- 2016-08-09 18:42:06
- ចំណេះដឹង
"ក្ដារចុចអក្សរខ្មែរស្ដង់ដារ" មានន័យយ៉ាងដូចម្ដេច?
- 2016-08-09 18:42:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ក្ដារចុចអក្សរខ្មែរស្ដង់ដារ" មានន័យយ៉ាងដូចម្ដេច?
ចន្លោះមិនឃើញ
"ក្ដារចុចអក្សរខ្មែរស្ដង់ដារ" ជាក្ដារចុចដែលបង្កើតឡើងដោយគោរពតាមការដាក់លេខសម្គាល់ ឬ លេខកូដអក្សរនីមួយៗបានត្រឹមត្រូវនៅក្នុងពុម្ភអក្សរយូនីកូដ (Unicode.org) ដែលហៅថាស្ដង់ដារអន្តរជាតិ។
លោក ដាញ់ ហុង ដែលជាស្ថាបនិកក្ដារចុចអក្សរខ្មែរយូនីកូដ បានប្រាប់ឱ្យដឹងថា ក្ដារចុចស្ដង់ដារមានពីរប្រភេទគឺ ស្ដង់ដារជាតិ និងអន្តរជាតិ។ ក្ដារចុចស្ដង់ដារជាតិ ជាក្ដារចុចដែលរដ្ឋាភិបាលជាអ្នកសម្រេច ឬចេញជាសេចក្តីប្រកាសជាផ្លូវការកំណត់យកក្ដារចុចណាមួយសម្រាប់ជាការប្រើប្រាស់រួម នៅក្នុងស្ថាប័នរដ្ឋ។ ចំណែកឯស្ដង់ដារអន្តរជាតិ ជាក្តារចុចដែលគោរពតាម លេខកូដអក្សរនីមួយៗនៅក្នុងពុម្ភអក្សរយូនីកូដ។
ជាក់ស្ដែងនៅក្នុងប្រទេសអភិវឌ្ឍន៍ ក្ដារចុចស្ដង់ដារជាតិ ត្រូវបានគេកំណត់យកក្ដារចុចរួមមួយមកប្រើប្រាស់ទូទាំងប្រទេស ដើម្បីជៀសវាងការបង្កើតក្ដារចុចថ្មីៗ ដែលមិនគោរពតាមស្ដង់ដាររួម នាំឱ្យមានភាពមិនច្បាស់លាស់ចំពោះការប្រើប្រាស់។
លោកបានសំណូមពរដល់អ្នកអភិវឌ្ឍន៍ក្ដារចុចនៅលើទូរសព្ទស្មាតហ្វូនក្តី នៅលើកុំព្យូទ័រក្ដី ដែលចង់បង្កើតក្ដារចុចឲ្យមានការសរសេរអក្សរខ្មែរច្រើននៅលើបណ្ដាញអ៊ីនធ៊ណិត គួរតែគោរពតាមស្ដង់ដារក្ដារចុចរួម ដើម្បីចៀសវាងបង្កើតច្រើនមិនបានត្រឹមត្រូវកាន់តែបង្កើតភាពច្របូកច្របល់សម្រាប់ការប្រើប្រាស់៕
ចុចអាន៖ ស្រាវជ្រាវថ្មីរកឃើញ អ្នកលេងហ្គេម online មានប្រាជ្ញា ជាងអ្នកលេង Facebook
ចុចអាន៖ ដាញ់ ហុង ទើសចិត្ត ពេលយុវវ័យប្រឹងសរសេរអង់គ្លេសសំនៀងខ្មែរលើអ៊ីនធឺណិត
អត្ថបទ៖ រក្សា