- 2017-04-06 23:04:00
- ចំណេះដឹង
តើគួរការពារខ្លួនពីពាណិជ្ជកម្មមេរោគលើអ៊ីនធឺណិតដូចម្ដេច?
- 2017-04-06 23:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើគួរការពារខ្លួនពីពាណិជ្ជកម្មមេរោគលើអ៊ីនធឺណិតដូចម្ដេច?
ចន្លោះមិនឃើញ
Malvertising ជាពាក្យមួយដែលមានន័យថាការប្រើប្រាស់ផ្ទាំងពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញដើម្បីចែកចាយមេរោគដែលអាចវាយប្រហារប្រព័ន្ធកុំព្យូទ័ររបស់អ្នក ឬវាយប្រហារបណ្ដាញកុំព្យូទ័ររបស់ក្រុមហ៊ុនណាមួយ។
ដើម្បីធ្វើដូចនេះជនខិលខូចគឺ Upload មេរោគជា Object ប្រភេទ Flash រួមជាមួយកូដមេរោគដទៃទៀតចូលទៅផ្ទាំងពាណិជ្ជកម្ម ដោយចំណាយលុយឲ្យក្រុមហ៊ុនពាណិជ្ជកម្មផ្សាយផ្ទាំងពាណិជ្ជកម្មរបស់ខ្លួនប្រៀបដូចជាពាណិជ្ជកម្មមែនទែន។ នៅពេលអ្នកបើកវិបសាយណាមួយ កូដពាណិជ្ជកម្មនឹងចាប់ផ្ដើមដំណើរការដោយវានឹងទាញយកផ្ទាំងពាណិជ្ជកម្មពីក្រុមហ៊ុនពាណិជ្ជកម្ម។ ពេលនោះហើយពាណិជ្ជកម្មដែលមានបង្កប់មេរោគនឹងវាយប្រហារកុំព្យូទ័ររបស់អ្នក។
វិធីការពារខ្លួនពី ”Malvertising”
@ បើកមុខងារ Click-to-Play Plug-ins ៖ ពេលដំណើរការមុខងារនេះរួច នៅពេលដែលអ្នកចូលទៅកាន់វិបសាយដែលមានផ្ទុក Object ប្រភេទ Flash ឬ Java នោះវានឹងមិនបើកដោយស្វ័យប្រវត្តិឡើយលុះត្រាតែអ្នកចុចលើវា។ ស្ទើរតែ Malvertising ប្រើ Plug-in ប្រភេទនេះ ដូចនេះវាអាចការពារអ្នកពីការវាយប្រហារបាន។ នៅលើ Chrome វាយពាក្យថា chrome://settings/content បន្ទាប់មកត្រង់ពាក្យ Flash រើសយក “Ask first before allowing sites to run Flash”។
@ ប្រើកម្មវិធី MalwareBytes Anti-Exploit ៖ នេះជាកម្មវិធីការពារដែលមិនដូចជាកម្មវិធីកម្ចាត់មេរោគឡើយ។ កម្មវិធីនេះនឹងត្រួតពិនិត្យ Broswer របស់អ្នក ប្រសិនបើសង្កេតឃើញដំណើរការអ្វីខុសប្រក្រតីកម្មវិធីនេះនឹងបញ្ឈប់ដំណើរការនោះភ្លាម។ អ្នកអាចទាញយកកម្មវិធីនេះមកដំឡើងដោយឥតគិតថ្លៃដោយអាចប្រើជាមួយកម្មវិធីកម្ចាត់មេរោគបាន។
@ បិទ ឬ លុបចោល Extesnion ណាដែលមិនសូវប្រើ ៖ ជនខិលខូចអាចប្រើចន្លោះប្រហោងនៃ Extesnion ដើម្បីវាយប្រហារកុំព្យូទ័រអ្នកបាន ដូចនេះប្រសិនមាន Extesnion ណាដែលមិនសូវប្រើវាបិទវា ឬ Uninstall ចេញពីលើ Browser។
@ ជៀសវាងការប្រើ Firefox ៖ Browser ដូចជា Chrome, Internet Explorer និង Microsoft Edge សុទ្ធតែមានបច្ចេកវិទ្យា Sandbox ដែលទប់ស្កាត់មេរោគកុំឲ្យចេញផុតពី Browser ឆ្លងទៅប៉ះពាល់ដល់ប្រព័ន្ធកុំព្យូទ័រទាំងមូល។ Firefox មិនមាន Sandbox ឡើយ ហេតុនេះអាចបង្កបញ្ហាដល់ប្រព័ន្ធកុំព្យូទ័រប្រសិនបើមានឆ្លងមេរោគលើ Browser ហើយចំណុចនេះក៏ធ្វើឲ្យ Firefox ក្លាយជាគោលដៅវាយប្រហារចម្បងរបស់ជនខិលខូច៕