• 2017-10-31 06:29:06
  • ចំណេះដឹង

មក​ស្គាល់​ខ្នាត​ ​Terabytes, Gigabytes និង​ ​Petabytes ​ដែល​មិន​សូវ​មាន​អ្នក​ដឹង

  • 2017-10-31 06:29:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំហំ​ ​Storage​ ​ជា​កត្តា​មួយ​សំខាន់​ ​សម្រាប់​រក្សាទុក​ទិន្នន័យ​ដែល​មាន​ខ្នាត​កំណត់​ច្បាស់លាស់​ ដោយ​មួយ​ចំនួន​ ​អ្នក​ប្រហែល​ជា​ធ្លាប់​ឃើញ​ ​និង​មួយ​ចំនួន​ទៀត​ប្រហែល​ជា​មិន​ធ្លាប់​ឃើញ​ ដូចជា​ Terabytes, Gigabytes, Petabytes, Megabytes ។ល។

តើ​ ​Terabytes, Gigabytes និង​ ​Petabytes​ ​មួយ​ណា​ធំ​ជាង?

គ្រប់​បច្ចេកវិទ្យា​ ​Storage​ ​កុំព្យូទ័រ​កំណត់​ដោយ​ ​Byte​​ ​ដែល​ជា​ចំនួន​ ​Storage​ ​ដែល​ត្រូវការ​ក្នុង​ការ​រក្សាទុក​នូវ​អក្សរ​មួយ​តួ​។ ចាប់ផ្ដើម​ពី​ធំ​ទៅ​ ​Exabyte (EB) > Petabyte (PB) > Terabyte (TB) > Gigabyte (GB) > Megabyte (MB) > Kilobyte (KB) > Byte (B)។

យ៉ាង​ណា​មិញ​ក៏​មាន​ខ្នាត​តូច​ជាង​នេះ​ ​គឺ​ ​Bit​ ​ដែល​ ​8 bits ស្មើ​នឹង​ 1 byte​ ​ហើយ​ខ្នាត​ធំ​ជាង​នេះ​មាន​ ​Zettabyte (ZB) និង​ ​Yottabyte (YB)​ ​ផង​ដែរ​។ ក្នុង​ការ​បម្លែង​ពី​ខ្នាត​មួយ​ទៅ​ខ្នាត​មួយ​ គ្រាន់​តែ​ដឹង​ថា​គ្រប់​កម្រិត​ឡើង​លើ​ ​អ្នក​ត្រូវ​គុណ​នឹង​ ​១,០២៤​ ​ឧទាហរណ៍​ ​1 Kilobyte​ ​ស្មើ​នឹង​ 1,024 Bytes។ ដើម្បី​ដឹង​ពី​ចំនួន​ពិត​ប្រាកដ​ ​អ្នក​អាច​ពិនិត្យ​មើល​តារាង​តម្លៃ​ខ្នាត​ទៅ​ជា​ ​Bytes​ ​នៅ​ខាងក្រោម​៖

ភាគច្រើន​ឧបករណ៍​ប្រើប្រាស់​សព្វ​ថ្ងៃ​មាន​ កុំព្យូទ័រ​ ទូរស័ព្ទ​ នាឡិកា​ឆ្លាត​ជា​ដើម​ មាន​ប្រើប្រាស់​ Storage ត្រឹម​កម្រិត​ Terabyte, Gigabyte ឬ​អាច​មាន​ Megabyte ប៉ុណ្ណោះ​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ lifewire ប្រែសម្រួល៖ ប៊ុន ធឿន

មតិយោបល់