• 2023-11-21 07:07:13
  • ចំណេះដឹង

រថយន្ត Mild Hybrid, Full Hybrid និង Plug-in Hybrid ខុសគ្នាបែបណា? ចុះ Prius ស្ថិតក្នុងប្រភេទមួយណា?

  • 2023-11-21 07:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយពីរថយន្ត Hybrid គេគឺគេ​ច្បាស់ហើយអំពី​មុខងារ និងអត្ថប្រយោជន៍​របស់​ម៉ាស៊ីននេះ។ តែយ៉ាងណាមិញ បើស្វែងយល់ឱ្យកាន់តែស៊ីជម្រៅទៀត បច្ចេកវិទ្យា Hybrid នេះ មាន​បែងចែកជា៣ប្រភេទទៀត គឺ Mild Hybrid, Full Hybrid និង Plug-in Hybrid។ តើ​វាមាន​លក្ខណៈខុសៗគ្នាយ៉ាងណាខ្លះ?

១. Mild Hybrid: ប្រភពថាមពល​ដ៏សំខាន់​របស់​វា​គឺបានមកពី​ម៉ាស៊ីន​ចំហេះក្នុង និង​ម៉ូទ័រអគ្គិសនី តាម​រយៈប្រព័ន្ធជាន់ហ្វ្រាំងសាកអាគុយឡើងវិញ ហៅថា ​regenerative brake។ មានន័យថា រថយន្ត​រត់លើម៉ាស៊ីនសាំង​ផង និងប្រព័ន្ធ Mild Hybrid 48 វ៉ុលនេះផង ដែល​វាជួយដល់ការសន្សំសំចៃនៃការប្រើប្រាស់សាំង។

២. Full (Self-Charging) Hybrid: អាគុយ​ក៏ត្រូវបានសាក​តាម​រយៈប្រព័ន្ធ regenerative brake ផងដែរ ប៉ុន្តែខុសពី Mild Hybrid ត្រង់ថា រថយន្ត​អាច​រត់​តែលើ​ប្រព័ន្ធអាគុយសុទ្ធតែម្តង ក្នុងចម្ងាយខ្លី ឬបើក​ល្បឿនយឺតៗក្នុងក្រុងដែលមានការកកស្ទះជាដើម។ ឧទាហរណ៍ជាក់ស្តែង គឺ​រថយន្ត Toyota Prius ដែលមានការប្រើប្រាស់​ពេញនិយមខ្លាំង។

៣. Plug-in Hybrid: សម្រាប់​ប្រព័ន្ធ​ម៉ាស៊ីននេះ គឺ​អនុញ្ញាតឱ្យរថយន្ត​អាចសាកអាគុយ​ពីប្រភពថាមពលខាងក្រៅបាន​តាមរយៈការដោតឆ្នាំងសាក។ លក្ខណៈពិសេសរបស់​រថយន្ត Plug-in Hybrid គឺ​វាអាចរត់​ដោយប្រើចំហេះឥន្ធនៈ និងរត់ដោយប្រើ​ថាមពលអគ្គិសនីសុទ្ធ ក្នុងចម្ងាយ​ឆ្ងាយ និងល្បឿនលឿនបាន​ ទៅតាម​ទំហំ​អាគុយ​នីមួយៗ។ រថយន្ត Toyota Prius ក៏មាន option ប្រើម៉ាស៊ីន Plug-in Hybrid នេះផងដែរ។

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សំភី

មតិយោបល់