- 2017-07-12 03:26:04
- ចំណេះដឹង
សូមណែនាំឲ្យស្គាល់ប្រភេទទូរទស្សន៍ ដែលអ្នកគួរទិញមកប្រើនៅផ្ទះ
- 2017-07-12 03:26:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមណែនាំឲ្យស្គាល់ប្រភេទទូរទស្សន៍ ដែលអ្នកគួរទិញមកប្រើនៅផ្ទះ
ចន្លោះមិនឃើញ
ប្រិយមិត្តប្រហែលដឹងហើយថាទូរទស្សន៍ក្លាយជាគ្រឿងអេឡិចត្រូនិក ដែលតាមផ្ទះមិនអាចខ្វះបាន ហើយពេលខ្លះ វាជាកត្តាបង្កើនភាពរីករាយដល់អ្នកប្រើប្រាស់។ ប៉ុន្តែប្រិយមិត្តមួយចំនួនប្រហែលមិនទាន់ដឹងទេថាទូរទស្សន៍មានបែងចែកជាប៉ុន្មានប្រភេទ?
ទូរទស្សន៍មានបែងចែកជា ៧ ប្រភេទធំៗ ដែលមានដូចជា CRT, Plasma, LCD, LED, OLED, UHD និង SUHD។
CRT មានពាក្យពេញថា Cathode Ray Tube ដែលជាប្រភេទមានអេក្រង់កែវយ៉ាងក្រាស់ ទម្ងន់ធ្ងន់ ស៊ីថាមពលខ្លាំង និងជះពន្លឺពីក្រោយមកមុខត្រង់ចេញមកក្រៅដែលមើលយូរមានផលិតប៉ះពាល់ខ្លាំងដល់ភ្នែក ហើយមានវត្តមានចន្លោះទសវត្សទី ៦០ ដល់ទី ២០។
LCD មានពាក្យពេញថា Liquid Crystal Display ដែលជាប្រភេទអេក្រង់ជ័រ ទម្ងន់ស្រាល ស៊ីថាមពលមធ្យម ហើយមិនជះពន្លឺត្រង់មកក្រៅ ដែលអ្នកប្រើមិនងាយមានបញ្ហាភ្នែក។
LED មានពាក្យពេញថា Light Emitting Diodes ដែលជាបច្ចេកវិទ្យាអំពូលតូចៗជាច្រើនគ្រាប់ផ្គុំចូលគ្នាដើម្បីបញ្ចេញរូបភាព ហើយទូរទស្សន៍ប្រភេទនេះស៊ីថាមពលតិច និងមានទម្ងន់ ស្រាល។
PLASMA ជាប្រភេទអេក្រង់កញ្ចក់កែវពីរជាន់ ដែលបញ្ចេញរូបភាពមានកម្រិតពណ៌ច្បាស់ខ្លាំងជាងទូរទស្សន៍ប្រភេទ LCD និង LED តែមានទម្ងន់ធ្ងន់ ហើយស៊ីថាមពលលើសប្រភេទ LCD និង LED។
OLED មានពាក្យពេញថា Organic Light Emitting Diode ដែលជាទូរទស្សន៍អេក្រង់បញ្ចេញរូបដោយបច្ចេកវិទ្យាកាបូន បង្កើតជាផ្ទាំងពន្លឺតូចៗជាច្រើនជាប់ៗគ្នា ដែលធ្វើឲ្យទូរទស្សន៍ប្រភេទនេះមានកម្រិតពណ៌ច្បាស់ ហើយទោះមើលជិតក៏មិនបែកពណ៌នោះទេ ហើយកាន់តែពិសេស គឺមានកម្រាស់ស្ដើង និងស៊ីថាមពលតិច។
UHD មកពីពាក្យ Ultra High Definition ដែលទូរទស្សន៍ប្រភេទនេះអាចបង្ហាញរូបភាពដល់កម្រិត 4K ដែលសឹងតែច្បាស់ជាងអ្វីដែលភ្នែកមនុស្សមើលឃើញផ្ទាល់ផងដែរ ហើយទូរទស្សន៍ប្រភេទនេះមានផលិតតែក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះ ព្រោះវាមានតម្លៃមិនក្រោម ៨០០ ដុល្លារនោះទេ។
SUHD មានន័យថា Super Ultra High Definition ដែលជាបច្ចេកវិទ្យាអេក្រង់ច្បាស់បំផុតសម្រាប់ពេលបច្ចុប្បន្ន ហើយជាទូទៅទូរទស្សន៍ប្រភេទនេះមានតម្លៃចន្លោះពី ១ ៤០០ ដុល្លារ ដល់ ២ ម៉ឺនដុល្លារ ដោយអាស្រ័យលើទំហំអេក្រង់របស់ពួកវា៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖