• 2017-06-16 07:22:38
  • គន្លឹះ

ចំណាយ​មួយ​ម៉ោង រចនា​រូប​ល្ខោនខោលខ្មែរ​​រស់​រវើក ​មិន​សរសើរ​មិន​បាន

  • 2017-06-16 07:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​ដឹង​រួច​ហើយ​ថា សិល្បៈ​ល្ខោនខោល​មាន​ការ​គាំទ្រ​តិច​មែន​ទែន ចំណែក​អ្នក​រចនា​ក្រាហ្វិក​ផ្នែក​នេះ​ក៏​មាន​ចំនួន​តិច​ដែរ ​ថ្ងៃ​នេះ Sabay សូម​ណែនាំ​ពី​របៀប​រចនា​រូបភាព​សិល្បៈ​ល្ខោនខោល​ឲ្យ​មាន​ភាព​រស់​រវើក ទាក់​ទាញ។

អ្នក​រចនា​ក្រាហ្វិក​លោក សន ដាវីត បាន​ឲ្យ​ដឹង​ថា លោក​ឆ្លៀត​ពេល​ទំនេរ​បន្តិច​បន្តួច​មក​រចនា​រូបភាព​ទាំង​អស់​នេះ ក្នុង​​គោល​បំណង​ចង់​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​ចូល​រួម​លើក​ទឹកចិត្ត​គាំទ្រ​សិល្បៈ​ល្ខោនខោល​ឡើង​វិញ តាម​រយៈ​ការ​រចនា​រូបភាព​ដោយ​ប្រើ​គំនិត​ច្នៃ​ប្រឌិត​ខ្លួន​ឯង​មិន​ចម្លង​គេ ឬ​ការ​ចូល​រួម​ផ្នែក​ណាមួយ​តាម​ការ​និយម​ចូល​ចិត្ត។

ចំពោះរបៀប​ក្នុង​ការ​រចនា​រូបភាព​សិល្បៈ​ល្ខោនខោល​ខាង​លើ​នេះ អ្នក​រចនា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ថត​រូប​មួយ​សន្លឹក​ពី​តុ​ការងារ​កំពុង​ធ្វើ​ប្រចាំ​ថ្ងៃ ហើយ​យក​ទៅ​កែ​កុន​រចនា​តាម​កម្មវិធី Photoshop ដោយ​បច្ចេកទេស​និង​គន្លឹះ​សាមញ្ញៗ៕

ចង់​ដឹង​ថា រូប​មួយ​សន្លឹក​នេះ​រចនា​ឡើង​យ៉ាង​ម៉េច ទស្សនា​វីដេអូ​ខាងក្រោម៖

អានបន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់