- 2017-10-31 03:50:27
- ចំណេះដឹង
ប្រើអ៊ីនធឺណិតរាល់ថ្ងៃ ដឹងអត់ HTTP ជាអ្វី?
- 2017-10-31 03:50:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើអ៊ីនធឺណិតរាល់ថ្ងៃ ដឹងអត់ HTTP ជាអ្វី?
ចន្លោះមិនឃើញ
HTTP (Hypertext Transfer Protocol) ជាទម្រង់ស្តង់ដារ Protocol ក្នុងបណ្ដាញ Network ដែលកម្មវិធី Web Browser និង Server ប្រើក្នុងការទំនាក់ទំនងគ្នា។ Protocol នេះស្រដៀងនឹង FTP ដែរ ដែលត្រូវបានប្រើដោយកម្មវិធីលើកុំព្យូទ័រអ្នកប្រើប្រាស់ ដើម្បីស្នើនូវ Files ពី Remote server ខណៈ HTTP មានកម្មវិធី Web browser សម្រាប់ស្នើនូវ File HTML ពី Web server ដែលបន្ទាប់មកបង្ហាញក្នុង Browser ដោយមានអក្សរ រូបភាពតំណភ្ជាប់។ល។
ជាធម្មតា អ្នកអាចឃើញពាក្យ http ប្រើនៅខាងដើមឈ្មោះគេហទំព័រនានា ឧទាហរណ៍ http://news.sabay.com.kh ។ ពេលខ្លះអ្នកគ្រាន់តែវាយបញ្ចូលនូវឈ្មោះគេហទំព័រណាមួយលើប្រអប់ផ្នែកខាងលើរបស់កម្មវិធី Browser ក៏អាចចូលមើលបានដែរ ដោយសារ Browsers ទាំងអស់មានប្រើ http ជា Default (មានស្រាប់)។
HTTP ត្រូវបានបង្កើតដោយ លោក Tim Berners-Lee នៅដើមឆ្នាំ ១៩៩០ ដែលជាផ្នែកមួយនៃការងារគាត់ក្នុងការប្រើជាមួយនឹង World Wide Web (WWW)។ នៅឆ្នាំ ១៩៩០ HTTP មានបីជំនាន់ HTTP 0.9, 1.0, 1.1 ហើយជំនាន់ចុងក្រោយគឺ HTTP 2.0 ដែលទទួលស្គាល់ជាលក្ខណៈស្តង់ដារនៅក្នុងឆ្នាំ ២០១៥។ ស្តង់ដារ HTTP មិនបាន Encrypt (ផ្ដល់នូវសុវត្ថិភាព) នូវ Traffic (ចរាចរណ៍ទិន្នន័យ) ដែលបញ្ជូនលើបណ្ដាញនោះទេ ដូច្នេះស្តង់ដារ HTTPS ក៏បានបង្កើតដោយបន្ថែមការប្រើប្រាស់នូវ (ប្រើដំបូង) Secure Sockets Layer (SSL) ឬ (ប្រើក្រោយមក)Transport Layer Security (TLS) ពីលើ HTTP។
ដំណើរការរបស់ HTTP
ការទំនាក់ទំនងរវាង HTTP clients (Web browser) និង Server អាចធ្វើទៅបានដោយ HTTP message ក្នុងការ Request (ស្នើអ្វីមួយ) និង Response (ឆ្លើយតបជាមួយនឹងសំណើអ្វីមួយ)។ HTTP messages មានបីរួមមាន GET, POST និង HEAD។
HTTP GET៖ Messages បញ្ជូនទៅកាន់ Server ដោយមានតែ URL ប៉ុណ្ណោះ ដែលមាន Data parameter (ទិន្នន័យបន្ថែមសម្រាប់ប្រើប្រាស់គោលបំណងណាមួយ) ឬគ្មាននៅខាងចុងនៃ URL។
HTTP POST៖ Messages ដាក់នូវ Data parameter ក្នុង Body (ផ្នែកមួយ) នៃ Request message ជៀសជាងបន្ថែមវានៅខាងចុង URL។
HTTP HEAD៖ មានដំណើរការ Request ដូចទៅនឹង GET request តែ Server បញ្ជូនមកវិញតែ Header information (ផ្ទុកនូវព័ត៌មានប្រភេទរូបភាព ឯកសារ និងលក្ខណៈផ្សេងទៀតដែលអាចប្រើបាន) ប៉ុណ្ណោះ។
Browser ចាប់ផ្ដើមទំនាក់ទំនងជាមួយនឹង HTTP server ដោយភ្ជាប់ TCP (បង្កើត និងរក្សាទំនាក់ទំនងលើបណ្ដាញ) ទៅនឹង Server។ Web browser session ប្រើ Server port លេខ ៨០ ជា Default។ ពេល Session ត្រូវបង្កើតឡើង អ្នកប្រើប្រាស់អាចដំណើរការការបញ្ជូន និងទទួលនៃ HTTP messages ដោយការចូលទៅកាន់ Web page (ទំព័រគេហទំព័រ) បាន៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖