- 2015-11-20 19:11:00
- គន្លឹះ
ឧបករណ៍បន្ថែមរបស់ Go Pro ធ្វើឲ្យអ្នកអាចថតរូបបានស្ទើរគ្រប់ស្ថានភាព
- 2015-11-20 19:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧបករណ៍បន្ថែមរបស់ Go Pro ធ្វើឲ្យអ្នកអាចថតរូបបានស្ទើរគ្រប់ស្ថានភាព
ចន្លោះមិនឃើញ
អ្នកធ្លាប់ដឹងរួចមកហើយនូវសមត្ថភាពរបស់ Go Pro ដែលជាកាមេរ៉ាអាចថតរូបភាព ក៏ដូចជាវីដេអូបានយ៉ាងច្បាស់ និងទាក់ទាញប្លែក តែអ្នកប្រាកដជាមិនទាន់ដឹងថា ហេតុអ្វីបានជា Go Pro អាចធ្វើបាន។ ដើម្បីសម្រួលដល់ការប្រើប្រាស់ Go pro បានតម្រូវឲ្យមានឧបករណ៍បន្ថែមមួយចំនួនដូចខាងក្រោម៖
Helmet Front Mount (តម្លៃបរទេស ១៤,៩៩ដុល្លា)
ជាជើងទម្រសម្រាប់ភ្ជាប់ Go Pro ជាមួយមួកសុវត្ថិភាព ធ្វើឲ្យមានភាពងាយស្រួលដល់ការថតវីដេអូពេលបើកបរ។
Suction Cup (តម្លៃបរទេស ៣៩,៩៩ដុល្លា)
ជាជើងទម្រសម្រាប់ភ្ជាប់ Go Pro ជាមួយផ្ទៃខាងក្រៅរថយន្ត ដែលវាអាចធន់នឹងសម្ពាធខ្យល់នៃល្បឿន ២៥០គីឡូម៉ែត្រក្នុងមួយម៉ោងបាន។
Chesty (Chest Harness) (តម្លៃបរទេស ៣៩,៩៩ដុល្លា)
ជាខ្សែក្រវាត់សម្រាប់ភ្ជាប់Go Proជាមួយនឹងទ្រូងអ្នក ដែលធ្វើឲ្យមានភាពងាយស្រួលដល់ការថតនានា។
LCD Touch BacPac (តម្លៃបរទេស ៧៩,៩៩ដុល្លា)
ជាអេក្រង់ប្រភេទ Touch Screen ដែលភ្ជាប់ជាមួយផ្នែកខាងក្រោយនៃ Go Pro ដែលផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការបញ្ជា Go Pro ។
Smart Remote (តម្លៃបរទេស ៧៩,៩៩ដុល្លា)
ជាឧបករណ៍សម្រាប់បញ្ជា Go Pro ពីចម្ងាយ។ ឧបករណ៍មួយនេះអាចបញ្ជា Go Pro ៥០គ្រឿង ក្នុងពេលតែមួយបាន ប៉ុន្តែអាចប្រើបានតែជាមួយ Go Pro Hero4 តែប៉ុណ្ណោះ៕
ចុចអាន៖ GoPro កាមេរ៉ា រាងតូចតែសមត្ថភាពមិនធម្មតា
ប្រែសម្រួល៖ រដ្ឋ ប្រភព៖ Go Pro