- 2017-11-07 03:20:33
- ចំណេះដឹង
អ្វីទៅជា XQD ហើយហេតុអ្វីបានជាប្រើវា?
- 2017-11-07 03:20:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីទៅជា XQD ហើយហេតុអ្វីបានជាប្រើវា?
ចន្លោះមិនឃើញ
XQD ជាទម្រង់ Media card រចនាឡើងសម្រាប់បន្ថែមសមត្ថភាពលើ CompactFlash card ដែលប្រើលើកាមេរ៉ា។ XQD ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុន Nikon និងបានប្រើក្នុងកាមេរ៉ា DSLRs ដូចជា D4, D4S, D5, D500 និង D850។
ទម្រង់ថ្មីនេះ បង្កើតឡើងដើម្បីទាញប្រយោជន៍ពីល្បឿនដែលកាមេរ៉ាទាំងនេះអាចផ្ដល់ឲ្យអ្នកថតរូប។ ឧទាហរណ៍៖ Nikon D4S អាចថតបាន ១១ Frames ក្នុងមួយវិនាទី និងអាចថតរក្សាទុកនូវរូបភាពប្រភេទ NEF មិន Compress ចំនួន ៦៧ ឬ រូបភាព JPEG ច្រើនជាង ២០០ សន្លឹក ក្នុងការប្រើ Continuous burst (ថតជាបន្តបន្ទាប់) តែមួយដង។ ដោយការថតទៅនឹង XQD កាមេរ៉ា D5 អាចថតបានច្រើនជាង ២០០ សន្លឹក ប្រភេទ Lossless (មិនមានការ Compress) ១២-bits។
ទម្រង់ XQD មានអត្ថប្រយោជន៍ពីរសំខាន់រួមមាន ល្បឿន Read/Write ដ៏លឿន និងសមត្ថភាព Storage ខ្ពស់។ Card មានល្បឿន Read/Write ដល់ទៅ ៥០០ MB ក្នុងមួយវិនាទី ហើយសមត្ថភាព Storage អាចមានលើសពី ២ TB។ សម្រាប់អ្នកថតរូបសកម្មភាពកីឡា និងព្រឹត្តិការណ៍អ្វីមួយលឿនៗ XQD ជាដំណោះស្រាយដ៏ល្អ។
CompactFlash បង្កើតឡើងសម្រាប់ល្បឿន និងសមត្ថភាព Storage ជាក់លាក់ណាមួយប៉ុណ្ណោះ ដោយមិនអាចប្រើបាននូវល្បឿនថតលឿនៗ និងមិនមានសមត្ថភាព Storage គ្រប់គ្រាន់សម្រាប់រូបភាព RAW និងវីដេអូកម្រិតខ្ពស់ៗដែលកាមេរ៉ាថ្មីៗនឹងអាចផ្ដល់ឲ្យនាពេលអនាគតនោះទេ។ ពេលកាមេរ៉ាអាចផ្ដល់នូវល្បឿនថតរូបកាន់តែល្អ និងរយៈពេលថតវីដេអូកាន់តែយូរ ទម្រង់ Media cards នេះអាចជួយសម្របខ្លួនទៅតាមសមត្ថភាពកាមេរ៉ា បើមិនអញ្ចឹងទេ កាមេរ៉ានឹងយឺត ឬមានកំណត់នូវសមត្ថភាព Storage ដោយសារ Card។
XQD អាចជួយសម្រួលការងារអ្នកដូចជា៖
Cards អាចសម្របខ្លួនបានល្អជាមួយនឹងល្បឿនថតរបស់កាមេរ៉ា ដែលជួយសំអាតនូវ Buffer បានលឿន។ ដូច្នេះអ្នកងាយស្រួលក្នុងការចាប់យករូបភាពសកម្មភាពកីឡា ឬ ជីវិតសត្វព្រៃ។
សមត្ថភាព Storage មានចំនួនធំអាចងាយស្រួលរក្សាទុក File ប្រភេទ RAW NEF ឬ File វីដេអូ ដូច្នេះអ្នកមិនពិបាកដូរ Cards ដែលអាចខកខាននូវសកម្មភាពណាមួយនោះទេ។
ល្បឿនក្នុងការបញ្ជូនទិន្នន័យពី Card ទៅកុំព្យូទ័រលឿន។
XQD cards ប្រើបានយូរមិនងាយខូច។
កាមេរ៉ា Nikon D4 និង D4S មានរន្ធ Media card ចំនួនពីរដែល មួយសម្រាប់ XQD និងមួយទៀតសម្រាប់ CompactFlash។
CompactFlash cards មានល្បឿន Write ដល់ទៅ ១៦៧ MB ក្នុងមួយវិនាទី។ ទម្រង់ XQD media card ប្រើនូវ PCI Express interface (បន្ទះសៀគ្វីមានរន្ធភ្ជាប់) នឹងអាចផ្ដល់នូវល្បឿន Read/Write ដល់ទៅ ៥GB ក្នុងមួយវិនាទី។ បច្ចុប្បន្ន ក្រុមហ៊ុន Sony និង Lexar ផលិតតែ XQD cards ប៉ុណ្ណោះ។ បណ្ដាល XQD cards ស៊េរី G របស់ក្រុមហ៊ុន Sony មានល្បឿន Read ដល់ទៅ ៤០០ MB ក្នុងមួយវិនាទី និងល្បឿន Write ដល់ទៅ ៣៥០ MB ក្នុងមួយវិនាទី ដែលលឿនជាងបីដងនៃបណ្ដា XQD cards ស៊េរី N៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖