- 2017-11-17 02:57:41
- ចំណេះដឹង
ប្រើអ៊ីនធឺណិតតាមផ្ទះរាល់ថ្ងៃ ស្គាល់អត់អ្វីទៅជា Gfast?
- 2017-11-17 02:57:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើអ៊ីនធឺណិតតាមផ្ទះរាល់ថ្ងៃ ស្គាល់អត់អ្វីទៅជា Gfast?
ចន្លោះមិនឃើញ
ពេលសំដៅលើការភ្ជាប់បណ្ដាញអ៊ីនធឺណិត មនុស្សភាគច្រើននឹងជ្រើសរើសខ្សែ Fiber ដោយសារមានល្បឿនលឿន។ ប៉ុន្តែកន្លែងជាច្រើន តាមផ្ទះ អាគារ ក្នុងប្រទេសមួយចំនួនរួមទាំងកម្ពុជាផង នៅបន្តប្រើ Digital Subscriber Line ឬ DSL។ DSL មានស្ទើរគ្រប់ទីកន្លែង ប៉ុន្តែចម្ងាយនៃការភ្ជាប់បណ្ដាញនឹងធ្វើឲ្យយឺត។ ជាមធ្យម លទ្ធភាពទាញយក (Download) នៃការភ្ជាប់បណ្ដាញ DSL មាន ៣ Megabits per second (Mbps) ដែលល្បឿននេះ គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) អន្តរជាតិមិនចាត់ទុកជា Broadband នោះទេ។ ដូច្នេះបច្ចេកវិទ្យា Gfast បានជួយដល់ល្បឿនអ៊ីនធឺណិតខ្ពស់ដល់ទៅ ១ Gigabit per second (Gbps)។
អ្វីទៅដែល Gfast ធ្វើ?
អ្នកប្រហែលជាធ្លាប់ឮ Fiber-to-the-home (FttH) ដែលក្រុមហ៊ុនដំណើរការខ្សែ Fiber optic ទៅកាន់ផ្ទះអ្នក តែបញ្ហាធំបំផុតជាមួយនឹងការអូសខ្សែ Fiber ទៅកាន់ផ្ទះ គឺប៉ុន្មានម៉ែត្រចុងក្រោយ ព្រោះពេលខ្លះអ្នកប្រើប្រាស់មិនចង់ចោះរន្ធក្នុងជញ្ជាំងនោះទេ។ ដូច្នេះ Gfast អាចចូលជំនួសកន្លែងបាន ដោយពេលផ្ទះមានខ្សែ Copper រួចរាល់ Gfast អាចគ្រប់គ្រងកន្លែង DSL បាន។ វាត្រូវការភ្ជាប់នឹងខ្សែដែលលឿន នៅមិនឆ្ងាយពីលំនៅឋាន ដែលនោះជាកន្លែងរបស់ Fiber។ ដូច្នេះវាក្លាយទៅជាការដំឡើង Fiber-to-the-node (FttN)។ ខ្សែ Fiber optics អាចទម្លាក់ក្រៅអាគារបាន។ ខណៈពេលខ្សែ Copper មានប្រវែង ៥០០ ម៉ែត្រ ឬតិចជាងនេះ អ្នកប្រើប្រាស់អាចទទួលល្បឿនបានចន្លោះពី ១៥០Mbps និង ១Gbps។ ចំនុចទាំងនេះមិនមែនបានន័យថា វាអាចជំនួស DSL បានទេ ប៉ុន្តែប្រសិនបើមានខ្សែ Copper រួចហើយ អាចប្រើ Gfast បាន។ Gfast អាចជាវិធីមួយជួយពង្រីកសមត្ថភាពបណ្ដាញឈានដល់បច្ចេកវិទ្យា Fiber បាន ដោយសារមានការរំខានតិចនៅប៉ុន្មានម៉ែត្រចុងក្រោយ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត៖