• 2017-03-30 03:40:39
  • គន្លឹះ

ងាយៗ​កែ​រូបថត​តាម​កម្មវិធី Adobe Photoshop Express​

  • 2017-03-30 03:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ធ្លាប់តែ​តំ​ឡើង​កម្មវិធី Adobe Photoshop ពេញលេញ​ដូចជា Adobe Photoshop CS3,CS4,CS6 ដើម្បី​ប្រើ​កែ​រូបភាព​ផ្សេងៗ។ ងាក​មក​មើល​កម្មវិធី Adobe Photoshop​ Express នេះ​វិញ​មាន​ទំ​ហំ​តូច​ត្រឹមតែ 59.7 MB អាច​ប្រើ​​ប្រាស់​ដើម្បី​កែ​រូបភាព​​មិន​ចាញ់ Adobe Photoshop។

អ្នក​អាច​ទាញ​យក Adobe Photoshop Express​ ​តាម​តំណ​ភ្ជាប់​មួយ​នេះ។ ​

លក្ខណៈ​ពិសេស​នៃ​កម្មវិធី​នេះ​គឺ

  • ​អាច​ឲ្យ​អ្នក កាត់​តម្រង់ បង្វិល ត្រលប់ និង​កែប្រែ​រូបថត​ដែល​មាន​ភ្នែក​ពណ៌​ក្រហម​

  • ​កែ​ដោយ​ស្វ័យប្រវត្តិ​គ្រាន់តែ​ចុច​តែ​ម្តង​សម្រាប់​ព​ន្លឺ និង​ស្រមោល​

  • ​មាន effects ជាច្រើន​ដែល​អ្នក​អាច​កែ​រូបថត​បាន​យ៉ាង​ស្អាត

  • ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​អាច​ប្រើប្រាស់​បាន​មាន Windows 10, Windows 8.1, Windows 10 Mobile, Windows Phone 8.1, Windows Phone 8 ប្រើ​បាន​ទាំង 32-bit និង 64-Bit​។

​- បន្ទាប់ពី​តំ​ឡើង​រួចរាល់ បើក​កម្មវិធី Adobe Photoshop Express​។ មាន​ជម្រើស​ពីរ​សម្រាប់​បើក​រូបថត​ពី Pictures Library ឬ Camera។​

  • ​ជ្រើសរើស​យក​រូបថត​ណាមួយ​ដែល​ត្រូវ​កែ​។

-​ ចុច​លើ Look ដើម្បី​ជ្រើសរើស Effects​ ​បន្ទាប់មក​ជ្រើសរើស​យក effects ណាមួយ​ដែល​អ្នក​ចូលចិត្ត​។ ​

  • រូបថត​បន្ទាប់​ពី​ថែម effect រួច

​ ​- ចុច​លើ Save/Share អ្នក​នឹង​ឃើញ​មាន​ពាក្យ Share on Facebook និង Save on Device

មតិយោបល់