- 2017-04-04 06:35:25
- គន្លឹះ
មេរៀនទីមួយ៖ ចំណុចគួរដឹងមុនតម្លើង Windows ដោយខ្លួនឯង មិនបាច់ទៅរកជាង
- 2017-04-04 06:35:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនទីមួយ៖ ចំណុចគួរដឹងមុនតម្លើង Windows ដោយខ្លួនឯង មិនបាច់ទៅរកជាង
ចន្លោះមិនឃើញ
តម្លើង Windows ថ្មី ឬ "ឈូស Windows" ជាពាក្យមួយឃ្លាពេញនិយមដែលអ្នកទាំងអស់គ្នាតែងលឺពេលយកកុំព្យូទ័រខូច ឬគាំងដែលមិនអាចធ្វើការងារអីបានទៅឲ្យជាងតម្លើងថ្មីឲ្យ។ មានធ្លាប់គិតទេ បើយើងចេះពីរបៀបតម្លើង Windows ឬកម្មវិធីទាំងនោះដោយខ្លួនឯង មិនបាច់ទៅរកជាង មិនដឹងល្អយ៉ាងណា? ខាងក្រោមនេះ ជាចំណុចដែលអ្នកទាំងអស់គ្នាគួរដឹង ជៀសវាងមានបញ្ហាពេលកំពុងតម្លើង។
@រកមូលហេតុ មុនសម្រេចចិត្តតម្លើង Windows ថ្មី
តម្លើងWindows ថ្មីមិនពិបាកពេកទេ តែពិបាកត្រង់ថា អ្នកទាំងអស់គ្នាជួបបញ្ហាអ្វីឲ្យប្រាកដ ទើបសម្រេចចិត្តតម្លើងថ្មី(យឺតខ្លាំង គាំងៗ មេរោគចូលច្រើន កម្មវិធីរញ៉េរញ៉ៃលោតលើអេក្រង់ព្រោងព្រាត មិនពេញចិត្តនឹង Windows កំពុងប្រើ ឬចង់សាកល្បង Windows ជំនាន់ចុងក្រោយ?) ព្រោះថាជាធម្មតាការតម្លើង Windows ថ្មីធ្វើឲ្យប៉ះពាល់ Hard Disk(ករណីតម្លើងញឹកញាប់ពេក) តែយ៉ាងណា បើមានចំណុចដូចរៀបរាប់ទាំងនេះហើយ គួរតម្លើង Windows ថ្មីទៅ។
@តើគូរយកឯកសារទៅទុកនៅឯណា?
ជាធម្មតា ពេលចង់តម្លើង Windows ថ្មី អ្នកទាំងអស់គ្នាតែងបារម្ភថា ឯកសារដែលនៅក្នុងកុំព្យូទ័រតាម Drive នីមួយៗបាត់អស់ដែរទេ? ចំពោះ Drive ដែលផ្ទុកឯកសារផ្ទាល់ខ្លួនភាគច្រើននៅ Drive D, E, F, G តាមតែអ្នកតម្លើងមុនៗ គេកំណត់ ប៉ុន្តែចំពោះ Drive C ជាកន្លែងផ្ទុកឯកសារបណ្ដោះអាសន្ន ពោលគឺ កម្មវិធីដែលតម្លើងត្រូវរត់ចូលទៅ Drive Cនេះមុនគេ។ ដូចនេះអ្នកទាំងអស់គ្នាត្រូវប្រាកដថា ឯកសារផ្ទាល់ខ្លួនបាន Back up ទុកជាមួយ External Hard Drive ឬ Cloud រួចរាល់ហើយ ជៀសវាងនៅពេលតម្លើងថ្មី គេទាមទារឲ្យលុប Drive ចោលបណ្ដាលឲ្យបាត់ឯកសារផ្ទាល់ខ្លួន។
@តើគួរតម្លើងជំនាន់ណាសាកសម Windows 10,8 pro, 8.1, 7 ឬ Xp?
បច្ចុប្បន្ន Windows 10 ជាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Microsoft ដែលផលិតប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រធំជាងគេលើលោក។ ចំពោះ Interface ការបន្ថែមមុខងារថ្មី និងបច្ចេកវិទ្យាថ្មីលើ Windows 10 គួរឲ្យចាប់អារម្មណ៍ចង់សាកល្បងប្រើដែរ ប៉ុន្តែអ្នកត្រូវមើលលើសមត្ថភាពកុំព្យូទ័រ(Specs) របស់ខ្លួនដែរ(ចុចRun (from the Start menu)-> msinfo32 ) តើអាចតម្លើងទៅ Windows 10 រួចដែរទេ? បើរួច តើអ្នកសុាំនិងរបៀបប្រើដែរទេ?
@តើត្រូវចេះអ្វីខ្លះ មុននឹងតម្លើង?
និយាយរឿងតម្លើង Windows ថ្មី ចំណេះដឹងមូលដ្ឋានដែលអ្នកត្រូវតែចេះគឺការ Search KeywordរកKeygend ឬ Activatation Keyលើ Googleព្រោះ Windows ភាគច្រើនដែលដោនឡូតមក ទាមទារការដាក់បញ្ចូល License ពីក្រុមហ៊ុន Microsoft។ ដូចនេះជំហានដំបូង ត្រូវចេះដោនឡូត Windows ដោយខ្លួនឯង ចុចនៅទីនេះ ឬ ស្វែងរកលើ Google ចុចពាក្យ Index of Windows 10 ហើយដោនឡូតយកតែម្ដងទៅ(ជា File ISO)។
របៀប boot windows ដាក់ USB flash-drive ដើម្បីតម្លើង Windows ក្រុមការងារនឹងបង្ហាញជូនពេលក្រោយ។ កុំភ្លេចតាមដានទាំងអស់គ្នា!