- 2024-05-27 04:25:31
- គន្លឹះ
បើកឡានផ្លូវឆ្ងាយ ពេលឈប់សម្រាកម្តងៗ បើកគម្របម៉ាស៊ីនឱ្យឆាប់ត្រជាក់! តែការពិតមិនចាំបាច់ធ្វើបែបនេះឡើយ
- 2024-05-27 04:25:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកឡានផ្លូវឆ្ងាយ ពេលឈប់សម្រាកម្តងៗ បើកគម្របម៉ាស៊ីនឱ្យឆាប់ត្រជាក់! តែការពិតមិនចាំបាច់ធ្វើបែបនេះឡើយ
ចន្លោះមិនឃើញ
ទម្លាប់អ្នកបើកបររថយន្តមួយចំនួន ពេលបើកបរផ្លូវឆ្ងាយ ហើយពេលឈប់សម្រាកម្តងៗតែងបើកគម្របម៉ាស៊ីន ដើម្បីឱ្យម៉ាស៊ីនឆាប់ត្រជាក់។ ការពិតទៅ ការធ្វើបែបនេះគឺជារឿងដែលមិនចាំបាច់ឡើយ។
ម៉ាស៊ីនរថយន្តពេលដំណើរការ វាតែងតែឡើងដល់កម្តៅប្រតិបតិ្តការធម្មតា (Normal Temperature) ឬបើមើលលើកុងទ័រកម្តៅ គឺទ្រនិចវាស្ថិតនៅចំណុចកណ្តាល។ ដើម្បីរក្សាកម្តៅនេះឱ្យនៅថេរ គឺវាបានភ្ជាប់មកជាមួយប្រព័ន្ធទឹករួចស្រេចមកហើយ ក្នុងការការពារមិនឱ្យឡើងកម្តៅខ្លាំងហួស។ ឱ្យតែម៉ាស៊ីនរថយន្ត ស្ថិតនៅចំណុចកម្តៅធម្មតានេះ គឺម៉ាស៊ីននឹងមិនមានផលប៉ះពាល់អ្វីឡើយ អាចធ្វើដំណើរដោយរលូន ពោលគឺគ្មានការចាំបាច់ណាមួយដែលត្រូវបើកគម្របដើម្បីឱ្យម៉ាស៊ីនឆាប់ត្រជាក់ឡើយ។
ជាមួយគ្នានេះ ប្រសិនបើអ្នកបើកគម្របម៉ាស៊ីនចោល លោកអ្នកក៏មិនត្រូវធ្វេសប្រហែសទុករថយន្តចោលដែរ ព្រោះអាចនឹងមានមនុស្សចង់លួចផ្នែកណាមួយក្នុងម៉ាស៊ីន ឬមានបំណងមិនល្អផ្សេងៗ។
បន្ថែមលើសនេះ លោកអ្នកក៏ត្រូវដឹងដែរថា ប្រសិនបើរថយន្តអ្នកមានបញ្ហាឡើងកម្តៅហើយនោះ ទោះជាបើកគម្របម៉ាស៊ីនចោល ក៏ឥតប្រយោជន៍ដែរ ព្រោះបញ្ហានេះគឺកើតចេញពីការខូចផ្នែកណាមួយ ក្នុងប្រព័ន្ធទឹក ឬម៉ាស៊ីន ដែលតម្រូវឱ្យជួសជុលជាបន្ទាន់៕