- 2017-07-18 02:37:59
- គន្លឹះ
តិចនិកទិញកាមេរ៉ា DSLR ឲ្យត្រូវចិត្ត មិនអស់លុយច្រើន
- 2017-07-18 02:37:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកទិញកាមេរ៉ា DSLR ឲ្យត្រូវចិត្ត មិនអស់លុយច្រើន
ចន្លោះមិនឃើញ
កាមេរ៉ាប្រភេទ DSLR និង Mirrorless បានទទួលការនិយមប្រើប្រាស់ច្រើនសម្រាប់បុគ្គលចូលចិត្តគ្រឿងបច្ចេកវិទ្យា ព្រោះគុណភាពផលិតរូបភាព វីដេអូ និងតម្លៃរបស់ពួកវា។ ដោយឡែកសម្រាប់គន្លឹះដើម្បីទិញ DSLR ឬ Mirrorless ឲ្យត្រូវតាមតម្រូវការប្រើប្រាស់ និងមិនចង់ចំណាយច្រើនហួសហេតុនោះ គឺគួរដឹងពីចំណុចខាងក្រោមនេះ ៖
១) តម្លៃ
អ្នកគួររៀបចំនូវថវិកាដែលអ្នកអាចទិញបាន ប៉ុន្តែអ្នកក៏គួរតែរៀបចំនូវថវិកាសម្រាប់ឧបករណ៍ជំនួយមួយចំនួនផងដែរ រួមមាន Lens, ថ្ម, មេម៉ូរីកាត, កាបូបដាក់កាមេរ៉ា, Filters, និងរយៈពេលធានាជាដើម។ ជាទូទៅទាំង DSLR និង Mirroless កម្រិតដំបូងតម្លៃចាប់ពី ៤០០ ដុល្លារឡើង ឬអាចទាបនេះអាស្រ័យលើម៉ូដែល។
២) តើអ្នកប្រើប្រាស់វាសម្រាប់ថតអ្វី?
អ្នកគួរតែ ដឹងជាមុនលើប្រភេទរូបភាពដែលអ្នកចង់ថត ដើម្បីមានភាពងាយស្រួលសម្រាប់អ្នក និងអ្នកលក់ ក្នុងការជួយស្វែងរកកាមេរ៉ាដែលមានមុខងារត្រូវនឹងប្រភេទរូបភាពដែលអ្នកចង់ផ្ដិតយក។ ឧទាហរណ៍ ៖ ប្រភេទមាន Frame Rate ខ្ពស់ដែលប្រើសម្រាប់ថតសត្វ ឬកីឡា និងប្រភេទ Full Frame ដែលល្អសម្រាប់ថតវីដេអូ ឬទេសភាព ជាពិសេសកន្លែងមានពន្លឺតិច។
៣) ទំហំកាមេរ៉ា
ប្រសិនបើអ្នកប្រើប្រាស់តាមខ្លួនពេលដើរកម្សាន្ត អ្នកគួរជ្រើសរើសកាមេរ៉ាទំហំតូច និងស្រាល ដែលងាយស្រួលដាក់តាមខ្លួន។ ឧទាហរណ៍ ៖ ប្រភេទ Mirrorless ឬ DSLR ប្រភេទលេខ ៣ ខ្ទង់សម្រាប់ Canon (700D) ឬលេខ ៤ ខ្ទង់សម្រាប់ Nikon (D5200)។
៤) Resolution
អ្នកគួរគិតអំពីទំហំ Megapixels ដែលអ្នកត្រូវការ។ ប្រសិនបើអ្នកចង់ផ្ដិតរូបធំៗ អ្នកគួរជ្រើសរើសកាមេរ៉ាដែលមាន Megapixels ទំហំធំដូចជាប្រភេទ Canon 5DS ដែលមាន ៥០,៦ MP តែតម្លៃក៏ថ្លៃណាស់ដែរ ឬក៏អាចប្រើប្រភេទ Canon 80D មាន ២៤,២MP តម្លៃត្រឹមជាង ១ ពាន់ដុល្លារ ឬអាចប្រើម៉ាកផ្សេងៗទៀត។
៥) មុខងារផ្សេងៗ
ក្រៅពីមុខងារបឋមដែលមាន Aperture និង Shutter Priority, Auto ឬManual Mode កាមេរ៉ា DSLR និង Mirroless ក៏មានមុខងារមួយចំនួនផ្សេងទៀតដូចជា ៖
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖