- 2024-01-17 08:30:10
- គន្លឹះ
រថយន្តដេរអត់ឆេះ កុំគិតត្រឹមថាអស់អាគុយ ឬខូចដុំដេរឱ្យសោះ
- 2024-01-17 08:30:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តដេរអត់ឆេះ កុំគិតត្រឹមថាអស់អាគុយ ឬខូចដុំដេរឱ្យសោះ
ចន្លោះមិនឃើញ
បញ្ហារថយន្តដែលដេរអត់ឆេះ គឺជាបញ្ហាទូទៅមួយរបស់រថយន្តដែលអ្នកបើកបរភាគច្រើនសុទ្ធតែបានជួបប្រទះ។ ពេលមានបញ្ហានេះម្តងៗ គឺគេតែងតែយល់ថា វាអាចជាបញ្ហាអស់អាគុយ ឬខូចដុំដេរជាដើម តែការពិតវាមានមូលហេតុច្រើនទៀត។
ខាងក្រោមនេះ គឺជាកំហូចមួយចំនួនដែលបណ្តាលឱ្យដេររថយន្តមិនឆេះ
១. អស់អាគុយៈ ប្រសិនបើអ្នកចុចប៊ុតុង ឬកាច់សោរដេរ ប៉ុន្តែរថយន្តមិនឆេះដំណើរការ ហើយលឺតែសំឡេង និងក្រោយមកស្ងាត់វិញ នោះគឺអាចបញ្ជាក់បានថា អាគុយបានដល់អាយុកាលអស់ថាមពលហើយ។ លោកអ្នកក៏អាចកត់សម្គាល់ពីរោគសញ្ញានៃការអស់អាគុយនេះ គឺនៅពេលដេរបញ្ឆេះពេលព្រឹក ឬបន្ទាប់ពីចតរថយន្តចោលច្រើនថ្ងៃ។
២. ខូចដុំដេរ: បញ្ហានេះ ភាគច្រើនកើតឡើងចំពោះរថយន្តចាស់ៗ ដោយសារដុំដេរមានអាយុកាលរបស់វាដែរ។ លោកអ្នកអាចកត់សម្គាល់បាននៅពេលកាច់បញ្ឆេះ មិនលឺសំឡេងអ្វី ប៉ុន្តែក្នុងកុងទ័រមានពន្លឺ និងចេញសញ្ញា Check ទៀតផង។
៣. ខូចបូមសាំង: តួនាទីរបស់វា គឺបូមសាំងចេញពីធុងសាំង ចូលទៅប្លុកម៉ាស៊ីន ដូច្នេះបើវាខូច គឺវាមិនអាចធ្វើការងារវាបានឡើយ។ រោគសញ្ញារបស់វាគឺពេលដេរបញ្ឆេះ លឺសំឡេងធម្មតា ប៉ុន្តែម៉ាស៊ីនមិនដំណើរការ។
៤. សាំងស្ទើរតែជិតអស់: ប្រសិនបើរថយន្តអ្នកសល់សាំងក្នុងធុងទាបបំផុត ឬស្ទើរតែជិតអស់ ហើយចតលើផ្លូវទួលទៀតនោះ គឺបូមសាំង អាចមិនប៉ះសាំង ឬមិនអាចបូមឡើងបាន ដែលធ្វើឱ្យរថយន្តមិនអាចដេរបញ្ឆេះបាននោះទេ។ ដូច្នេះបើឃើញចេញសញ្ញាធុងសាំងហើយ គួរចាក់បំពេញតែម្តងទៅ។
៥. ខូចឌីណាម៉ូ: តួនាទីរបស់វា គឺជាអ្នកបង្កើតភ្លើងចេញពីប្រតិបត្តិការរបស់រថយន្ត និងបញ្ជូនភ្លើងទៅឱ្យអាគុយ។ ដូច្នេះ បើវាខូច នោះវាមិនអាចផ្តល់ភ្លើងឱ្យអាគុយបាននោះទេ ជាហេតុធ្វើឱ្យអាគុយចុះខ្សោយភ្លើងបន្តិចម្តង។ បញ្ហាខូចឌីណាម៉ូនេះ ក៏អាចបណ្តាលឱ្យរថយន្តបើកសុខៗរលត់កណ្តាលផ្លូវផងដែរ។
៦. ដាច់ខ្សែភ្លើង: ការដេររថយន្តមិនឆេះ ក៏បណ្តាលមកពីប្រព័ន្ធភ្លើងរថយន្តផងដែរ ដែលអាចកើតចេញពីកណ្តុរកកេរដាច់ខ្សែណាមួយ ឬបញ្ហាបតបញ្ជាជាដើម៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB