• 2017-11-21 02:53:29
  • ចំណេះដឹង

មក​ដឹង​អត្ថន័យ​ពិន្ទុ​ ​DxOMark​ ​ដែល​ក្រុមហ៊ុន​ស្មាតហ្វូន​ប្រជែង​ចង់​បាន

  • 2017-11-21 02:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DxOMark​ ​បាន​ក្លាយ​ជា​ទម្រង់​ស្តង់ដារ​សម្រាប់​ ​កាមេរ៉ា, Lens និង​កាមេរ៉ា​របស់​ស្មាតហ្វូន​ ​ដែល​ផ្ដល់​នូវ​កម្រិត​មួយ​ក្នុង​ការ​ប្រៀបធៀប​កាមេរ៉ា​មួយ​ទៅ​នឹង​កាមេរ៉ា​មួយ​ទៀត​។

វិធីសាស្ត្រ​ក្នុង​ការ​ចាត់​ថ្នាក់​របស់​ ​DxOMark​ ​អនុវត្ត​តាម​នីតិវិធី​ ​Clinical-style​ ​រួម​មាន​លក្ខខ័ណ្ឌ​ ​មន្ទីរ​ពិសោធន៍​ ​វិធីសាស្ត្រ​ ​និង​ឧបករណ៍​ប្រើ​ក្នុង​ការ​សាកល្បង​ដើម្បី​ធានា​នូវ​លទ្ធផល​ក្នុង​ការ​ប្រើ​ម្ដង​ទៀត​លើ​ឧបករណ៍​ផ្សេង​។ ពេល​ ​DxOMark​ ​ចេញ​លទ្ធផល​ ​ពិន្ទុ​នោះ​បង្ហាញ​ពី​ ​លក្ខណៈ​មិន​លម្អៀង​, បែប​វិទ្យាសាស្ត្រ​, តួលេខ​វត្ថុ​ ​ដែល​កំណត់​នូវ​ ​Benchmark (តម្លៃ​ជា​គោល​ក្នុង​ការ​ប្រៀបធៀប) សម្រាប់​ក្រុមហ៊ុន​ផលិត​ធ្វើការ​ប្រកួត​ប្រជែង។

វិធីសាស្ត្រ​ក្នុង​ការ​សាកល្បង

គ្រប់​ស្មាតហ្វូនវាយ​តម្លៃ​អាស្រ័យ​លើ​កាមេរ៉ា​ក្នុង​ ​Auto mode​ ​ហើយ​លទ្ធផល​ត្រូវ​បាន​ពន្លា​ចេញ​ពី​ File JPEG​ ​ដែល​បាន​ផលិត​។ ការ​កែប្រែ​ដោយ​ ​Manual (កំណត់​ខ្លួនឯង​) ត្រូវ​បាន​បង្កើត​តែ​ពេល​សាកល្បង​សមត្ថភាព​ ​Bokeh, Zoom និង​ Flash ប៉ុណ្ណោះ​។ ការ​សាកល្បង​ក្នុង​មន្ទីរ​ពិសោធន៍​មាន​ភាព​ម៉ត់ចត់​ ​ដោយ​សាកល្បង​លើ​ទិដ្ឋភាព​ទាំង​ខាងក្នុង​ ​និង​ខាងក្រៅ​ចំនួន​ ​៥០។ DxOMark អះ​អាង​ថា​ ​លទ្ធផល​រូបភាព​ទាំង​នេះ​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​ ​ក្រុម​អ្នក​ជំនាញ​រូបភាព​ ​(Panel of imaging experts)។

រូបភាព​ខាងលើ​ជា​អំណះអំណាង​មួយ​ ​ដែល​ ​DxOMark​ ​ប្រើ​ក្នុង​ការ​សាកល្បង​មួយ​ផ្នែក។ ពេល​រូបភាព​ផលិត​រួច​ ​Panel of imaging experts​ ​នឹង​ប្រើ​បន្ទាត់​វាស់​កម្រិត​គុណភាព​រូបភាព​ដូច​ឃើញ​ខាងក្រោម​។

អ្នក​អាច​ពិនិត្យ​មើល​រូបភាព​ថ្មី​បាន​ថត​ដោយ​ប្រើ​ ​Smartphone​ ​ដែល​វា​នឹង​ត្រូវ​គ្នា​នៅ​ចំណុច​ណា​មួយ​លើ​បន្ទាត់​វាស់​គុណភាព​រូបភាព​។ នេះ​ជា​របៀប​ដែល​ពួកគេ​ប្រែ​ពី​ការ​វាស់​គុណភាព​មួយ​ ​ទៅ​ជា​តម្លៃ​គុណភាព​មួយ​។

ពិន្ទុ​ក្នុង​ការ​សាកល្បង​បែងចែក​ជា​រូបភាព​ ​និង​វីដេអូ​ ​បន្ទាប់​មក​កំណត់​ពិន្ទុ​នីមួយ​ៗ​សម្រាប់​៖

  • Exposure and contrast
  • Color
  • Autofocus
  • Texture
  • Noise
  • Artifacts
  • Flash
  • Zoom
  • Bokeh

ដើម្បី​ស្វែងរក​នូវ​ពិន្ទុ​នីមួយ​ៗ​សម្រាប់​កាមេរ៉ា​ ​អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ ​DxOMark​ ​រួច​ពិនិត្យ​មើល​ឧបករណ៍​ដែល​អ្នក​ចង់​ដឹង​។

ការ​ទិញ​ផ្អែក​លើ​ពិន្ទុ​

ពេល​ទិញ​កាមេរ៉ា​មាន​ចំណុច​ជាច្រើន​គួរ​ពិចារណា​ ​ដែល​ពឹង​លើ​ពិន្ទុ​ទាំងអស់​នេះ​អាច​មាន​ការ​យល់​ច្រឡំ​។ ឧទាហរណ៍៖ ប្រសិនបើ​អ្នក​ត្រូវការ​ស្មាតហ្វូន​ដែល​មាន​សមត្ថភាព​ ​Zoom​ ​ច្រើន​ ​តើ​អ្នក​មើល​លើ​តារាង​ពិន្ទុ​ ​និង​ជ្រើសរើស​មួយ​នៅ​លើ​គេ​ ​ដែល​ជា​ ​Pixel 2? បើ​យោង​ទៅ​តាម​មន្ទីរ​ពិសោធន៍​ ​DxO​ ​អ្នក​ប្រហែល​រំលង​នូវ​ ​Note 8​ ​ដែល​មាន​ពិន្ទុ​សរុប​តិច​ជាង​ ​ប៉ុន្តែ​មាន​ពិន្ទុ​ ​Zoom ខ្លាំង​ជាង​ពីរ​ដង​នៃ​ Pixel 2។

មួយ​វិញ​ទៀត​ ​ការ​ពិត​មន្ទីរ​ពិសោធន៍​នឹង​ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​ ​សម្រាប់​តម្លៃ​ ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ពិន្ទុ​ ​DxOMark​ ​ប៉ុន្តែ​អាច​មាន​ចំណុច​ពីរ​ ​ទី​មួយ​ ​ប្រសិនបើ​ក្រុមហ៊ុន​ផលិត​ធ្វើ​ឲ្យ​កាមេរ៉ា​ពួកគេ​ដំណើរការ​ល្អ​ប្រសើរ​ក្នុង​ ​Benhmark​ ​តើ​ការ​បង្កើន​ល្បឿន​ដូចគ្នា​នឹង​ល្អ​ប្រសើរ​សម្រាប់​អតិថិជន​ដែរ​ឬ​ទេ​?​ ទីពីរ​ចុះ​បើ​ក្រុមហ៊ុន​ផលិត​ព្យាយាម​បង្កើត​នូវ​កាមេរ៉ា​ដ៏​ល្អ​ ​ប៉ុន្តែ​មិន​មាន​ទំនាក់ទំនង​ជាមួយ​នឹង​មន្ទីរ​ពិសោធន៍​ ​DxO​ ​តើ​ពិន្ទុ​នឹង​ទាប​មែន​ទេ​? ព្រោះ​ប្រហែល​ជា​ DxO មិន​បាន​សាកល្បង​កាមេរ៉ា​ពួកគេ​។

ភាព​ល្អ​

តាម​រយៈ​បច្ចេកវិទ្យា​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ កាមេរ៉ា​ Sensor, Lens, Resolution និង​ Frame per second នឹង​កាន់​តែ​ល្អ​ប្រសើរ​ផង​ដែរ​ ប៉ុន្តែ​កាមេរ៉ា​ល្អ​បំផុត​បច្ចុប្បន្ន​មាន​ពិន្ទុ​ ៩៨ រួច​បាត់​ហើយ​ ចុះ​ឆ្នាំ​ក្រោយ​។ RED Helium 8KS35 មាន​ពិន្ទុ​ដល់​ទៅ​ ១០៨ ដែល​ល្អ​លើស​កម្រិត​ នៃ​ DxOMark មាន​កម្រិត​ ១០០។ យោង​តាម​មន្ទីរ​ពិសោធន៍​ DxO ពួកគេ​ជឿជាក់​ថា​ស្មាតហ្វូន​នឹង​អាច​លើស​ពី​ពិន្ទុ​ ​១០០។

យ៉ាង​ណា​មិញ​ ​ការ​កំណត់​ពិន្ទុ​របស់​ DxOMark មាន​វិធីសាស្ត្រ​ល្អ​បែប​វិទ្យាសាស្ត្រ​ក្នុង​ការ​ Test លើ​គុណភាព​កាមេរ៉ា​ ដែល​ជា​អំណះអំណាង​គួរ​ពិនិត្យ​ក្នុង​ការ​ជ្រើសរើស​កាមេរ៉ា​ ​ឬ​ស្មាតហ្វូន​ (ផ្ដោត​លើ​គុណភាព​កាមេរ៉ា​)។ ដូច្នេះ​ជា​ការ​ល្អ​ ​អ្នក​គួរ​ពិនិត្យ​មើល​លទ្ធផល​ឲ្យ​បាន​ជ្រៅ​ជាង​ជាមួយ​នឹង​ពិន្ទុ​សរុប​ពី​មុន​ ​និង​ពិន្ទុ​បច្ចុប្បន្ន​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ makeuseof ប្រែសម្រួល៖ ប៊ុន ធឿន

មតិយោបល់