- 2017-07-13 02:04:08
- គន្លឹះ
បើមិនចង់ខកចិត្ត ទិញមិនស្តាយលុយ នេះអ្វីត្រូវដឹងពេលទៅរកទិញកាមេរ៉ានៅហាង
- 2017-07-13 02:04:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនចង់ខកចិត្ត ទិញមិនស្តាយលុយ នេះអ្វីត្រូវដឹងពេលទៅរកទិញកាមេរ៉ានៅហាង
ចន្លោះមិនឃើញ
ភាពចាំបាច់នៃការប្រើប្រាស់កាមេរ៉ាប្រភេទ DSLR គឺជារឿងដែលបុគ្គលសម័យបច្ចេកវិទ្យាមិនអាចខ្វះបាន។ ប៉ុន្តែប្រិយមិត្តជាច្រើនប្រហែលពិបាកក្នុងការសម្រេចចិត្តជ្រើសរើស DSLR ម៉ូដែលណាមកប្រើប្រាស់ ខណៈវត្តមានរបស់ពួកវាមានច្រើនសន្ធឹកសន្ធាប់។ ដូចនេះចំណុចងាយៗដែលត្រូវមើលដំបូងមុនទិញកាមេរ៉ា មានដូចជា ៖
១) ប្រភេទ Sensor
Sensor របស់ DSLR មានចែកជា ២ គឺប្រភេទ Full Frame ដែលចាប់រូបបានទូលាយ មានតម្លៃថ្លៃ និងប្រភេទ APS-C ឬ Crop Sensor ដែលចាប់រូបភាពផ្ទៃតូច មានតម្លៃធូរថ្លៃ។
២) ទំហំ Megapixel
ទំហំ Megapixel គឺទាក់ទងនឹងគុណភាពរូប ហើយសម្រាប់ការប្រើ DSLR ថតរូបធម្មតាគួរជ្រើសមេហ្គាភិចសែលចន្លោះពី ១៦ ដល់ ២៤,២ ឬដល់ជាង ៤០ មេហ្គាភិចសែល សម្រាប់ការថតបោះពុម្ពលើផ្ទាំងធំៗ។
៣) ថតវីដេអូ
ប្រសិនបើអ្នកមានបំណងថត វីដេអូដែរ អ្នកគួរពិនិត្យមើលសមត្ថភាពថតវីដេអូរបស់កាមេរ៉ា ដែលមានដូចជាកម្រិត Full HD 1080p, 720p ហើយកាមេរ៉ាខ្លះដល់កម្រិត 4K ដែលមានពណ៌ច្បាស់ត្រជាក់ភ្នែកដូចធម្មជាតិពិតៗ។
៤) Modes និង Editing Features
កាមេរ៉ា DSLR មាន Modes ជាច្រើនដូចជា Action, Night, Landscape, Portrait, Panorama, Scene Intelligent Auto, Food ឬ Guide ដោយអាស្រ័យលើម៉ូដែលកាមេរ៉ា ហើយមុខងារទាំងនោះដើរតួយ៉ាងសំខាន់ក្នុងការដាក់ពណ៌ និងពន្លឺដល់រូបភាពដោយស្វ័យប្រវត្តិ។
៥) Lens
កាមេរ៉ាខ្លះ គឺពិបាករក Lens ជាពិសេសប្រភេទ Mirrorless ហើយ Lens របស់ពួកវាក៏បានតម្លៃថ្លៃ ប៉ុន្តែអ្នកនៅតែអាចប្រើជាមួយ Lens តម្លៃសមរម្យម៉ាកផ្សេងៗដែលតម្រូវបន្ថែមប្រើជើងបន្ត (Adapter)។
៦) តួខ្លួន និងអេក្រង់កាមេរ៉ា
កាមេរ៉ា DSLR ខ្លះមានអេក្រង់ LCD សម្រាប់មើលរូបភាព ហើយខ្លះទៀតអាចបត់បានដែលងាយថតគ្រប់កាលៈទេសៈទាំងរូបសន្លឹក និងវីដេអូ ហើយស្ទើរតែគ្រប់ DSLR មានតួខ្លួនស្រដៀងគ្នា ខុសតែប្រភេទ Mirrorless និងប្រភេទ Film 35mm៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖