• 2017-09-17 05:15:13
  • គន្លឹះ

Instagram អាច Share Stories ចូល​ទៅ IG Messeger ដោយ​ផ្ទាល់​បាន​ហើយ

  • 2017-09-17 05:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​ដ៏​ពេញ​និយម IG ​បាន​បន្ថែម​មុខងារ​ថ្មី​មួយ​ទៀត ដែល​អនុញ្ញាតិ​ឲ្យ​អ្នក​ប្រើ​អាច​មាន​លទ្ធភាព Share Stories ចូល​ទៅ​កាន់ IG Messenger។

ចំពោះ​របៀប​ប្រើ Share Storyអ្នក​គ្រាន់​តែ​ចុច​លើ ប៊ូតុង New Direct នៅ​ខាង​ក្រោម​អេក្រង់(ដូច​រូប) រួច​ហើយ​ជ្រើស​រើស​យក Friend ឬ Group Friend ដែល​អ្នក​ចង់​ចែក​រំលែក​ជា​ការ​ស្រេច។

អត្ថប្រយោជន៍​នៃ​មុខងារ​នេះ ជួយ​ឲ្យ​អ្នក​ប្រើ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ចែក​រំលែក​រូបភាព Original post និង​អាច​ចែក​រំលែក​ទៅ​គ្រប់​មិត្តភក្តិ ឬ​អ្នក​ដែល Follwers អ្នក​ផង​ដែរ។ ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​​គណនី​របស់​អ្នក​ដាក់​ជា Private អ្នក​មិន​អាច​ចែក​រំលែក​ទៅ​កាន់​អ្នក​ដែល​មិនមែន​ជា Follower របស់​អ្នក​បាន​នោះ​ទេ​។

មុខងារ Share Stories បាន​បំពាក់​លើ Instagram តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ ប៉ុន្តែ​មិន​អាច Share ចូល Messenger បាន​នោះ​ទេ ទើប​តែ​ម្សិលមិញ ដែល IG បាន​បញ្ចេញ​មុខងារ​នេះ​ជា​លើក​ដំបូង​ដោយ​មាន​ទាំង iOS និង Android ជំនាន់​ចុង​ក្រោយ ប្រសិន​បើ​អ្នក​មិន​ទាន់​មាន ប្រញាប់ Update ទៅ ដើម្បី​សាក​ល្បង​មុខងារ​ថ្មី​នេះ៕

ចុច​អាន​បន្ត​៖

ប្រភព៖ thenextweb ប្រែ​សម្រួល៖ រក្សា

មតិយោបល់