- 2017-07-22 01:24:00
- គន្លឹះ
ហេតុផលពិសេសៗ ដែលអ្នកគួរប្រើប្រាស់កាមេរ៉ា DSLR
- 2017-07-22 01:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលពិសេសៗ ដែលអ្នកគួរប្រើប្រាស់កាមេរ៉ា DSLR
ចន្លោះមិនឃើញ
ប្រិយមិត្តមួយចំនួនដឹងហើយថា ស្មាតហ្វូនបានធ្វើឲ្យការថតរូប និងវីដេអូសម័យបច្ចុប្បន្នកាន់តែងាយស្រួល ហើយពេលខ្លះពួកវាបានជំនួសតំណែងរបស់កាមេរ៉ាឌីជីថលផងនោះ។ ប៉ុន្តែ ស្មាតហ្វូននៅតែមិនទាន់អាចជំនួសតំណែងកាមេរ៉ាប្រភេទ DSLR បាននៅឡើយទេ ព្រោះកាមេរ៉ាប្រភេទនេះមានគុណសម្បត្តិជាច្រើនដូចជា ៖
១) គុណភាពរូប
កាមេរ៉ា DSLR ចាប់រូបភាពដោយប្រើប្រាស់ Sensor ហើយគុណភាពរូបមុតច្បាស់ និងអាចបោះពុម្ពលើផ្ទាំងពាណិជ្ជកម្មធំៗរាប់សិបម៉ែត្របានយ៉ាងគ្មានបញ្ហា។
២) ភាពសម្បូរបែបនៃការប្រើប្រាស់
កាមេរ៉ា DSLR មានជម្រើស Lens ច្រើន សម្រាប់ផលិតរូបភាពតាមកាលៈទេសៈដូចជាប្រភេទ Wide Angle Lens សម្រាប់ថតទេសភាព, Zoom Lens សម្រាប់ថតវត្ថុដែលនៅឆ្ងាយ និង Portrait សម្រាប់ថតមនុស្សជាដើម។ ក្រៅពីនេះក៏នៅមានឧបករណ៍ជំនួយច្រើនដូចជា Speedlite ជំនួយពន្លឺ, Filter កាត់ចំណាំងពន្លឺ, Tripod រក្សាលំនឹង និង Microphone ស្រូបសំឡេង។
៣) គុណភាព Lens
Lens របស់ DSLR ត្រូវផលិតយ៉ាងយកចិត្តទុកដាក់ ព្រោះគុណភាពរូបល្អមិនល្អក៏អាស្រ័យលើពួកវាដែរ ខណៈ Lens ល្អៗថ្លៃៗ មានកញ្ចក់ច្រើនជាន់ ដែលជួយ Sensor កាមេរ៉ាចាប់រូបភាពបានល្អ ហើយ Lens ខ្លះមានបច្ចេកវិទ្យាជួយរក្សាលំនឹងរូបថតថែមទៀតផង។
៤) ល្បឿន
កាមេរ៉ា DSLR អាចកំណត់ល្បឿននៃការចាប់រូបភាពដែលគេហៅថា Shutter Speed ហើយមានសមត្ថភាពចាប់ថតវត្ថុមានចលនាឲ្យនៅស្ងៀម ឬចាប់ថតឲ្យរលោងដូចគំនូរពេល Shutter Speed តិច។
៥) ISO range
ISO ជាស្តង់ដារកម្រិតពន្លឺអេឡិចត្រូនិកចូលកាមេរ៉ា ហើយគេប្រើ ISO ទាបសម្រាប់ថតកន្លែងពន្លឺខ្លាំង និង ISO ខ្ពស់សម្រាប់ថតកន្លែងពន្លឺតិច ខណៈ ISO មានចន្លោះពី ៥០ ដល់ ២០៤ ៨០០ អាស្រ័យលើប្រភេទកាមេរ៉ា។
៦) Manual Controls
កាមេរ៉ា DSLR អាចឲ្យអ្នកកំណត់ការចាប់រូបភាពតាមការចង់បានទាំងល្បឿន កម្រិតពន្លឺ រយៈពេលថតជាដើម ជាមុខងារ Manual Mode ឬការអាចឲ្យកាមេរ៉ាកំណត់ការថតរូបដោយស្វ័យប្រវត្តិជាមួយមុខងារ Auto Mode។
៧) Depth of Field
កាមេរ៉ា DSLR អាចផ្ដល់នូវ Depth of Field ដែលជាជម្រៅរូប ឬគេនិយមហៅថាថតមុខព្រាលក្រោយ ដែលជួយលើកភាពទាក់ទាញនៃរូបភាព ជាពិសេសថតរូបមនុស្ស។
៨) Optical Viewfinder
ជាកញ្ចក់ដែលអាចឲ្យអ្នកថតមើលឃើញថាតើកាមេរ៉ានឹងចាប់អ្វី ហើយការប្រើប្រាស់ Optical Viewfinder ក៏អាចធ្វើឲ្យកាមេរ៉ាចាប់រូបលឿនជាងមើលតាមអេក្រង់ LCD មួយកម្រិត។
៩) ទិញហើយមិនសូវខាតក្នុងរយៈពេលខ្លី
ក្នុងមួយឆ្នាំៗ កាមេរ៉ា DSLR របស់ក្រុមហ៊ុននានា មិនសូវចេញលក់ច្រើនម៉ូដែលនោះទេ អាចត្រឹម ២ ដងក្នុងមួយឆ្នាំ ដូចនេះតម្លៃរបស់ពួកវាក៏មិនធ្លាក់ខ្លាំងពេលលក់ចេញក្រោយទិញរយៈពេលខ្លីនោះទេ។ ដោយឡែកទោះជាលក់ចេញពេលទើបនឹងទិញ ក៏អាចមិនទទួលមានតម្លៃខ្ពស់ណាស់ដែរព្រោះអាស្រ័យការការថែទាំ និងចំនួនរូបដែលបានថត ខណៈជីវិតរបស់ DSLR កំណត់ដោយចំនួនសន្លឹកដែលប្រើប្រាស់៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖