- 2024-01-30 04:29:21
- គន្លឹះ
ពេលទិញ ឬប្តូរប្រេងម៉ាស៊ីនម្តងៗ ធ្លាប់ឆ្ងល់ពាក្យ ILSAC, API និង ACEA លើសំបកកាដុងដែរទេ?
- 2024-01-30 04:29:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលទិញ ឬប្តូរប្រេងម៉ាស៊ីនម្តងៗ ធ្លាប់ឆ្ងល់ពាក្យ ILSAC, API និង ACEA លើសំបកកាដុងដែរទេ?
ចន្លោះមិនឃើញ
នៅលើសំបកកាដុង ឬកំប៉ុងប្រេងម៉ាស៊ីន ព័ត៌មានដែលបង្ហាញធំជាងគេគឺលេខកំហាប់ប្រេង ប៉ុន្តែអ្វីដែលសំខាន់មួយទៀត គឺពាក្យ ILSAC, API និង ACEA ដែលលោកអ្នកគួរតែដឹងផងដែរ ព្រោះវាជាស្ថាប័នដែលទទួលស្គាល់ប្រេងម៉ាស៊ីននោះ។
-ILSAC (International Lubricant Specification Advisory Committee) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩២។ ILSAC តំណាងឱ្យកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនរថយន្តអាមេរិក និងជប៉ុន។ អង្គការនេះ កំណត់ស្តង់ដារ performance អប្បបរមាសម្រាប់ប្រេងម៉ាស៊ីន នៅក្នុងរថយន្តសាំង។ តួនាទីរបស់ ILSAC គឺជាស្ពានចម្លងរវាងក្រុមហ៊ុនផលិតប្រេង និងក្រុមហ៊ុនរថយន្ត ដើម្បីធានាថា ប្រេងម៉ាស៊ីននោះ គឺបំពេញតាមតម្រូវការរបស់ Spec រថយន្តដែលជួយដល់ performance និងបង្កើនអាយុកាលរថយន្ត។
-API (American Petroleum Institute) បង្កើតឡើងក្នុងឆ្នាំ១៩១៩។ API តំណាងឱ្យគ្រប់ផ្នែកទាំងអស់នៃឧស្សាហកម្មប្រេង និងឧស្ម័នធម្មជាតិរបស់អាមេរិក។ អង្គការនេះមានសមាជិកជិត ៦០០ ដែលសុទ្ធតែជាអ្នកផលិត ដំណើរការ និងចែកចាយថាមពលរបស់អាមេរិក។ API ជាអ្នកទទួលស្គាល់ថា ប្រេងម៉ាស៊ីននោះបានបំពេញនូវស្តង់ដា performance របស់ក្រុមហ៊ុនរថយន្ត។ ជាមួយនឹងពាក្យ API នេះ លោកអ្នកក៏នឹងអាចកត់សម្គាល់លើអក្សរ S ផងដែរ ដូចជា SN និង SM ដែលសំដៅដល់ម៉ាស៊ីនសាំង និងអក្សរ C ដូចជា CJ-4 និង CI-4 ដែលសំដៅលើម៉ាស៊ីនម៉ាស៊ូត។
-ACEA (European Automobile Manufacturer’s Association) ជាអង្គការដែលតំណាងឱ្យក្រុមហ៊ុនរថយន្តអឺរ៉ុបធំៗចំនួន១៥។ ការពិតទៅ ACEA មិនមែនជាអ្នកអនុញ្ញាតឱ្យប្រើប្រាស់ប្រេងម៉ាស៊ីននោះទេ ប៉ុន្តែអង្គការនេះជាអ្នកកំណត់ស្តង់ដារ សម្រាប់ក្រុមហ៊ុនប្រេងអឺរ៉ុប តាមរយៈការធ្វើតេស្តដោយប្រព័ន្ធគ្រប់គ្រងគុណភាពប្រេងម៉ាស៊ីនអឺរ៉ុប (EELQMS)។ ប្រេងម៉ាស៊ីនដំបូងដែលមានស្តង់ដា ACEA ដំបូងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៩៦។
ត្រង់ចំណុចនេះដែរ យើងមិនអាចនិយាយបានទេថា រវាង ស្តង់ដា API និង ACEA មួយណាល្អជាង គ្រាន់តែអាចពិចារណាបានថា Spec របស់ ACEA គឺលម្អិតជាង ពោលគឺវាត្រូវបែងចែកទៅតាមប្រភេទម៉ាស៊ីនរថយន្តទៀតផង។ ចំណែក API គឺទូលំទូលាយសម្រាប់ម៉ាស៊ីនរថយន្តទូទៅ។ ក្រៅពីនោះ យើងអាចកត់សម្គាល់បានទៀតថា ស្តង់ដា ACEA គឺផ្តោតទៅលើបរិស្ថាន ដូចជាការមិនបញ្ចេញផ្សែង និងសន្សំសំចៃសាំង ឯ API ផ្តោតខ្លាំងលើការការពារសំនឹក។ ដូច្នេះ ជារួមប្រសិនបើអ្នកប្រើប្រាស់ប្រេងម៉ាស៊ីនដែលត្រូវនឹងម៉ាស៊ីនរថយន្តអ្នក ហើយមានទាំង API និង ACEA ទៀតនោះ គឺល្អបំផុតហើយ តែវាក៏មានតម្លៃថ្លៃផងដែរ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB