡាញ​ឥត​គិត​លុយ​មួយ​ចំនួន ហើយ​លើ​ Udemy វិញ​ក៏​មាន​ថ្នាក់​រៀន​ភាសា​ Pascal ដែល​មាន​តម្លៃ ១២​ដុល្លារ។

៨. ការងារ​ទាក់ទង​ភាសា​ R ៖ ជា​មធ្យម ៦១ ៦២៩​ដុល្លារ

កន្លែង​សម្រាប់​រៀន ៖ Edureka! មាន​ការ​បង្រៀន​តាម YouTube ដែល​អាច​ជួយ​បាន​ច្រើន​សម្រាប់​អ្នក​ចាប់​ផ្ដើម​ដំបូង ហើយ​ Codecademy ក៏​មាន​ថ្នាក់​រៀន​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម​ផង​ដែរ។

៩. ការងារ​ទាក់ទង​ភាសា Prolog ៖ ជា​មធ្យម ៦០ ៦៤៨​ដុល្លារ

កន្លែង​សម្រាប់​រៀន ៖ មាន​វិបសាយ​មួយ​ចំនួន​ មាន​ផ្ដល់​ការ​បង្រៀន​ឥត​គិត​ថ្លៃ​អំពី​វិធី​រៀន​ Prolog

១០. ការងារ​ទាក់ទង​ភាសា C# ៖ ជា​មធ្យម ៥៨ ៤៦៩​ដុល្លារ

កន្លែង​សម្រាប់​រៀន ៖ CodeEasy.Net មាន​ការ​ណែនាំ​សម្រាប់​អ្នក​ចាប់​ផ្ដើម​ដំបូង​លើ​ភាសា​ C# ​ហើយ​លើ YouTube ក៏​មាន​វីដេអូ​ល្អៗ​ទាក់ទង​នឹង​ភាសា C# នេះ​ផង​ដែរ៕​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់