- 2017-03-28 00:00:00
- គន្លឹះ
របៀបរក្សាទុកឯកសារជាប្រភេទ icon
- 2017-03-28 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបរក្សាទុកឯកសារជាប្រភេទ icon
ចន្លោះមិនឃើញ
ប្រិយមិត្តប្រាកដជាធ្លាប់បានអានទិចនិកមួយចំនួនពីការប្រើប្រាស់ Adobe Photoshop ដែល Sabay បានបង្ហាញពីមុនមក។
ថ្ងៃនេះយើងនឹងលើកយកពីរបៀបរក្សាទុកឯកសារជាប្រភេទ icon វិញម្តងដែលអ្នកអាចយកវាប្រើលើ desktop icons និង favicons វេបសាយ។ ទំហំឯកសារជាប្រភេទ icon ដែលគេច្រើនប្រើមាន 16x16, 32x32 ឬ 64x64។
- ទាញយកកម្មវិធីជំនួយតាមតំណភ្ជាប់មួយនេះ File Formats
អ្នកអាចទាញយកតាមប្រភេទ Adobe Photoshop របស់អ្នក 32-bit ឬ 64-bit
ប្រសិនបើអ្នកកំពុងបើក Adobe Photoshop សូមបិទសិន
បើកកម្មវិធី Adobe Photoshop បង្កើតឬបើកឯកសារមួយដែលមានទំហំត្រឹមត្រូវ 16x16, 32x32 ឬ 64x64 និងជ្រើសឯកសាររក្សាទុកជា .ico។
សូមព្យាយាមសាកល្បងទាំងអស់គ្នា បើមានចម្ងល់អ្នកអាច Comment សាកសួរបាន រៀបរៀងដោយ៖ ពិចិត្រ