• 2017-04-13 04:26:07
  • គន្លឹះ

តិចនិក​ថត​រូប​ឲ្យ​កាន់​តែ​ទាក់​ទាញ​ ​ពេល​ទៅ​​លេង​​អង្គរ​សង្ក្រាន្ត

  • 2017-04-13 04:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការ​អង្គរ​សង្ក្រាន្ត​ដែល​កំពុង​ចាប់​ផ្ដើម​ក្រោម​កម្ដៅ​ថ្ងៃ​ដ៏​ខ្លាំង​ក្នុង​ទឹក​ដី​ប្រវត្តិសាស្ត្រ​ខេត្ត​សៀមរាប​ ​បាន​អង្រួន​ចិត្ត​អ្នក​តាម​បណ្ដា​ខេត្ត​ក្រុង​នានា​ឲ្យ​ចង់​ទៅ​ចូល​រួម។ ដូច​នេះ​ ​Sabay​ ​សូម​បង្ហាញ​តិចនិក​មួយ​ចំនួន​ដើម្បី​អាច​ថត​រូប​ក្រោម​ពន្លឺ​ថ្ងៃ​ដ៏​ខ្លាំង​ ​ឲ្យ​មាន​ភាព​ទាក់ទាញ។

  • អ្នក​កាន់​កាមេរ៉ា​ប្រភេទ​ ​DSLR​ ​គឺ​គួរ​តែ​ប្រើ​កម្រប​បាំង​ថ្ងៃ​របស់​ ​Lens​ ​(Lens hood)
  • បើ​សិន​ជា​អាច​ ​គឺ​មាន​ ​Lens Filter​ ​ដែល​ជួយ​កាត់​ចំណាំង​ថ្ងៃ​ដែល​ចូល​ក្នុង​កាមេរ៉ា
  • ប្រើប្រាស់​មុខងារ​ ​White Balance​ ​ដើម្បី​កំណត់​ ​K​ ​បាន​ភ្លាម​ ​ដើម្បី​ផលិត​រូប​ដែល​មាន​ពណ៌​ត្រឹម​ត្រូវ
  • កំណត់​ ​Drive​ ​យក​ ​spot metering​ ​ព្រោះ​អាច​ឲ្យ​កាមេរ៉ា​ចាប់​យក​ចំណុច​ដែល​ចង់​ថត​បាន​ច្បាស់​ ​និង​រហ័ស
  • កាន់​តែ​ពិសេស​ ​(ការ​ថត​បែប​ ​Portrait)​ ​គឺ​ប្រើ​ ​Reflector​ ​ឬ​ ​Speedlite​ ​ដើម្បី​ធ្វើ​ឲ្យ​រូប​កាន់​តែ​ច្បាស់​ ​និង​អាច​កាត់​ស្រមោល
  • អនុវត្ត​ច្បាប់​ថតរូប​ ​"Sunny 16”​ ​ដែល​កំណត់​មុខងារ​ថត​ជា​ ​AV​ ​ប្រើ​ ​ISO​ ​ចន្លោះ​ ​១០០​ ​ទៅ​ ​២០០, Shutter Speed​ ​1/100​ ​ឬ​ ​1/125​ ​និង​ ​Aperture​ ​f/16​ ​(ពេល​ថ្ងៃ​ខ្លាំង), f/11, f/8, f/5,6

  • ថត​ជា​ ​File​ ​RAW​ ​ព្រោះ​ងាយ​ស្រួល​កែ​បន្ថែម​ភាព​ទាក់​ទាញ​ក្នុង​កម្មវិធី​ ​Photoshop​ ​ឬ​ ​Light Room

  • ចំណាំ​ ​ម៉ោង​មាស​ ​គឺ​ជា​ពេល​ថ្ងៃ​រះ​ ​និង​ ​ថ្ងៃ​លិច​ ​ដែល​ព្រះអាទិត្យ​នឹង​ចាំង​ពន្លឺ​យ៉ាង​ស្រទន់​មក​លើ​ផ្ទៃ​ប្រាសាទ។

អត្ថបទ៖ រដ្ឋ

មតិយោបល់