- 2017-08-01 03:21:51
- គន្លឹះ
ងាយៗពីរបៀប Activate កម្មវិធី Ms.Office 2010 ដល់ 2016 ដោយខ្លួនឯង
- 2017-08-01 03:21:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗពីរបៀប Activate កម្មវិធី Ms.Office 2010 ដល់ 2016 ដោយខ្លួនឯង
ចន្លោះមិនឃើញ
ដោយមានការសំណូមពរពីប្រិយមិត្តដែលជួបបញ្ហាញឹកញាប់លើកម្មវិធី Office រាល់ពេលវាយបើកWord, Excell ឬPowerPoint ម្ដងៗ តែងលោតពាក្យមួយឃ្លា អមដោយបន្ទាត់ក្រហមមួយទារឲ្យបញ្ចូល Key Activate ដែលធ្វើឲ្យរាំងស្ទះការងារ និងជាបញ្ហាគួរឲ្យធុញគួរសមដែរ ហើយវិធីសាស្ត្រដោះសា្រយវាមានច្រើនរបៀប។ ថ្ងៃនេះ ក្រុមការងារសូមលើកយកដំណោះស្រាយតូចមួយ សម្រាប់យកទៅរៀនដោយខ្លួនឯងបាន។
តោះ! ចង់ដឹងថា វិធីធ្វើយ៉ាងម៉េច អានការណែនាំខាងក្រោមនេះ៖
១) សម្រាប់អ្នកកំពុងជួបបញ្ហា លោតពាក្យ Activations!
២) សម្រាប់អ្នកមិនទាន់ជួប តែចង់ Activate ឲ្យហើយ
សំដៅទៅលើអ្នកប្រើដែលមិនទាន់ប្រាកដថា កម្មវិធី Office របស់ខ្លួនបាន Activate រួចឬនៅ? ដោយគ្រាន់តែត្រូវចូលទៅបើកមើល Microsoft Office(Word, Excell, PowerPoint) រួចចុចលើពាក្យ File-> Account(Office 2013,2016) ជាមុនសិន តើវាបាន Activate ហើយឬនៅ?(ដូចរូប) បើនៅទេ អាចអនុវត្តតាមវិធីខាងលើ។
ចំណាំ៖ របៀបដែលរៀបរាប់ខាងលើ មិនប៉ះពាល់ដល់ Windows នោះទេ ទោះជាកម្មវិធីតែមួយក៏ដោយ អ្នកទាំងអស់គ្នា អាចប្រើវាបានក្នុងពេលតែមួយដោយគ្មានបញ្ហា។ ប្រសិនបើចម្ងល់ ឬមិនទាន់ត្រង់ចំណុចណា អាចបញ្ចេញមតិនៅខាងក្រោមនេះបាន៕