- 2017-10-26 01:00:00
- ចំណេះដឹង
ប្រទេសណាផលិតផ្កាយរណបបង្ហោះទៅអវកាសដំបូងគេ?
- 2017-10-26 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសណាផលិតផ្កាយរណបបង្ហោះទៅអវកាសដំបូងគេ?
ចន្លោះមិនឃើញ
មួយរយៈកន្លងមកផ្ទុះរឿងបង្ហោះផ្កាយរណបទៅលំហអាកាសដែលកម្ពុជាគ្រោងនឹងបាញ់នៅចន្លោះឆ្នាំ ២០២១-២០២២ ។ ចុះផ្កាយរណបផលិតឡើងដំបូងដោយប្រទេសណា?
ផ្កាយរណបដំបូងត្រូវបានផលិតដោយប្រទេសរុស្ស៊ីឈ្មោះថា Sputnik 1 មានអង្កត់ផ្ចិត ៥៨សង់ទីម៉ែត្រ ទម្ងន់ ៨៣,៦ គីឡូក្រាមនិងចំណាយពេលប្រហែល ៩៨ នាទីដើម្បីហោះចូលគន្លងផែនដីក្នុងដំណើររាងអេលីបរបស់វា។
Sputnik 1 ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី ៤ តុលា ១៩៥៧ ញ៉ាំងឱ្យមានការបង្កើតកម្មវិធីបង្ហោះផ្កាយរណប Soviet Sputnik Program របស់រុស្ស៊ីដែលមានលោក Sergei Korolev ជាប្រធានឌីហ្ស៊ាញហើយវាក៏បានក្លាយជាដំណាក់កាលចាប់ផ្ដើមប្រជែងក្នុងការផលិតផ្កាយរណបបង្ហោះទៅអវកាសវាងអាមេរិកនិងរុស្ស៊ី ហើយអង្គការ NASA របស់អាមេរិកក៏លេចរូបរាងឡើងដែរក្រោយការបាញ់ Sputnik 1 ។
ផ្កាយរណបSputnik 1 បានជួយកំណត់ដង់ស៊ីតេនៃស្រទាប់បរិយាកាសខ្ពស់តាមរយៈការវាស់វែងនៃការផ្លាស់ប្ដូរគន្លងរបស់វា និងបានផ្ដល់ទិន្នន័យលើការចែកចាយវិទ្យុ-សញ្ញាណក្នុងស្រទាប់អ៊ីយ៉ុង ។ ក្រោយៗមកក៏មានការបាញ់បង្ហោះផ្កាយរណប Sputnik 2 នៅថ្ងៃទី ៣ វិច្ឆិកា ១៩៥៧ ដែលជាការដឹកអ្នកដំណើរដំបូងគេក្នុងប្រវត្តិសាស្ត្រលំហអាកាស ចូលក្នុងគន្លង៕