• 2016-08-02 18:55:24
  • ចំណេះដឹង

Adode Muse​ ​កម្មវិធី​បង្កើត​គេហទំព័រ​ ​ដោយ​មិន​ប្រើ​កូដ

  • 2016-08-02 18:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្កើត​ ​និង​រចនា​គេហទំព័រ​មិន​អាច​ខ្វះ​បាន​ទេ​នូវ​ចំណេះ​ផ្នែក​សរសេរ​កូដ​ ​ប៉ុន្តែ​នៅ​ពេល​នេះ​ទោះ​ជា​មិន​ស្គាល់​ពី​ភាសា​កូដ​ ​ក៏​ប្រិយមិត្ត​អាច​បង្កើត​គេហទំព័រ​ដ៏​រស់រវើក​ប្រកប​ដោយ​ភាព​ទាក់ទាញ​ ​ជា​មួយ​កម្មវិធី​ Adobe Muse។

 

 

Adose Muse​ ​មាន​​ ​Template​ ​ប្លែក​ៗ​សម្រាប់​បង្កើត​គេហទំព័រ​ ​ហើយ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​កែប្រែ​នូវ​ ​Template​ ​ទាំង​នោះ​តាម​ចិត្ត​ចង់។ លើស​ពី​នេះ​ ​Adobe Muse​ ​មាន​ផ្ដល់​នូវ​មុខងារ​គ្រប់​ប្រភេទ​សម្រាប់​គ្រប់គ្រង​លើ​គេហទំព័រ​ ​ដូច​ជា​មុខងារ​ប៊ូតុង, Page Navigation, Plugin​ ​របស់​បណ្ដាញ​សង្គម​ ​ជា​ដើម។

 

 

គេហទំព័រ​ដែល​បង្កើត​ក្នុង​ ​Adobe Muse​ ​អាច​ ​Hosting​ ​ផ្ទាល់​ជា​មួយ​ ​Domain​ ​របស់​កម្មវិធី​ ​ហើយ​ក៏​អាច​ ​Hosting​ ​ជា​មួយ​ ​Domain​ ​នានា​របស់​អ្នក​បង្កើត​។ អ្នក​ប្រើប្រាស់​ក៏​អាច​ ​Export​ ​ទិន្នន័យ​ដែល​បង្កើត​គេហទំព័រ​នៅ​ក្នុង​ ​Adode Muse​ ​ដែល​មាន​ដូចជា​ ​File​ ​Java, Java Script, HTML​ ​ជា​ដើម។ ប្រិយមិត្ត​អាច​ធ្វើ​ការ​សាកល្បង​ប្រើ​កម្មវិធី​នេះ​មិន​គិត​ថ្លៃ​ ​រយៈ​ពេល​ ​៣០​ថ្ងៃ។ ចុច ទីនេះ ដើម្បី ទាញយក Adobe Muse

 

 

អាន​បន្ត​ ​៖​ Huawei បញ្ចេញ​ Honor Note 8 ដើម្បី​កាត់​មុខ​ Galaxy Note 7

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ ប្រភព​ ​៖​ ​adobe

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី