• 2017-11-10 03:19:46
  • ចំណេះដឹង

យល់ដឹង​ពី​ទម្រង់​រូបភាព​ប្រភេទ​ ​JPEG​ ​និង​ ​PNG

  • 2017-11-10 03:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រង់​ទិន្នន័យ​រូបភាព​ពីរ​សំខាន់​ ​និង​មាន​ការ​លេចធ្លោ​រួមមាន​ដូច​ជា​ ​JPEG ឬ JPG និង​ ​PNG។ទម្រង់​នីមួយៗ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការងារ​ជាក់លាក់​របស់​ខ្លួន​ ​ដោយ​មាន​ទាំង​ចំណុច​ខ្លាំង​ ​និង​ខ្សោយ​។ ដូច្នេះ​អ្នក​គួរ​ពិនិត្យ​មើល​ចំណុច​ខាងក្រោម​ក្នុង​ការ​យល់ដឹង​ពី​ទម្រង់​ទាំងពីរ​នេះ។

JPEG

JPEG​ ​(Joint Photographic Experts Group)​ ​ជា​ឈ្មោះ​ក្រុម​បង្កើត​នូវ​ទម្រង់​នេះ​ ​ហើយ​បាន​ក្លាយ​ជា​ទម្រង់​ស្តង់ដារ​ក្នុង​ការ​ថតរូប​ ​និង​ការ​ចែករំលែក​រូបភាព​ ​ដោយសារ​ទំហំ​ ​File​ ​តូច​ ​និង​គុណភាព​រូបភាព​ល្អ។ កម្រិត​ ​Ratio​ ​មាន​ភាព​ខុសគ្នា​ទៅ​តាម​កម្មវិធី​ ​និង​ ​Setting​ ​ប្រើប្រាស់​ ​ប៉ុន្តែ​ធម្មតា​រូបភាព​ ​JPEG​ ​មាន​កម្រិត​ ​Compression ratio 10:1។ ប្រសិនបើ​រូបភាព​ ​១០MB export​ ​ទៅ​ជា​ទម្រង់​ ​JPEG រូបភាព​នឹង​នៅ​សល់​តែ​ ​១MB​ ​ហើយ​អ្នក​អាច​ពិបាក​សម្គាល់​លើ​គុណភាព​រូបភាព​ខុសគ្នា​ប៉ុណ្ណា។

JPEG​ ពឹង​ផ្អែក​លើ​ ​Discrete cosine transform (DCT)​ ​ជា​ ​Algorithm​ ​ក្នុង​ការ​ ​Compress​ ​ដែល​ពិនិត្យ​មើល​នូវ​រូបភាព​ទាំងមូល​ ​ដោយ​កំណត់​នូវ​ ​Pixels​ ​ក្នុង​រូបភាព​ស្រដៀង​គ្នា​ ​ហើយ​បញ្ចូល​ Pixels​ ​ចូល​គ្នា​ជា​ក្រុម​នៃ​ ​Pixels​ ​មាន​តម្លៃ​ដូចគ្នា​។ វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​ល្អ​ ​ប៉ុន្តែ​នឹង​បាត់បង់​នូវ​ព័ត៌មាន​មួយ​ចំនួន​ ​ហើយ​អ្នក​មិន​អាច​ទាញ​យក​មក​វិញ​បាន​ទេ​។ រូបភាព​ ​JPEG​ ​ជា​ប្រភេទ​ ​Lossy​ ​ដែល​ក្រោយ​រូបភាព​រក្សាទុក​ទិន្នន័យ​មួយ​ចំនួន​នឹង​បាត់បង់​។

ប្រសិនបើ​អ្នក​បើក​រូបភាព​ ​JPEG​ ​ដើម្បី​កែប្រែ​ម្ដង​ទៀត​ ​អ្នក​នឹង​អាច​បាត់បង់​គុណភាព​។ សម្រាប់​កម្មវិធី​កាត់ត​រូបភាព​ ​ដូចជា​ ​Adobe lightroom​ ​អាច​ជួយ​បាន​ដោយ​វា​មិន​លុប​នូវ​ ​File​ ​ដើម​នោះ​ទេ​ ដោយ​វា​រក្សាទុក​ការ​កែប្រែ​ជា​ ​Metadata​ ​ជៀស​ជាង​ជំនួស​រូបភាព​ដើម​។ អ្នក​គួរ​ជៀសវាង​ប្រើ​ ​JPEG​ ​ជាមួយ​នឹង​រូបភាព​មាន​អក្សរ​ច្រើន​ ​ឬ​បន្ទាត់​ត្រង់​ ​ព្រោះ​អាច​មាន​ព្រាល​នៅ​គែម​ៗ​ ​ដែល​អ្នក​អាច​ពិនិត្យ​មើល​រូបភាព​ពីរ​ខាងក្រោម​ ​ដោយ​ខាងស្ដាំ​ជា​ទម្រង់​ ​JPEG​ ​និង​ឆ្វេង​ជា​ទម្រង់​ ​PNG។

ពេល​អ្នក​ចង់​ប្ដូរ​ទម្រង់​ ​PDFs​ ​ទៅ​ ​JPEGs​ ​អ្នក​គួរ​ប្រើ​នូវ​កម្រិត​ ​Compress​ ​ទាប​ ​និង​ ​Export​ ​ចេញ​តែ​មួយ​ដង​ ​មុន​ពេល​ចែក​រំលែក​វា​សម្រាប់​ការ​ប៉ះពាល់​តិច​បំផុត​លើ​គុណភាព​។ JPEG​ ​អាច​ប្រើ​បាន​ទាំង​ ​RGB​ ​និង​ ​CMYK color space​ ​ក្នុង​កម្រិត​ ​24-bit។ Grayscale 8-bit ក៏​ជា​ជម្រើស​មួយ​ដែរ​។

សម្រាប់​ទម្រង់​ដែល​អាច​ជំនួស​កន្លែង​ ​JPEGs​ ​ជា​ ​HEIF​ ​ដែល​ផ្អែក​លើ​ស្តង់ដារ​ ​h.265។ HEIF អនុម័ត​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ ​Apple​ ​ក្នុង​ ​iOS 11។

គុណសម្បត្តិ

  • ទំហំ​ File តូច​
  • អាច​ប្រើ​បាន​ជាមួយ​ EXIF
  • ប្រើ​បាន​ទូលំទូលាយ​

គុណវិបត្តិ

  • ប្រើ​ ​Lossy compression
  • មិន​ល្អ​សម្រាប់​ការ​ ​Print ប្រើ​ CMYK
  • មិន​អាច​ប្រើ​ជា​លក្ខណៈ​ ​Transparency​ ​(គ្មាន​ផ្ទៃ​ខាងក្រោយ​)

PNG

PNG (Portable Network Graphics)​ ​ជា​ទម្រង់​ ​File lossless​ ​រចនា​ឡើង​ជា​ជម្រើស​បន្ថែម​ទៅ​នឹង​ Graphics Interchange Format (GIF)។ PNG​ ​ប្រើ​នូវ​ ​LZW compression​ ​ដូចគ្នា​ទៅ​នឹង​ទម្រង់​ GIF និង​ ​TIFF។ LZW compression​ យក​នូវ​បណ្ដាល​អក្សរ​នៃ​ ​Bits​ ​ផ្ទុក​ក្នុង​ទិន្នន័យ​រូបភាព​ ​ភ្ជាប់​នូវ​ ​Sequence​ ​វែង​ទាំងនោះ​ជាមួយ​នឹង​កូដ​ខ្លី​ៗ​មាន​ក្នុង​ ​Dictionary​ ​(ឬ​សៀវភៅ​កូដ)​ ​ដែល​ត្រូវ​រក្សាទុក​ក្នុង​ ​File​ ​រូបភាព​ ​និង​ចេញ​មក​វិញ​ ​(Output)​ ​នូវ​កូដ​ខ្លីៗ​ជា​លទ្ធផល​ ​File​ ​មាន​ទំហំ​តូច​។ PNG​ ​ជា​ប្រភេទ​ ​Lossless​ ​ដែល​មិន​បាត់បង់​គុណភាព​រាល់​ពេល​បើក​ ​និង​រក្សាទុក​ម្ដង​ទៀត​។ ហេតុផល​នេះ​ ទើប​ ​PNG​ ​ភាគច្រើន​ជា​ទម្រង់​ ​Default​ ​សម្រាប់​ ​Screenshot​ ​ដោយ​អាច​ផ្ដល់​នូវ​ការ​បង្ហាញ​ ​Pixels នៃ​អេក្រង់​បាន​ល្អ​។

មួយ​វិញ​ទៀត​ ​PNG​ ​អាច​ប្រើ​ជា​ ​Transparency​ ​បាន​។ ទាំង​រូបភាព​ពណ៌​ ​និង​ ​Grayscale​ ​ដោយ​ ​Pixels​ ​ក្នុង​ ​File PNG​ ​អាច​មាន​លក្ខណៈ​ថ្លា​បាន​ ​ដែល​ងាយស្រួល​បង្កើត​រូបភាព​ដាក់​ពី​លើ​រូបភាព​ផ្សេង​ទៀត​ ​ឬ​គេហទំព័រ​។ ដូច​ដែល​បាន​ឃើញ​ក្នុង​ ​GIF​ ​ខាងលើ​ ​កម្មវិធី​កាត់ត​ជា​ច្រើន​ ​ដូចជា​ ​Adobe Photoshop Mix​ ​អាច​ពិនិត្យ​មើល​ផ្ទៃ​ក្រោយ​ថ្លា​នៃ​រូបភាព​។ PNG​ ​ល្អ​ក្នុង​ការ​ប្រើ​ជា​ ​Logo​ ​ឬ​អក្សរ​ ​ដាក់​លើ​គេហទំព័រ។

ក្នុង​ផ្នែក​ថតរូប​ ​PNG​ ​ប្រហែល​ជា​ល្អ​សម្រាប់​រក្សាទុក​រូបភាព​លក្ខណៈ​ ​Lossless​ ​ប៉ុន្តែ​ធាតុ​ពិត​នៅ​មាន​ទម្រង់​ល្អ​ជាង​នេះ​ដូចជា​ ​Digital Negative (DNG)​ ​របស់​ ​Adobe​ ​និង​ ​TIFF។ PNG​ ​មិន​អាច​រក្សាទុក​នូវ​ទិន្នន័យ​ ​EXIF​ ​ដែល​មាន​ព័ត៌មាន​ ​Shutter speed, aperture​ ​និង​ ​ISO​ ​ពី​កាមេរ៉ា​អ្នក​ប្រើ​ថត​នោះ​ទេ។

គុណសម្បត្តិ

  • ប្រើ​ ​Lossless compression
  • អាច​ប្រើ​ជា​ ​Transparency​ ​បាន
  • ល្អ​សម្រាប់​អក្សរ​ ​និង​ ​Screenshots

គុណវិបត្តិ

  • ទំហំ​ ​File​ ​ធំ​ជាង​ ​JPEG
  • មិន​គាំទ្រ​នៅ​ទម្រង់​ ​EXIF

មួយ​ណា​ល្អ​ជាង

ប្រសិនបើ​អ្នក​ចែករំលែក​រូបភាព​ពី​កាមេរ៉ា​លើ​ ​Social network​ ​អ្នក​គួរ​ប្រើ​ ​JPEG​ ​ដោយ​មាន​ទំហំ​តូច​។ ប្រសិនបើ​អ្នក​ ​Screenshot​ ​គួរ​ប្រើ​ ​PNG។ ទំហំ​អាច​ធំ​ជាង​ ​JPEG​ ​ប៉ុន្តែ​មិន​បារម្ភ​ពី​ការ​បាត់បង់​គុណភាព​រាល់​ពេល​បើក​ ​និង​រក្សាទុក​។ សម្រាប់​រូបភាព​លើ​គេហទំព័រ​ ​ដូចជា​ ​Logo​ ​គួរ​ប្រើ​ ​PNG ព្រោះ​មាន​តំបន់​ថ្លា​ងាយស្រួល​ប្រើ​លើ​រូបភាព​ផ្សេង៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ DigitalTrends ប្រែសម្រួល៖ ប៊ុន ធឿន

មតិយោបល់