• 2017-10-25 03:10:26
  • គន្លឹះ

វិធី​ចូល​ប្រើប្រាស់​ ​External Drive​ ​ដែល​មិន​បង្ហាញ​លើ​ ​Mac

  • 2017-10-25 03:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ ​ពេល​ភ្ជាប់​ ​Drive​ ​ទៅ​នឹង​ Mac វា​នឹង​បង្ហាញ​ Drive នោះ​លើ​ Desktop ឬ​ Finder សម្រាប់​ការ​ប្រើប្រាស់​ ប៉ុន្តែ​ករណី​ខ្លះ​ វា​មិន​បង្ហាញ​អ្វី​ទាំងអស់​។ អ្នក​អាច​ពិនិត្យ​មើល​ចំណុច​ខាងក្រោម​ជា​យោបល់​សម្រាប់​ដំណោះស្រាយ​ពេល​ Drive មិន​បង្ហាញ​លើ​ Mac។

ដំណោះស្រាយ​ពេល​ External Drive មិន​បង្ហាញ​លើ​ Mac

  • ប្រាកដ​ថា​ Mac បាន​កំណត់​នូវ​ការ​បង្ហាញ​ Drive ដែល​ភ្ជាប់​លើ​ Desktop។ ចូល​ Finder > Preferences > General ហើយ​ប្រាកដ​ថា​បាន​ចុច​យក​លើ​ External disks និង​ CDs, DVDs, and iPod។
  • ត្រួត​ពិនិត្យ​មើល​ខ្សែ​ USB របស់​ External Drive ភ្ជាប់​ទៅ​នឹង​ Mac ព្រោះ​ពេល​ខ្លះ​ Drive មិន​បាន​ទទួល​ថាមពល​គ្រប់គ្រាន់​។ ប្រសិនបើ​ Drive អ្នក​មាន​ខ្សែ​បំបែក​ពីរ​ ដែល​មួយ​តូច​នោះ​ជា​ ខ្សែ​ USB power អ្នក​គួរ​ភ្ជាប់​ទៅ​នឹង​ម៉ាស៊ីន​ Mac ទាំង​ពីរ​។
  • អាច​ព្យាយាម​ផ្លាស់ប្ដូរ​ខ្សែ​ USB ភ្ជាប់​ពី​ Drive ទៅ Mac
  • អាច​ព្យាយាម​ផ្លាស់ប្ដូរ​ USB port លើ​ Mac សម្រាប់​ការ​ភ្ជាប់​ខ្សែ​ USB របស់​ Drive
  • អាច​ព្យាយាម​សាកល្បង​ភ្ជាប់​លើ​ម៉ាស៊ីន​ Mac ផ្សេង​
  • អាច​ព្យាយាម​សាកល្បង​ភ្ជាប់​លើ​ PC ដោយសារ​ Drive ប្រហែល​ជា​ត្រូវ​បាន​ Format (លុប​ទិន្នន័យ​ទាំងស្រុង ដោយ​មាន​ទម្រង់ File system ថ្មី​) សម្រាប់​ PCs និង​មិន​អាច​ Read (អាន​តម្លៃ​ទិន្នន័យ​) បាន​លើ​ Mac
  • បើក​នូវ​កម្មវិធី​ Disk Utility របស់​ Apple ដើម្បី​ពិនិត្យ​មើល​ បើសិនជា​ Mac អាច​ឃើញ​ Drive នៅ​ទីនោះ​។ បើក​នូវ​ Spotlight (Cmd + Space) ហើយ​វាយ​ Disk Utility បន្ទាប់​មក​ចុច​ Enter ដើម្បី​បើក​កម្មវិធី​ រួច​អ្នក​អាច​មើល​លើ​បញ្ជី​នៅ​ខាងឆ្វេង​ ប្រសិនបើ​មាន​ Hard drive នៅ​ទីនោះ​។
  • ប្រសិនបើ​អ្នក​ឃើញ​ Hard drive ក្នុង​ Disk Utility ចុច​លើ​វា​ ហើយ​ជ្រើសរើស​ Mount (ភ្ជាប់​ការ​ប្រើប្រាស់​)។ ប្រសិនបើ​ Mac បាន​ភ្ជាប់​ Drive រួច​ វា​នឹង​បង្ហាញ​ពាក្យ​ Unmount (បិទ​ការ​ភ្ជាប់​ប្រើប្រាស់​)។
  • ក្នុង​ករណី​ Mac មិន​អាច​ចូល​ប្រើ​ Drive បាន​ ជម្រើស​ Mount នឹង​បិទ​។
  • ជម្រើស​មួយ​ទៀត​ប្រើប្រាស់​នូវ​ First Aid ដែល​វា​នឹង​ធ្វើការ​ត្រួត​ពិនិត្យ​មើល​ Disk សម្រាប់​ភាព​មិន​ប្រក្រតី​ ហើយ​បន្ទាប់​មក​ជួសជុល​ ប្រសិនបើ​ចាំ​បាច់​។ អ្នក​គួរ​តែ​ធ្វើការ​ Backup ទុក​នូវ​ទិន្នន័យ​ មុន​ពេល​ប្រើ​នូវ​ជម្រើស​នេះ​ ជា​ការ​ល្អ​ប្រសើរ​។
  • អាច​សាកល្បង​នូវ​ First Aid ដោយ​ចុច​លើ​ Tab ឈ្មោះ First Aid ហើយ​ជ្រើសរើស​ Run។ ក្រោយ​ពេល​ First Aid ដំណើរការ​ចប់​ Mac នឹង​ឃើញ​ពី​បញ្ហា​ ដែល​អ្នក​មាន​ជម្រើស​ Repair Disk។
  • ប្រសិនបើ​ Mac មិន​អាច​ Repair disk បាន​ទេ​ មាន​ន័យ​ថា​ Drive ត្រូវ​បាន​ Format ដោយ​ប្រើប្រាស់​ File system ដែល​ Mac មិន​អាច​ Read បាន​ ឬ​ពិត​ជា​ខូច​មែន​។
  • Windows PCs ប្រើប្រាស់​ទម្រង់​ File format ជា​ NTFS ខណៈ​ Mac ប្រើ​ទម្រង់​ File format ជា​ HFS+។ ក្រុមហ៊ុន​ Appleបាន​ណែនាំ​នូវ​ File system ថ្មី​គឺ​ Apple File System (APFS)។ ចំពោះ​ទម្រង់​ File format ដែល​ទាំង​ Window និង​ Mac អាច​ប្រើ​បាន​គឺ​ exFAT ឬ​ FAT32។ ប្រសិនបើ​អ្នក​គិត​ថា​ Drive ប្រើ​ទម្រង់​ File format ផ្សេង​ អ្នក​គួរ​ភ្ជាប់​ Drive ទៅ​នឹង​កុំព្យូទ័រ​ដែល​ស្គាល់​ រួច​ចម្លង​ឯកសារ​ទុក​ទាំងអស់​ មុន​ពេល​ទៅ​ជំហាន​បន្ទាប់​។
  • ប្រសិនបើ​អ្នក​មិន​ត្រូវការ​ទិន្នន័យ​លើ​ Hard drive ទេ​ចុច​លើ​ Erase ហើយ​ Mac នឹង​ Format នូវ​ Hard drive នោះ​។

ប្រការ​គួរ​អនុវត្ត​ដើម្បី​ជៀសវាង​បញ្ហា​លើ​ External drive ពេល​ក្រោយ​ ដោយ​ Unmount Disk ឲ្យ​បាន​ត្រឹមត្រូវ​ក្រោយ​ប្រើប្រាស់​ ដោយ​កុំ​គ្រាន់​តែ​ដក​ខ្សែ​ USB ចេញ​ ព្រោះ​បញ្ហា​ភាគច្រើន​មក​ពី​ Disk ដក​ចេញ​ដោយ​មិន​ត្រឹមត្រូវ​។ ដើម្បី​ Unmount Drive អ្នក​អាច​ចុច​ Right-click លើ​ icon Drive លើ​ Desktop ឬ​ ក្នុង​ Finder ហើយ​ជ្រើសរើស​ Eject៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Macworld ប្រែសម្រួល៖ ប៊ុន ធឿន

មតិយោបល់
អត្ថបទពេញនិយម