- 2017-03-21 01:31:18
- ចំណេះដឹង
ហេតុផលគួរដំឡើងកម្មវិធី Open Office ចោល Microsoft Word គ្មានអីសង្ស័យទៀតទេ
- 2017-03-21 01:31:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលគួរដំឡើងកម្មវិធី Open Office ចោល Microsoft Word គ្មានអីសង្ស័យទៀតទេ
ចន្លោះមិនឃើញ
ហេតុផល ៥ ដែលអ្នកគួរប្រើ Open Office ជំនួស Microsoft Word
កម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ភាសាខ្មែរ ឬOpen Office ជាកម្មវិធីដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនជំនួយដល់អ្នកធ្វើការងារការិយាល័យ អ្នកនិពន្ធ អ្នកសារព័ត៌មាន ឬសម្រាប់ការវាយអត្ថបទទូទៅជាដើម។ ថ្ងៃនេះក្រុមការងារ Sabay សូមលើកយកហេតុផល ៥ យ៉ាងដែលអ្នកគួរប្ដូររបៀបធ្វើការជាមួយ Microsoft Word មកប្រើ Open Office ជំនួសវិញ។
១ Open Office អាចសរសេរបានទាំងអក្សរខ្មែរ និងអង់គ្លេស
កុំយល់ច្រលំណា! ចំណុចនេះចង់សំដៅដល់មុខងារត្រួតពិនិត្យអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ វាអាចត្រួតពិនិត្យបានទាំងពីរភាសាពេលកំពុងវាយ រីឯមុខងារ Zero-width Space ក៏អាចប្រើបានទាំងអក្សរខ្មែរ និងអង់គ្លេសដែរ ខុសពី Microsoft Word ដែលមានសម្រាប់តែភាសាអង់គ្លេស។
២ Open Office អាចធ្វើអ្វីបានខ្លះលើសពី Microsoft Word ?
ក្រៅពីមុខងារចម្បងសម្រាប់ការសរសេរ ឬវាយអត្ថបទ បង្កើតតារាង ចាក់ពណ៍អក្សរជាដើម។ Open Office នៅមានចំណុចពិសេសមួយដែលអ្នកទាំងអស់គ្នាមិនបានចាប់អារម្មណ៍គឺ គ្រប់ File ដែលខុសពីប្រភេទdocx ក៏អាចបង្ហាញលើវាបានដែរដូចជា File xls(Excel), ppt(Power Point), pdf(E-Book) អាចបើកបានទាំងអស់ គ្រាន់តែថា Interface មិនស្អាតដូចនៅលើ File ដើម(Microsoft Office)។ លើសនេះទៀត អ្នកអាចសរសេរអត្ថបទដោយមិនបារម្ភរឿងខុសអក្ខរាវិរុទ្ធនោះទេ ហើយអាចបម្លែងឯកសារ(Convert) ទៅ pdf ដោយងាយមិនត្រូវការអឺនធើណិតនោះទេ ដែលខុសពី Word រាលពេលដែលចង់បម្លែងទៅ Pdf ទាល់តែមានអឺនធើណិត និងត្រូវការតម្លើងកម្មវិធីជំនួយ។
៣ Open Office ដោនឡូតមិនអស់លុយ មិនត្រូវការ Lisence Open Office ជាកម្មវិធីសម្រាប់ការសរសេរដែលអនុញ្ញាតិ្តឲ្យអ្នកទាំងអស់គ្នាដោនឡូតយកទៅប្រើហ្វ្រីៗមិនគិតលុយទេ។ ជាងនេះទៀត វាមិនត្រូវការ License ឬ Crack Version នោះទេ ដោនឡូតហើយប្រើបានតែម្ដង។
៤ របៀបតម្លើងខុសពី Microsoft Word
និយាយដល់ចំណុចនេះ អ្នកទាំងអស់គ្នាប្រហែលជាត្រូវការជំនួយហើយ ព្រោះរបៀបតម្លើងសុាំញុំបន្តិច។ ដំបូងត្រូវមានកម្មវិធីមួយចំនួនដើម្បីឲ្យការប្រើ Open Office កាន់តែងាយ៖
១.ពុម្ពអក្សរខ្មែរយូនីកូដFonts Khmer Unicode(មិនចាំបាច់ក៏បាន) ២.ក្ដារវាយខ្មែរយូនីកូដKhmer Unicode Keyboard(មិនចាំបាច់ក៏បាន) ៣.កម្មវិធីOpen OfficeឬLibreOffice ចុចនៅទីនេះ ៤.កម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរKhmer Spelling Checker ចុចនៅទីនេះ ៥.កម្មវិធីត្រួតពិនិត្យវេយ្យាករណ៍ខ្មែរKhmer Grammar Checker ចុចនៅទីនេះ ៦.កម្មវិធីjava run-time environment 1.7 or up ចុចនៅទីនេះ