- 2015-10-20 20:12:52
- គន្លឹះ
តើការប៉ូលារថយន្តឱ្យភ្លឺរលោង មានប៉ុន្មានដំណាក់កាលធំៗ?
- 2015-10-20 20:12:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើការប៉ូលារថយន្តឱ្យភ្លឺរលោង មានប៉ុន្មានដំណាក់កាលធំៗ?
ចន្លោះមិនឃើញ
ធម្មតានៅពេលរថយន្តរាងចាស់បន្តិច ឡើងពណ៌ស្រអាប់ និងមានស្នាមឆ្កូត ម្ចាស់ឡានអាចរកជាងឱ្យមកប៉ូលារថយន្តខ្លួន ដើម្បីឱ្យមើលទៅថ្មីនិងភ្លឺរលោងជាងមុន។
ទាក់ទងនឹងបច្ចេកទេសប៉ូលានេះដែរ លោក ហាក់ វណ្ណាដែលជាអ្នកជំនាញប៉ូលារថយន្តរយៈពេល ៥ឆ្នាំ បានឱ្យដឹងថា ការប៉ូលារថយន្ត ត្រូវចំណាយពេលវេលានិងកម្លាំងច្រើនទៅតាមប្រភេទឡានផ្សេងៗគ្នា ហើយការប៉ូលាទៀតសោតគឺត្រូវបែងចែកជា ៣ដំណាក់កាលសំខាន់ៗដូចតទៅ៖
១. ប្រើថ្នាំកាត់ឱ្យភ្លឺ (វ៉ៃកាត់)
នេះជាដំណាក់កាលដំបូងនៃការប៉ូលារថយន្តដោយប្រើថ្នាំកាត់ ដើម្បីធ្វើឱ្យពណ៌រថយន្តភ្លឺ (ភាសាសាមញ្ញហៅថា "វ៉ៃកាត់")។ ដំណាក់នេះ ជាងប៉ូលាត្រូវលាបថ្នាំកាត់លើរថយន្តតែម្តង ហើយប្រើម៉ូទ័រដែលភ្ជាប់ដោយអេប៉ុងខាត់នៅខាងចុង ដើម្បីខាត់ស្នាមឆ្កូតនិងក្អែលរថយន្តចេញ ឱ្យមើលទៅភ្លឺ។
បើសិនជាកន្លែងណាមានធូលីឬស្នាមប្រឡាក់លើរថយន្តច្រើន គួរប្រើទឹកបាញ់ពីលើតិច រួចសឹមខាត់ដោយម៉ូទ័រ។ ការប៉ូលារថយន្ត ភាគច្រើនធ្វើនៅកន្លែងម្លប់ឬក្នុងហ្ការ៉ាស់ តែបើប៉ូលាក្រោមពន្លឺថ្ងៃក៏ពុំមានបញ្ហាអ្វីនោះដែរ ក្នុងករណីគ្មានទីតាំងសម្រាប់ចតឡាន។
២. សម្អាតកន្លុកកន្លៀត
បន្ទាប់ពីប្រើថ្នាំកាត់ ខាត់ពណ៌រថយន្តឱ្យភ្លឺហើយ ត្រូវដោះមើលកន្លុកកន្លៀតសម្អាតធូលីដីឱ្យស្អាត ដើម្បីងាយស្រួលប៉ូលានៅដំណាក់កាលទី៣។
៣. ប្រើថ្នាំរលោង (ប៉ូលារលោង)
នេះជាដំណាក់កាលចុងក្រោយនៃការប៉ូលារថយន្តឱ្យភ្លឺនិងមើលទៅថ្មីជាងមុន។ ដល់ដំណាក់កាលនេះ ត្រូវប្រើថ្នាំរលោង និងកន្សែងស្អាតនិងទន់ ដើម្បីប៉ូលាពណ៌រថយន្តឱ្យរលោងនិងមិនមានស្នាមឆ្កូត៕
វីដេអូ៖
អាន៖ ទឹកដបដាក់តាមរថយន្តមានសុវត្ថិភាពទទួលទានកម្រិតណា?
វីដេអូគន្លឹះក្នុងស្រុកច្រើនទៀត...
អត្ថបទ៖ ប៉ែត ផាន់និត