- 2017-07-13 07:50:21
- គន្លឹះ
គន្លឹះ ១១ យ៉ាង អ្នកផ្ដើមជំនាញថតរូបគួរតែដឹង
- 2017-07-13 07:50:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះ ១១ យ៉ាង អ្នកផ្ដើមជំនាញថតរូបគួរតែដឹង
ចន្លោះមិនឃើញ
មុននឹងក្លាយជាអ្នកជំនាញថតរូប គឺត្រូវតែឆ្លងកាត់បទពិសោធន៍ និងការអនុវត្តបច្ចេកទេសជាច្រើន ខណៈការប្រើប្រាស់កាមេរ៉ា អ្នកជំនាញខ្លះលើកថា គឺជារឿងបន្ទាប់បន្សំ ហើយពួកគេក៏ណែនាំនូវគន្លឹះខ្លីដែលអ្នកផ្ដើមជំនាញថតរូបគួរតែដឹង។
១) កុំហក់លោតជាមួយកាមេរ៉ាថ្លៃៗពេក
អ្នកអាចថតរូបស្អាតជាមួយកាមេរ៉ាធូរថ្លៃក៏បាន ឲ្យតែមានបច្ចេកទេស និងអនុវត្តតាមក្បួនថតរូបដែលមានដូចជា Rule of Third, Leading Line, Frame ជាដើម។ ចាប់ផ្ដើមជាមួយកាមេរ៉ាតម្លៃធូរថ្លៃ ហើយថតកាន់តែច្រើន អ្នកនឹងដឹងថាកាមេរ៉ាប្រភេទណាដែលអ្នកត្រូវការ រួចចាំទិញយកកាមេរ៉ាថ្លៃៗតាមក្រោយ។
២) ប្រើប្រាស់ Tripod
ជ្រើសរើស Tripod (ជើងទម្រកាមេរ៉ា) ដែលមានតម្លៃធូរថ្លៃ ហើយសក្ដិសមល្មមសម្រាប់ទ្រកាមេរ៉ារបស់អ្នក។ Tripod គឺជាឧបករណ៍ដែលមិនអាចខ្វះបានសម្រាប់ការថតរូប ព្រោះវាជួយបានច្រើនដើម្បីរក្សាលំនឹងរូបថត ជាពិសេសកន្លែងងងឹត ឬងាយផលិតរូបថតបែបច្នៃប្រឌិត។
៣) ដាក់កាមេរ៉ាតាមខ្លួនគ្រប់ពេល
ប្រសិនបើអ្នកជួបទិដ្ឋភាពល្អ និងស្រស់ស្អាតកំឡុងពេលអ្នកធ្វើដំណើរ ឬអង្គុយលេងនៅសួនច្បារ អ្នកអាចនឹងខកខាននូវរូបភាពដ៏ល្អបែបនេះពេលអ្នកមិនមានកាមេរ៉ាជាប់ខ្លួនដើម្បីថត ហើយងាយឲ្យអ្នកមានភាពស្និទ្ធស្នាលជាមួយកាមេរ៉ា និងរៀនថតបានច្រើន។
៤) កត់ត្រានូវអ្វីដែលត្រូវថត
ពេលខ្លះអ្នកមិនអាចយកកាមេរ៉ាតាមខ្លួនបាន ដូចនេះអ្នកអាចកត់ចំណាំពីទីកន្លែង និងពេលវេលាទីនោះដើម្បីអាចមកថតពេលក្រោយ។
៥) កុំមើលរំលង Subjects
Subjects ខ្លះអ្នកមើលទៅមិនទាក់ទាញនោះទេ ព្រោះវាអាចជាអ្វីដែលអ្នក និងអ្នកគ្រប់គ្នាតែងតែឃើញ ដូចនេះចូរស្វែងរក Subject ដែលជាទិដ្ឋភាពស្អាតៗប្លែកៗដែលមិនងាយបានឃើញ។
៦) បន្តការស្វែងយល់
ត្រូវបន្តការស្រាវជ្រាវលើវិស័យថតរូបជានិច្ច ទោះជាអ្នកមានបទពិសោធន៍ខ្លះទាក់ទងនឹងផ្នែកនេះ។
៧) រៀនតាម Online
ភាពសម្បូរបែប និងជឿនលឿននៃបណ្ដាញអ៊ីនធឺណិត អ្នកអាចស្វែងរកមេរៀនថតរូបពីអ្នកជំនាញតាមបណ្ដាញសង្គមវីដេអូ YouTube ឬគេហទំព័រនានា។
៨) សាកល្បងលើ Setting និងមុខងារនានាលើកាមេរ៉ា
អាចរៀនប្រើឲ្យបានច្រើនលើ Setting និងមុខងារនានារបស់កាមេរ៉ា ដូចជាការកំណត់កម្រិតពន្លឺ ការចាប់រូបភាពជាដើម។
៩) រៀនពីរូបមន្ត មានបច្ចេកទេសច្រើនក្នុងការថតរូបផ្សេងៗ អ្នកគួរសិក្សា និងសាកល្បងអោយបានច្រើនដូចជា Rule of Third ដែលថតដាក់ Subject នៅ ១/៣ ឬ Framing ដែលជាច្បាប់ថតរូបមានស៊ុមព័ទ្ធជុំវិញ Subject។
១០) ឧស្សាហ៍ថតតិច
មិនគួរថតច្រើនពេក ព្រោះពិបាកក្នុងការជ្រើសរើសរូបបន្ទាប់ពីថត ហើយមិនគួរចំណាយពេលច្រើនពេកក្នុងការថត Subject តែមួយ គឺគួរចំណាយពេលច្រើនលើបច្ចេកទេសថតរូបផ្សេងៗ។
១១) កុំខ្លាចសាកល្បង
ប្រើប្រាស់ឲ្យអស់លទ្ធភាព និងសមត្ថភាពរបស់កាមេរ៉ា រួមទាំងបច្ចេកទេស និងការស្រាវជ្រាវថ្មីៗរបស់អ្នកប្រើប្រាស់៕